មេធាវី​លោក ចាន់ សុវ៉េត ស្នើ​លើក​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ

មេធាវី​ការពារ លោក ចាន់ សុវ៉េត ស្នើ​សុំ​លើក​ពេល​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទាក់​ទង​ទៅ​នឹង​ការ​ចោទប្រកាន់​លោក ចាន់ សុវ៉េត ពី​ការ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស។
ដោយ សុ ជីវី
2012-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​ស្នើ​សុំ​លើក​ពេល​នេះ គឺ​ដោយ​សារ លោក ចាន់ សុវ៉េត មាន​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស។

លោក នី ចរិយា បន្ត​ថា លោក ចាន់ សុ វ៉េត នឹង​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២ ទើប​លោក​ស្នើ​អោយ​ចៅ​ក្រម​ជំនួស​អោយ​ថ្ងៃ​ចូល​ទៅ​បំភ្លឺ​ដែល​កំណត់​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៖ «ដោយ​សារ​តែ​គាត់​ជាប់​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ វគ្គ​គេ​ហ្នឹង​ដល់​ថ្ងៃ​ទី​៦ ខែ​៩ (កញ្ញា) ហ្នឹង​រយៈ​ពេល​ដែល​គេ​ធ្វើ​វគ្គ​បណ្ដុះ​បណ្ដាល (Training) ហ្នឹង។ អ៊ីចឹង​នៅ​ថ្ងៃ​សុក្រ​ហ្នឹង ទោះ​បី​ជា​យ៉ាង​​ម៉េច​ក៏​គាត់​អវត្តមាន​​ក្នុង​ការ​ចូល​បំភ្លឺ​ដែរ គាត់​អត់​បាន​ទៅ​ចូល​បំភ្លឺ​ទេ»

បើ​ទោះ​ជា​យ៉ាង​ណា លោក នី ចរិយា ពុំ​បាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ដែល​លោក ចាន់ សុវ៉េត ត្រូវ​ទៅ​ចូល​រួម​វគ្គ​សិក្សា​នោះ​ឡើយ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​សុក្រ ទី​២៤ សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ការ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស តាម​មាត្រា​៥៤៤ នៃ​ក្រមព្រហ្មទណ្ឌ។ ការ​ចោទ​ប្រកាន់​នោះ​គឺ​ពាក់ព័ន្ធ​នឹង​ចលនា​ទាមទារ​ដីធ្លី​របស់​ពលរដ្ឋ ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា ជា​ចលនា​បង្កើត​អបគមន៍ ដើម្បី​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លើ​ទីតាំង​ដី​សម្បទាន​ទំហំ ១.៥០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Currently; in Cambodia; justice has only for the top leaders and rich people.

Aug 23, 2012 07:02 PM

អ្នក​អាន​អនាមិក

Please rise up altogether fight for justice in Cambodia. Don't say much rather than doing.
​សូមនាំគ្នាក្រោកឈរឡើងដើម្បីវាយយកយុត្តិធម៌នៅកម្ពុជា សូមកុំនិយាយច្រើនពេក ដោយមិនបានធ្វើសោះ។
កំពូល

Aug 23, 2012 04:39 AM

អ្នក​អាន​អនាមិក

ចង់បញ្ចេញគំនិតខ្លះៗដែរ។

Aug 22, 2012 09:49 PM

Vuth Lee

ពី Lowell, Massachusetts,U.S.A

I am so glad that Chan Soveth is in another country now. This means, he is safe and beyond the reach of the puppet court's bloody hands. In this situation, Hun Sen himself is seen as the bad guy that keep scaring peoples out of the country against their wills-Bun Ratha and Chan Soveth. We, the innocent Cambodians are gaining more evidences to show the International Criminal Court so it could to speed up the investigation of Hun Sen's government. From now on, I am strongly confident that Hun Sen going to get in big trouble. Hun Sen used to do whatever he wanted, to harm people and he can get away out of troubles, but not at this time!

Aug 22, 2012 03:55 PM