មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើសុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមធ្វើការស៊ើបអង្កេតករណីការចោទប្រកាន់ លោក ថោ សារ៉ន ចៅក្រមតុលាការខេត្តរតនគិរី ពីបទថា បានប្រព្រឹត្តអំពើមិនត្រឹមត្រូវក្នុងរឿងដោះសា្រយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជនជាតិភាគតិចនិងក្រុមហ៊ុន ឌី.អឹម.ហ្គ្រុប។
CCHR Website: www.cchrcambodia.org
ក្នុងលិខិតចុះថ្ងៃ១០ ខែកញ្ញា ម្សិលមិញនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា តាមការចុះផ្សាយរបស់កាសែតក្នុងស្រុក និងតាមការស៊ើបអង្កេតផ្ទាល់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញថា លោក ថោ សារ៉ន ចៅក្រមតុលាការខេត្តរតនគិរីបានរំលោភនីតិវិធីច្បាប់ ខុសក្រមវិន័យតួនាទីរបស់ខ្លួនជាចៅក្រម ដែលបានចែងច្បាស់លាស់ក្នុងក្រឹត្យក្រមរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
លិខិតដដែលនោះបន្តថា បញ្ហាដែលលោកចៅក្រម ថោ សារ៉ន បានប្រព្រឹត្តអំពើខុសឆ្គងនោះមាន ទីមួយ៖ លោកថោ សារ៉ន បានដោះលែងប្រជាពលរដ្ឋជនជាតិភាគតិចក្នុងស្រុកលំផាត់ ដែលបានជាប់ក្នុងពន្ធនាគារ ដោយសារការតវ៉ាក្នុងរឿងជម្លោះដីធ្លីប្រឆាំងនឹងក្រុមហ៊ុន ឌី.អឹម.ហ្គ្រុប ជាថ្នូរនឹងការបានទទួលដី ១០០ហិកតារ។
ទីពីរ ៖ លោកចៅក្រម ថោ សារ៉ន លោកនឹងលើកលែងការចោទប្រកាន់ដល់មន្ត្រីនៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពីបទថា បានញុះញង់ឲ្យមានអំពើភេរវកម្ម ប្រសិនបើលោក ប៉ែន ប៊ុណ្ណា ធ្វើការសុំទោសនិងផ្លាស់ការងារចេញពីខេត្តរតនគិរី។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចសុំប្រតិកម្មពីលោកចៅក្រម ថោ សារ៉ន នៃខេត្តរតនគិរីពីសេចក្តីការណ៍ខាងលើនេះបាននៅឡើយទេ។
សូមជម្រាបផងដែរថា កន្លងមកថ្មីៗនេះ លោកចៅក្រម ថោ សារ៉ន ក៏ត្រូវបានសារព័ត៌មានរាយការណ៍ថា មានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការបង្ខំឲ្យគ្រូសាររបស់ជនជាប់ឃុំបង់ប្រាក់ជាថ្នូរនឹងការដោះលែងពីពន្ធនាគារផងដែរ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
តុលាការរាជធានីភ្នំពេញគ្រោងបើកសវនាការករណីមឿងសុនម្ដងទៀត
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
តុលាការខេត្តកំពតដោះលែងពលរដ្ឋម្នាក់ដែលជំទាស់នឹងការចាក់ដីលុបឆ្នេរសមុទ្ទ
រដ្ឋសភាកោះប្រជុំបន្ទាន់ដើម្បីអនុម័តការដកអភ័យឯកសិទ្ធិសមរង្ស៊ី
តុលាការខេត្តព្រៃវែងផ្ដន្ទាទោសគ្រូបង្រៀនម្នាក់ពីបទបរិហារកេរ្ដិ៍
សម រង្ស៊ីមិនបារម្ភចំពោះការប្ដឹងរបស់អាជ្ញាធរខេត្តស្វាយរៀង
សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសស្រ្ដីទំនើងម្នាក់
សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោស មូរ សុខហួរ
តុលាការខេត្តសៀមរាបដោះលែងមនុស្ស៧នាក់ក្នុងរឿងជម្លោះដី