សព​លោក ឈុត វុទ្ធី ត្រូវ​បាន​អាជ្ញាធរ​តម្កល់​ទុក​នៅ​ខេត្ត​កោះកុង

សព​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​តម្កល់​ទុក​នៅ​ខេត្ត​កោះកុង បន្ទាប់​ពី​ប៉ូលិស​ធ្វើ​កោសល្យវិច័យ​​ដល់​យប់​ជ្រៅ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កោះកុង​រួច​មក នៅ​យប់​ថ្ងៃ​ទី​២៦ មេសា។

2012.04.26

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ក្រុម​មន្ត្រី​រួម​ទាំង​ព្រះរាជ​អាជ្ញា ដែល​ធ្វើ​កោសល្យ​វិច័យ​សព​នោះ​ ដើម្បី​សុំ​បញ្ជាក់​អំពី​លទ្ធផល​នៃ​ការ​ធ្វើ​កោសលវិច័យ​នោះ​បាន​ទេ។

ក៏ប៉ុន្តែ លោក ភីរម្យ ត្រូវ​ជា​ក្មួយ​សព ដែល​នៅ​ក្នុង​បន្ទប់​ធ្វើ​កោសល្យវិច័យ ​នៅ​យប់​ថ្ងៃ​ទី​២៦ ​មេសា​ បាន​បញ្ជាក់​ថា លោក ឈុត វុទ្ធី ស្លាប់​ដោយ​សារ​ក្បាល​គ្រាប់​កាំ​ភ្លើង​បាន​បែក​ជាច្រើន​បំណែក​នៅ​ក្នុង​ពោះ។

លោក ភីរម្យ៖ «​គាត់​ត្រូវ​ជើង​ឆ្វេង ហើយ​ខ្ទាត​ពី​ជើង​ឆ្វេង។ គ្រាប់​ហ្នឹង​​ពេល​ស្កេន​ទៅ ​គ្រាប់​ហ្នឹង​​បែក​ក្បាល​គ្រាប់​ចូល​ក្នុង​ពោះ​ ហើយ​គ្រាប់​ហ្នឹង​​បែក​តែ​ម្ដង»

លោក ភីរម្យ ថ្លែង​​ថា ​អាជ្ញាធរ​ខេត្ត​កោះ​កុង មិន​អនុញ្ញាត​ឲ្យ​លោក​ដឹក​សព លោក ឈុត វុទ្ធី ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ តាម​គម្រោង​ការ​ទេ ​នៅ​យប់​ថ្ងៃ​ទី ​២៦ មេសា ព្រោះ​លោក​មិន​មាន​ឯកសារ​បញ្ជាក់​​ថា​ ជាសមាជិក​គ្រួសារ​សព្វ។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ការ​ប្រពន្ធកូន​សព ​មក​​ធ្វើ​លិខិត​ទទួល​សព ​ដោយ​មានឯកសារ​បញ្ជាក់​ផង​ទើបបាន។

លោក​បន្ថែម​ថា សព​លោក ឈុត វុទ្ធី នឹង​យក​ទៅ​ធ្វើ​បុណ្យ នៅ​ស្រុក​កំណើត​របស់​លោក គឺ​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​​សួគ៌ ស្រុក​​ខ្សាច់​​កណ្ដាល ខេត្ត​កណ្ដាល។

ចំណែក​សពមន្ត្រីប៉េអឹម ដែលស្លាប់​ជាមួយ​គ្នា​នោះ ប្រភព​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ត្រូវ​បាន​ប្រពន្ធ​ដឹក​មក​ធ្វើ​បុណ្យ​នៅ​ផ្ទះ ម្ដុំ​ផ្សារ​ទួលទំពូង ក្រុង​ភ្នំពេញ ទាំង​យប់​ថ្ងៃ​ទី​២៦ មេសា។ វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រពន្ធ​របស់​សព​មន្ត្រី​ប៉េអឹម​​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​​រក្សា​​សេចក្ដី​​​ថ្លៃថ្នូរ យើង​​​ខ្ញុំ​​នឹង​​ផ្សាយ​​តែ​​មតិ​​ណា ​ដែល​​មិន​​​ជេរ​​​ប្រមាថ​​​ដល់​​​អ្នក​​​ដទៃ​​តែ​​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 26, 2012 04:45 PM

បុគ្គលដែលគិតពីផលប្រយោជន៍មនុស្សជាតិជារួម ច្រើនតែទទួលបាននូវភាពវិនាសអន្តរាយដោយសារតែបុគ្គល ដែលចង់បានផលប្រយោជន៍ ផ្ទាល់ខ្លួន។

Anonymous
Apr 27, 2012 03:36 AM

Congratulation !!!!!Hun Sen's law ,Khmer Rouge law!!!!!

Anonymous
Apr 26, 2012 09:07 PM

Logger is at the party when they heard that Chhut Vuthy killed. Why Hun Sen always close his eyes and ears when his people were killed becouse of fighting for peace and freedom?

Anonymous
Apr 27, 2012 09:24 AM

Hey Mr. HUN SEN(your real name is HUN NAL)
What kind the Prime Minister are you?
What kind the Khmer are you?
Do you remember this "IF I CANNOT STOP THE LOGGING CONCESSION COMPANIES, I WILL CUT MY THROAT."
You are son of bitch Killed Khmer people for YOUN COMMUNIST HANOI.
You are son of bitch A LIAR, A DICTATOR, A TRAITOR.
You must step down immediately or otherwise you will be Moammar Gadhafi #2.

Anonymous
Apr 26, 2012 03:40 PM

នេះជាអំពើឃោឃៅបំផុតដែលមន្រ្តីរដ្ឋាភិបាលស៊ីប្រាក់ខែរដ្ឋតែបែជាបំរើការអោយក្រុមហ៊ុនឯកជន ហើយសំលាប់អ្នកស្នេហាជាតិបែបនេះ

Anonymous
Apr 26, 2012 07:43 PM

Does the word believe what governement's officials claim that Chhut Vuthy exchanged fire with the dummy manipulated MP or policeman.It is the same case as Chea Vichea and others killed in Cambodia.This is purely the damn stupid orders from Hun Sen's clique.

Anonymous
Apr 26, 2012 08:54 PM

A PM ning vea som ning gaub!!! Heuy a nak nov pi leu kor kom ouy rouch khlaun der!

Anonymous
Apr 26, 2012 09:12 PM

One more activist died, How many more die until we get peace with forest and corruption?