អ្នក​វិភាគ៖ វប្បធម៌​ខ្មែរ​ប្រឈម​នឹង​ការ​បាត់បង់​បើ​គ្មាន​ការ​ទប់​ស្កាត់​វប្បធម៌​បរទេស

វប្បធម៌​បរទេស​កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​ក្នុង​សង្គម​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា​តាម​រយៈ​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រិស្ត​ម៉ាស់ (Christmas) និង​បុណ្យ​សង្សារ​ជាដើម។
ដោយ ម៉ម មុនីរតន៍
2012-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បុណ្យ​ណូអែល ឬ​គ្រិស្ដ​ម៉ាស់ ៣០៥
កុមារី​ម្នាក់​ពាក់​អាវ និង​មួក សានតា ក្លស ក្នុង​ពេល​ពិធី​បុណ្យ​គ្រិស្តម៉ាស់ កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Mom Sophon

បញ្ហា​នេះ ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​វប្បធម៌​ព្រមាន​ថា ប្រសិន​រដ្ឋាភិបាល​មិន​ទប់​ស្កាត់​ការ​ហូរ​ចូល​វប្បធម៌​បរទេស​បែប​នេះ​ទេ វប្បធម៌​របស់​ជាតិ​ខ្លួន​នឹង​ត្រូវ​បាត់​បង់​ក្នុង​ពេល​ខាង​មុខ​ជាក់​ជា​មិន​ខាន។

សំឡេង​កូន​សិស្ស៖ «សុំ​ថត​មួយៗ​ថា​ថត​កុំ​ឲ្យ​គេ​ឃើញ»

ស្ទើរ​តែ​គ្រប់​សាលា​រៀន​ឯកជន​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​បំផុស​សារ​នៃ​ពិធី​បុណ្យ​គ្រិស្ត​ម៉ាស់ ឬ​បុណ្យ​ណូអែល តាម​រយៈ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៅ​តាម​លទ្ធភាព ឬ​ធនធាន​របស់​ពួក​គេ​ដែល​មាន ដូច​ជា​ការ​ច្រៀង រាំ និង​ល្បែង​កម្សាន្ត​ជាដើម។

នៅ​រៀង​រាល់​ថ្ងៃ​ទី២៥ ខែ​ធ្នូ ចំពោះ​អ្នក​ដែល​គោរព​ប្រតិបត្តិ​សាសនា​គ្រិស្ត តែង​រៀប​ចំ​ពិធី​នេះ​ស្ទើរ​ពាស​ពេញ​ពិភពលោក។ ពិធី​បុណ្យ​គ្រិស្ត​ម៉ាស់ នេះ ជា​ពិធី​បុណ្យ​មួយ​មាន​ដើម​កំណើត​ពី​សាសនា​គ្រិស្ដ។ ក៏ប៉ុន្តែ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​វិញ មិន​មែន​តែ​គ្រិស្ត​សាសនិក​ទេ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​នេះ ដោយ​ឡែក​អ្នក​ដែល​មិន​កាន់​សាសនា​គ្រិស្ត ដូច​ជា ពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ក៏​ចូល​រួម​សប្បាយ​នឹង​គេ​ដែរ ជា​ពិសេស​យុវវ័យ និង​កុមារ។

សម្រាប់​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌​នៅ​កម្ពុជា អត្ថាធិប្បាយ​ថា ប្រសិន​បើ​វប្បធម៌​បរទេស​នៅ​តែ​បន្ត​វាយ​លុក​ក្នុង​សង្គម​កម្ពុជា ដូច​នា​ពេល​បច្ចុប្បន្ន​នេះ វា​នឹង​ជះ​ឥទ្ធិពល​កាន់​តែ​អាក្រក់​ចំពោះ​តម្លៃ​វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ ដែល​បាន​ចាក់​ឫស​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ នៅ​ថ្ងៃ​ខាង​មុខ​ដោយ​ចៀស​មិន​បាន។

លោក ប៉ូ សំណាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម មាន​ប្រសាសន៍​ថា គេ​ពិត​ជា​មាន​ការ​បារម្ភ​ចំពោះ​វត្តមាន​វប្បធម៌​បរទេស​ក្នុង​សង្គម​កម្ពុជា នេះ។ លោក​គិត​ថា ប្រសិន​បើ​ជំនាញ​ពាក់ព័ន្ធ​មិន​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ មាន​ន័យ​ថា វប្បធម៌ និង​ប្រពៃណី​របស់​ខ្មែរ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់៖ «រដ្ឋាភិបាល​លោក​អា​លៃ​តែ​ភ្លេច​អំពី​បញ្ហា​ការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌ ទំនៀម​ទម្លាប់​ខ្មែរ​យើង អា​លៃ​កសាង​ជាតិ ជាតិ​យើង​វា​ខ្ទេច​ខ្ទាំ ហើយ​ដល់​អ៊ីចឹង​ទៅ លោក​ភ្លេច​គិត​ដល់​អា​រឿង​អំពី​បញ្ហា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​យើង​នេះ​ឲ្យ​បាន​ច្រើន​ជាង​អា​ការ​ផ្សព្វផ្សាយ​ស្រាបៀ»

អ្នក​វិភាគ​សង្គម​គិត​ថា ពលរដ្ឋ​កម្ពុជា សព្វថ្ងៃ​នេះ​កំពុង​ចម្លង​វប្បធម៌​បរទេស​ដោយ​មិន​ដឹង​ខ្លួន ហើយ​ការ​ចម្លង​បែប​នេះ​ជា​បច្ច័យ​គ្រោះ​ថ្នាក់​បំផុត​មួយ​សម្រាប់​វប្បធម៌​ខ្លួន​ឯង។ មជ្ឈដ្ឋាន​នានា​កត់​សម្គាល់​ថា ពលរដ្ឋ​ខ្មែរ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​សោះ​ឡើយ​ទៅ​លើ​ទំនៀម​ទម្លាប់​ប្រពៃណី​ដែល​ខ្លួន​មាន ដូច​ជា​ពិធី​បុណ្យ​ផ្កា បុណ្យ​វិសាខបូជា បុណ្យ​កតញ្ញូ ឬ​បុណ្យ​ដទៃៗ​ទៀត ដែល​អាច​នាំ​ឲ្យ​គ្រួសារ និង​សង្គម​មាន​ប្រយោជន៍​នោះ។ តែ​ផ្ទុយ​ទៅ​វិញ បើ​បុណ្យ​សង្សារ បុណ្យ​គ្រិស្ត​ម៉ាស់ ឬ​កាត់​នំ​ជាដើម យុវជន ឬ​ពលរដ្ឋ​កម្ពុជា សព្វ​ថ្ងៃ ហាក់​ដណ្ដើម​គ្នា​ធ្វើ ឬ​ប្រឹងប្រែង​រៀបចំ។ ស្ថិត​ក្រោម​ហេតុ​ផល​នេះ អ្នក​វិភាគ​សង្គម​គិត​ថា នេះ​ជា​របៀប​ចម្លង​វប្បធម៌​បរទេស​ដោយ​មិន​ដឹងខ្លួន។

លោក តុង សុប្រាជ្ញ អ្នក​វិភាគ​សង្គម​ប្រចាំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពន្យល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ងាយ​នឹង​ទទួល​យក​វប្បធម៌​បរទេស ដោយ​ពុំ​ចាំ​បាច់​បង្ខិតបង្ខំ ដូច​ជា​កត្តា​ជីវភាព​អន់​ថយ ចំណេះ​ដឹង​នៅ​មាន​កម្រិត និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ឆ្លើយ​តប​បាន​តិច​តួច​នៅ​ឡើយ។ បញ្ហា​នេះ​ហើយ ដែល​លោក តុង សុជ្រាជ្ញ គិត​ថា ជា​បញ្ហា​ដែល​ជំរុញ​ឲ្យ​មាន​ភាព​ងាយ​នឹង​ទទួល​យក​វប្បធម៌​បរទេស។

លោក តុង សុប្រាជ្ញ៖ «ផ្ដោត​សំខាន់​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​និង​កត្តា​សេដ្ឋកិច្ច​ហ្នឹង ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​យើង​ឃើញ​ថា មាន​ន័យ​ថា យើង​ដូច​ជា​អើ​ហាក់​បី​ដូច​ជា​បង្ហាញ​សកម្មភាព​របស់​បរទេស​អ៊ីចឹង។ ឧទាហរណ៍ ដូច​បុណ្យ​គ្រិស្ត​ម៉ាស់​អ៊ីចឹង គឺ​ជា​ថ្ងៃ​កំណើត​របស់​គ្រិស្ត​សាសនា របស់​គ្រិស្ត​សាសនា​ទេ។ ប៉ុន្តែ​ការ​ផ្សាយ​របស់​យើង​ហ្នឹង គ្រប​ដណ្ដប់​ទៅ​ដោយ​ប្រព័ន្ធ និយាយ​សាមញ្ញ​ទៅ គឺ​ការ​ផ្សព្វផ្សាយ​ហ្នឹង គឺ​មាន​ន័យ​ថា​ឲ្យ​យើង​ចេញ​ផ្សាយ​ច្រើន ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្សាយ​ទៅ និង​ផលិត​ផល​ផ្សេងៗ ហាក់​បី​ដូច​ជា​បញ្ហា​នៅ និង​ដូច​សំខាន់​ដូច​ជា​ការ​លក់​បញ្ចុះ​តម្លៃ​អី​អ៊ីចឹង»

ទោះ​ជា​យ៉ាង​ណា វប្បធម៌​របស់​ខ្មែរ​មួយ​ចំនួន​មាន​នៅ​ក្នុង​អតីតកាល ដែល​មាន​ទម្រង់​យ៉ាង​សម្បូរ​បែប ដោយ​មិន​រាប់​បញ្ចូល​ខ្សែ​ភាពយន្ត​ផង​នោះ ដូច​ជា ល្ខោន​បាសាក់ យីកេ ចាប៉ី​ដង​វែង និង​អាយ៉ៃ​ឆ្លង​ឆ្លើយ​ជាដើម ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ផ្នែក​វប្បធម៌​រក​ឃើញ​ថា ត្រូវ​បាត់​បង់​ស្ទើរ ៧០% ទៅ​ហើយ​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក តុង សុប្រាជ្ញ មាន​ប្រសាសន៍​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លំហូរ​វប្បធម៌​បរទេស​អាច​ជ្រៀតជ្រែក និង​វាយ​លុក​ទីផ្សារ​របស់​កម្ពុជា បាន​នោះ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​តិច​តួច៖ «បញ្ហា​ហ្នឹង គឺ​ការ​មិន​មែន​ជា​កំហុស​ទេ វា​គឺ​ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល ដូច​ជា​លក់​រោងកុន លក់​កុន​អីវ៉ាន់​ហ្នឹង លក់​អស់​ហើយ និង​អា​របស់​សល់ៗ​ចាស់ៗ គឺ​យើង​មិន​ខ្វល់។ ទី​មួយ រោងកុន ទី​ពីរ គឺ​យើង​មិន​ផលិត​ខ្សែ​ភាពយន្ត​ខ្លួន​ឯង ទី​បី យើង​កុងត្រូល​អើ​ត្រួត​ពិនិត្យ​អើៗ​ទៅ​លើ​ការ​លួច​ចម្លង​របស់​ស្នាដៃ​របស់​អ្នក​និពន្ធ។ អ៊ីចឹង​ធ្វើ​ឲ្យ​បាក់​តែ​ម្ដង ទាំង​បី​ទាំង​បួន​ហ្នឹង គឺ​ធ្វើ​ឲ្យ​បង្កើត​អត់​ចេញ​តែ​ម្ដង អើ​ខ្សែ​ភាពយន្ត​ក៏​ដូច​ជា​សិល្បៈ យើង​មិន​អាច​ដើរ​រួច ដោយ​សារ​អា​ការ​លួច​ចម្លង ដោយ​សារ​អា​ការ​មិន​យក​ចិត្ត​ទុក​ដាក់»

កាល​ពី​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០១២ ក្នុង​សិក្ខាសាលា​នៅ​ទីស្ដីការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ក្រោម​ប្រធាន​បទ​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​គុណភាព​ផលិត​ភាពយន្ត​ខ្មែរ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ ទទួល​ស្គាល់​ថា សម្រាប់​វប្បធម៌​បរទេស​កំពុង​វាយ​លុក​ទីផ្សារ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ធ្លាក់​ចុះ​ស្ទើរ​ពុំ​អាច​ស្ដារ​បាន៖ «ការ​ផលិត​ភាពយន្ត​លើក​ឡើង​ថា ផ្អែក​តាម​របាយការណ៍​របស់​អើ​នាយកដ្ឋាន​ភាពយន្ត មាន​តែ ១០% ភាពយន្ត​ខ្មែរ ហើយ ៩០% គឺ​បរទេស​ទាំង​អស់»

បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា កំណត់​ថា អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មាន​ជាង ៩០% យ៉ាង​ណា​ក្ដី តែ​ពលរដ្ឋ​ភាគ​ច្រើន​គេ​កត់​សម្គាល់​ថា ក្នុង​ចំណោម​នោះ​កំពុង​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​បរទេស​ដោយ​មិន​ដឹង​ខ្លួន។ បញ្ហា​នេះ ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌ ចាត់​ទុក​ថា មូលហេតុ​ចម្បង​នៃ​ការ​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​នេះ គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ផេងគឹមហាក់

ពី ភ្នំពេញ

សូមកុំយកប្រពៃណីវប្បធម៌មកដាក់កំរិតខ្លួនឯងឲ្យក្រិនការរីកចំរើនដូច្នេះដូចជាមិនល្អទេ។ សួរថាខ្មែរសម័យមុនមានគំនិតជាតិនិយមជ្រុលដូចជនដែលតែងតែស្រែកថាខ្មែរខ្មែរពេញមាត់គិតតែយកវត្ថុបុរាណមកប្រើរឺ? មិនដូចនេះទេខ្មែរចម្លងវប្បធម៌និងធ្វើការកែប្រែដូចតែបច្ចុប្បន្នដូចគ្នា

Dec 27, 2012 02:14 PM

Unosocite

I study at a private school.
First of all, don't just state Christmas has negative impacts on Cambodian culture; explain how and give some examples. Second of all, the school celebrates Christmas because the students want to. It's fun, and nothing is wrong with that. Christmas sorta puts us in holiday spirit- a sign the new year is coming soon.
And about the picture in the article of the little girl wearing santa suit, what is wrong with that?! What is wrong with a little girl enjoying a completely appropriate costume of a celebration she likes?!

Dec 27, 2012 08:48 AM

សេរីភាពនឹងឧត្តមគតិ

ពី ភ្នំពេញ

កុំយកនិន្នាការសាសនាដើម្បីជនជាតិដ៏ទៃ​ហេតុអ្វីមិនមើលជ្រុងម្ខាងទៀតផង​អ្នកដឹងទេមានគ្រួសារខ្លះពេលកូនកើតមក​មិនអោយទាំងរៀនអក្សរខ្មែរផង​តើនោះយ៉ាងណាវិញ?​ហេតុអ្វីចូលចិត្តតែដាក់ទោសវប្បធម៏លោកខាងលិច?​ខ្ញុំសរសើរប្រទេសកូរ៉េខាងត្បូង​ដែលជាប្រទេសស៊ីវីល័យមួយ​តែគេបានជះឥទ្ធិពលដល់ប្រទេសដទៃថែមទៀត​បើសិនមិនចង់ឲមានវប្បធម៏បរទេសទេ​គួរតែធ្វើដូចកូរ៉េខាងជើងទៅ....

Dec 27, 2012 08:06 AM

អ្នក​អាន​អនាមិក

បើលំហូរវប្បធម័បរទេសចេះតែហូរចូលប្រទេសយើងនឹងធ្វើអោយក្មេងៗជំនាន់ក្រោយភ្លើតភ្លើននឹងវប្បធម៏បរទេសនឹងធ្វើអោយវប្បធម៏ជាតិយើងនឹងរលាយ តើរដ្ធាភិបាលមានវិធានការយ៉ាងណាដែរចំពោះរឿងនេះ?

Dec 27, 2012 05:10 AM

Eagle Master

ពី Pa(USA)

On behalf a cambodian I would like to inform peoples of cambodian,please take a movement to study history why we still has a nation on the global because of former king Nourodom Angdoung had invited France to Induchina to help proctected from neightbor invasion.
the history are our withnes,the king Nourodom Sihamony is Europan and Khmer blood also, I think that nothing wrong,what's my concerning is Cambodia will be become Tibet,Uygher because of China's culture is ataching to the cores of khmer's sociaties with political and population rising.

Dec 27, 2012 03:13 AM

មើល​មតិ​ទាំង​អស់.