កម្ពុជា​ដោះលែង​ជនជាតិ​បារាំង​ពាក់ព័ន្ធ​ឃាតកម្ម តាម​សំណើ​របស់​ចិន

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៨ កក្កដា បាន​អោយ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ដោះលែង​ជន​ជាតិ​បារាំង​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម ទៅ​តាម​សំណើ​របស់​ប្រទេស​ចិន។
ដោយ ខែ សុណង
2012-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១៨ កក្កដា ថា ការ​ដោះលែង​នេះ​គឺ​ប្រទេស​កម្ពុជា​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​ចិន​ដែល​សុំ​ឲ្យ​ដោះលែង។ លោក​បន្ត​ថា ការ​ដោះលែង​នេះ​គឺ​មិន​ទាក់ទង​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ច្បាប់​បត្យាប័ន​ជាមួយ​ប្រទេស​ចិន​នោះ​ទេ។

លោក ខៀវ សុភ័គ៖ «នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខាង​ភាគី​ចិន​គាត់​បាន​ធ្វើ​លិខិត​មួយ​មក​រដ្ឋាភិបាល​កម្ពុជា ក្រសួង​មហាផ្ទៃ​យើង​នេះ ដើម្បី​សុំ​ឲ្យ​យើង​ដោះលែង​ជនជាតិ​ហ្នឹង​ទៅ។ ដូច្នេះ​យើង​អនុវត្ត​តាម​លិខិត​របស់​ចិន​ហ្នឹង យើង​ក៏​ធ្វើការ​ដោះលែង បាន​សេចក្ដី​ថា ស្ថានទូត​ចិន​បាន​ធ្វើ​លិខិត​មក​វិញ​សុំ​ឲ្យ​ដោះលែង​គាត់​ចុះ។ មុនៗ​គាត់​ចាប់​តាម​ស្ថានទូត​ចិន ឥឡូវ​ចិន​សុំ​ឲ្យ​យើង​ដោះលែង យើង​ដោះលែង​គាត់​ទៅ»

កម្ពុជា​បាន​ចាប់​ខ្លួន លោក ប៉ាទ្រិក ឌឺវីល័រ (Patrick Devillers) តាម​សំណើ​របស់​ចិន ដោយ​ព្រោះ​បុរស​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ទៅ​លើ​អ្នក​ជំនួញ​សញ្ជាតិ​អង់គ្លេស​ម្នាក់ ដែល​ជា​ដៃគូ​របស់​លោក។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក គុយ គួង មាន​ប្រសាសន៍​ថា ការ​ដោះលែង​ជនជាតិ​បារាំង​គឺ លោក ប៉ាទ្រិក ឌឺវីល័រ បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​ចិន ហើយ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​កាល​ពី​យប់​ថ្ងៃ​ទី​១៧ កក្កដា ដោយ​ស្ម័គ្រចិត្ត និង​មាន​ការ​ឯកភាព​ពី​ស្ថានទូត​បារាំង​ទៀត​ផង។

លោក គុយ គួង៖ «ជនជាតិ​បារាំង​ឈ្មោះ ប៉ាទ្រិក ហ្នឹង គាត់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដោយ​ស្ម័គ្រ​ចិត្ត​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​កាល​ពី​យប់​មិញ​ណា។ ហើយ​កម្ពុជា​បាន​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​តាម​សំណើ​របស់​ភាគី​ចិន​ដែល​ភាគី​ចិន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​គាត់​ណា។ ដូច្នេះ​ក្រោយ​ការ​ដោះលែង​គាត់​មាន​សិទ្ធិ​ឋិត​នៅ​ទីណា​ឬ​ធ្វើ​ដំណើរ​ទៅ​ណា​ដោយ​ស្រប​ច្បាប់​បាន»

លោក ប៉ាទ្រិក ឌឺវីល័រ ដែល​ជា​ស្ថាបត្យករ អាយុ ៥១​ឆ្នាំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា។ ការ​ឃាត់​ខ្លួន​នេះ​ដែរ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ឲ្យ​ដឹង​ថា ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ចិន។ ហើយ​កន្លង​មក​រដ្ឋាភិបាល​បារាំង បាន​ទាម​ទារ​យ៉ាង​ទទូច​អោយ​រាជ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​មូលហេតុ​ជាក់​លាក់​មួយ​បញ្ជាក់​ពី​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​របស់​ខ្លួន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

កូន ខ្មែរ

ពី សហរដ្ធ

សុំ​សួរ​ថា​ប្រសិន​បើ​ជា​ចិន​អស់​ចិត្ត​និង​ហ៊ុន សែន​ហើយ
សុំ​ឱ្យ​ហ៊ុន សែន​ចុះ​ចេញ​ពិ​ដំណែង​តើ​ហ៊ុន សែន​នឹង​ធ្វើ
តាម​ដែរ​ឬ​ទេ?។

Jul 21, 2012 01:13 AM

អ្នក​អាន​អនាមិក

គំនិតល្អ

Jul 21, 2012 03:01 AM

(

ហាហា​គួរ​អោយ​អស់​សំណើច នេះ​ហើយ​ប្រទេស​ដែល​មាន​អធិបតេយ្យភាព មាន​និតិរដ្ឋ ដូច​តែង​បាន​អួត​បា្រប់​ពលរដ្ឋ​ខ្លួន តែ​ផ្ទុយ​ទៅ​វិញ ធ្វើ​អ្វីៗ​មិន​ដែល​រំលង​ក្បាល​ចិន​កម្មុយនិស្ត ឧក្រិដ្ឋជន ឃាតករ ក្លាយ​ទៅ​ជា​គ្មាន​ទោស មនុស្ស​ល្អ​ស​ទៅ​ជា​ខ្មៅ មនុស្ស​ខ្លៅ​ទៅ​ជា​ស។​ ឆ្កួត​ទាំង​អស់ ឆ្កួត​ទាំង​មេ​ឆ្កួត​ទាំង​កូន

Jul 20, 2012 03:04 AM

អ្នក​អាន​អនាមិក

ពូកែនិយាយ សូមសរសើរ សូមសរសើរ

Jul 21, 2012 03:02 AM

កូនខ្មែរក្រៅស្រុក

នេះហើយប្រទេសក្រោមការដឹកនាំដោយស្តាច់ជោរ​ ហ៊ុន​សែន ។ ចិនអោយចាប់គឺចាប់​ ចិនអោយលែងក៏លែង តើ
ប្រទេសខ្មែរមានច្បាប់ឫទេ? ចាប់គេដាក់គុក ទូតបារាំង
ទៀមទារ រកពីមូលហេតុនៃការចាប់ មិនបានបង្ហាញការ
ពិតដល់គេ លុះដល់អោយដោះលែងស្រាប់តែលែងគេភ្លាម
ជយោ!ខ្មែរមានចៅហ្វាយនាយមួយទៀតហើយ ។​ ព្រោះ
ការធ្វើបាប​ លោក​ សម រងី្ស ក៍ដោយសារចៅហ្វាយយួន
ដែរ។​ អស្ចារ្យណាស់ស្រុកខុំ្ញ តើពេលណាទើបមានយុត្តិធម៌ ពិតប្រាកដ ។

Jul 18, 2012 01:01 PM

អ្នក​អាន​អនាមិក

ពី geneva

wow, so the cambodian laws and constitution is just a paper we use to wrap sugar sold on market then? based on what do we release a killer on the"order?" of China. is cambodia have another chief?

Jul 18, 2012 09:51 AM

មករា

ពី phnom penh

គ្រាន់តែចិនស្នើភ្លាមដោះលែងភ្លាម ទោះដឹងថាគេមានទោសក៏
ដោយ បើចាប់ខ្មែរគ្នាឯងដាក់គុកវិញ ទោះស្នើយ៉ាងម៉េចក៏
អត់ដោះលែងដែរ។

Jul 18, 2012 08:15 AM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលអាយ៉ងតែប៉ុណ្ណឹងឯង។ បើមិនធ្វើតាមទេ ចៅហ្វាយនាយប្រាកដជាមិនឲ្យបាយកកស៊ីទេ!

Jul 18, 2012 06:27 PM

មើល​មតិ​ទាំង​អស់.