មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានថ្លែងនៅថ្ងៃ១៧ តុលា ថា ក្នុងដំណើរទស្សនកិច្ចនិងចូលរួមតាំងពិព័រណ៍អន្តរជាតិនៅភាគខាងលិចប្រទេសចិន រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញប្បទានការប្រាក់ទាបដល់កម្ពុជាចំនួន២៦០លានដុល្លារដើម្បីអភិវឌ្ឍលើគម្រោង៥ដែលបានលើកឡើងតាំងពីឆ្នាំ២០០៨ និងចំនួន៥៩៣លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ក្នុងឆ្នាំ២០០៩។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃ១៧ តុលា ២០០៩។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយដំណើរវិលត្រឡប់ពីប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រាក់ហិរញ្ញប្បទានទាំងនោះគឺដើម្បីក៏សាងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងធារាសាស្ត្រ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ «២៦០លានដុល្លារក្នុងក្របខ័ណ្ឌឆ្នាំ២០០៨ សម្រាប់គម្រោង៥។ គម្រោងទី១ គឺការកសាង ទី១ គឺផ្លូវ៦២ ពីកំពង់ធំទៅត្បែងមានជ័យ ផ្លូវទី២ គឺផ្លូវលេខ៨ ពីអន្លង់វែងទៅម៉ឺនជ័យ។ គម្រោងទី២ គឺប្រព័ន្ធទឹកនៅខេត្តបាត់ដំបង។ គម្រោងទី៣ គឺកសាងផ្លូវជាតិលេខ៧៦ ពីសែនមនោរម្យទៅដាក់ដាំ។ គម្រោងទី៤ គឺរៀបចំការគ្រប់គ្រងទឹកជំនន់នៅកំពង់ត្របែក ខេត្តព្រៃវែង។ ឯគម្រោងទី៥ គឺការកសាងប្រព័ន្ធអគ្គិសនីនៅជុំវិញទីក្រុងភ្នំពេញសម្រាប់ប្រជាជនយើងដែលមានជីវភាពទន់ខ្សោយ...»។
លោករដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងទៀតថា ប្រាក់ដែលនៅសល់ពីគម្រោងចំនួន៣០លានដុល្លារទៀតនោះ គឺយកទៅសាងសង់ស្ពានជ្រោយចង្វាមួយបន្ថែមទៀត។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ទៀតថា ប្រាក់ហិរញ្ញប្បទានដែលរដ្ឋាភិបាលបានស្នើសុំរដ្ឋាភិបាលចិនសម្រាប់គម្រោងឆ្នាំ២០០៩នេះ គឺចំនួន៥៩៣លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងចំនួន១១។
លោកបានថ្លែងទៀតថា ក្នុងដំណើរទៅខេត្តស៊ីជួន (Sichuan) របស់ប្រទេសចិននោះ ប្រទេសចិនបានឲ្យប្រាក់ហិរញ្ញប្បទានចំនួន១០០លានយុនបន្ថែមទៀត ដែល៥០លានយុនយកការប្រាក់ទាប និង៥០លានយុនទៀតជាជំនួយឥតសំណង។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹងទៀតថា លេខាបក្សកុម្មុយនីសចិននៃខេត្តស៊ីជួនក៏បានផ្តល់ម៉ាស៊ីនបូមទឹកចំនួន៥០គ្រឿង ត្រាក់ទ័រចំនួន៣០គ្រឿង និងរថយន្តធុនធំចំនួន១០គ្រឿង ហើយក៏មានផ្តល់អាហារូបករណ៍សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរទៅរៀននៅប្រទេសចិនដែរ៕

អ៊ីម៉េល |

ព្រឹត្តិបត្រព័ត៌មាន |

បោះពុម្ព |

ចែករំលែករឿងនេះ |
អតីតប្រធានាធិបតីអាមេរិកសម្ពោធផ្ទះសម្រាប់ជនក្រីក្រនៅខែត្រកណ្ដាល
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
នាយករដ្ឋមន្ត្រីខ្មែរទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនៅសិង្ហបុរី
ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៅអ៊ីតាលី
រដ្ឋាភិបាលកម្ពុជាគ្រោងចរចាជាមួយរុស្ស៊ីស្ដីពីបញ្ហាបំណុល
នាយករដ្ឋមន្ត្រីជប៉ុនប្រកាសជាថ្មីទៀតក្នុងការផ្តល់ជំនួយដល់កម្ពុជា
នាយករដ្ឋមន្ត្រីជប៉ុនបារម្ភពីបញ្ហាទំនាស់រវាងកម្ពុជានិងថៃ
នាយករដ្ឋមន្ត្រីខ្មែរគ្រោងទៅចូលរួមកិច្ចប្រជុំនៅជប៉ុន
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាទ្រង់ទ្រាយធំលើកដំបូង
កូរ៉េខាងត្បូងនឹងទទួលយកពលករខ្មែរ៣.៥០០នាក់បន្ថែមទៀត
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
DEAR ALL READER,

Loan is loan It's mean that all the loan Cambodia should be return back to China,,, So how we pay the loan and who will pay these laons,

2009-10-20 02:50
There's no such thing as a free lunch. Cambodians have to pay in one way or another. Living within your means is always the best policy.

Having said that, there are times when, and it is not that unusual, assistance is needed. However, it has to be utilized for the common good of the society. As such, all members of the society should be empowered to be critical of their leaders and to hold them accountable for their action or lack thereof, fiscal responsibility.
2009-10-19 23:11
It is good to hear that the foreign country helps Cambodia, I am always happy to hear that, but I think it is not so good idea if the government borrows a lot of money to develop this or to develop that and I am really afraid that all that money will go into somebody pocket instead and the khmers in the young generation will pay for that money and khmers are still very poor. I hope the government should very clear for that money.

2009-10-19 21:28
Will see. The loan from china is bad for cambodia future. Is cambodia has learn anything about china. OH well,,,,
2009-10-19 20:23
Thank you for Radio Free Asia that lets us reveal our opinions on the web site.
2009-10-19 15:51
មើលមតិទាំងអស់.