0:00 / 0:00
ជនសង្ស័យ ៤ នាក់ មានលោក ហ៊ុន ហ៊ាន អតីតស្នងការ លោក ឈាង សុន អតីតស្នងការរង និងឈ្មោះ ហែម សុផល ឈ្មោះ ខៀវ សារ៉ា ត្រូវបានកងកម្លាំងប៉ូលិសប្រដាប់ដោយអាវុធ នាំខ្លួនពីពន្ឋនាគារទៅតុលាការ ដោយមានការការពារយ៉ាងប្រុងប្រយ័ត្ន។ ចំណែកជនសង្ស័យឈ្មោះ ម៉ន ឌឿន ដែលស្ថិតនៅក្រៅឃុំ បានរត់គេចខ្លួន មិនចូលទៅឆ្លើយបំភ្លឺជូនតុលាការទេ។
មានក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និងសិស្សសាលាជាច្រើននាក់ បានចូលរួមតាមដានស្ដាប់នៅក្នុងអង្គសវនាការនេះ។ សូមស្ដាប់ព័ត៌មានពិស្ដារ...
