លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកថ្លែងថា ដើម្បីឲ្យបានពូជស្រូវល្អ គេគួរអនុវត្តវិធានការបច្ចេកទេសសំខាន់ដូចតទៅ៖
-ជ្រើសរើសកន្លែងណាដែលស្រូវលូតលាស់ល្អសម្រាប់ច្រូតទុកធ្វើពូជ។
-រើសយកកួរមិនសូវល្អ និងកួរខ្លីចេញ ហើយសម្រាំងទុកតែកួរសុទ្ធល្អ។ បើយកល្អ ត្រូវប្រឡេះយកស្មែងខាងលើ និងស្មែងខាងក្រោមចេញ ទុកតែស្មែងកណ្ដាល។
-យកគួរដែលរើសបានមកបែននឹងជើង ដើម្បីយកគ្រាប់ទុកជាពូជ។ គេគួរតែប្រឡេះដោយដៃ កុំប្រើម៉ាស៊ីន។
-យកគ្រាប់ពូជហាលឲ្យស្ងួត រក្សាទុកឲ្យបានល្អ ហើយឧស្សាហ៍យកវាចេញក្រៅហាល ដើម្បីគ្រាប់មានភាពស្ងួតល្អ។
បណ្ឌិត យ៉ង សាំងកុមារ បន្តថា បើអនុវត្តតាមវិធីនេះ ទិន្នផលស្រូវនឹងកើនប្រមាណ ២០% លើសពីការដាំដុះធម្មតា ហើយស្រូវល្អលក់បានថ្លៃទៀតផង៕
