ដំណើរទស្សនកិច្ចនេះ គឺតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ប៉ាក់ អ៊ុយជន (Pak Ui Chun)។ លោក ហោ ណាំហុង និងលោក ប៉ាក់ អ៊ុយជន គ្រោងនឹងជួបចរចាទ្វេភាគីលើបញ្ហាមួយចំនួន ប៉ុន្តែសេចក្តីប្រកាសមិនបានបញ្ជាក់ឲ្យដឹងជាផ្លូវការទេ។
កន្លងទៅថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ធ្លាប់បានមានប្រសាសន៍ថា៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង គ្រោងលើកយកបញ្ហាមួយចំនួន រាប់ទាំងការសុំឲ្យមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង បោះបង់ចោលកម្មវិធី ផលិតអាវុធ នុយក្លេអែរ (Nuclear) និងបោះបង់ចោល ផែនការសាកល្បងកាំជ្រួចឆ្លងទ្វីប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។