លោកឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកម្ពុជា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃអាទិត្យ ២៤ មករានេះថា ការប៉ះប្រយុទ្ធគ្នាមួយប្រាវនោះ គឺដោយសារទាហានថៃបានជ្រៀតចូលដីខ្មែរហើយប្រទះទាហានខ្មែរកំពុងដើរល្បាតនៅតំបន់ជាំតែចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ខាងត្បូងប្រាសាទព្រះវិហារ ទើបបានជាមានការបាញ់ប្រហារគ្នាដូច្នេះ។
គេមិនទាន់ឃើញមានប្រត្តិកម្មពីភាគីថៃនៅឡើយទេ នៅថ្ងៃអាទិត្យនេះ ចំពោះការអះអាងរបស់លោកឧត្តមសេនីយ៍ ជា តារា។
ការប៉ះទង្គិចគ្នារវាងទាហានខ្មែរនិងទាហានថៃលើកនេះ កើតឡើងស្របពេលលោក ហោ ណាំហុង ទេសរដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ចុះទៅសួរសុខទុក្ខទាហានខ្មែរនៅសមរភូមិព្រះវិហារ។
សូមស្តាប់សេចក្តីរាយការណ៍បន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ ៖
