អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​រួច​ផុត​ពី​ការ​ចោទ​ថា​ផ្សាយ​ព័ត៌មាន​មិន​ពិត

អ្នក​រាយ​ការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក សុខ សេរី ដែល​ជាប់​ចោទ​ពី​បទ​ថា​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​រឿង​ជម្លោះ​សហគមន៍​ចាម​នៅ​ខេត្ត​តាកែវ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​តាកែវ​សម្រេច​ឲ្យ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​នេះ។

សេចក្តី​សម្រេច​ឲ្យ​លោក សុខ សេរី និង​ជន​ជាប់​ចោទ ៤​នាក់​ផ្សេង​ទៀត​រួច​ផុត​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​តាកែវ គឺ​លោក​ចៅក្រម ចេង ប៊ុនលី ដោយ​លើក​ហេតុ​ផល​ថា ការ​ផ្សាយ​ព័ត៌មាន​របស់​ជន​ទាំង ៥​នាក់​មិន​បាន​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​ទៅ​លើ​ជន​ទី​៣ ក្នុង​ន័យ​បំផ្លិច​បំផ្លាញ​ធ្វើ​ឲ្យ​កោលាហល​ដល់​សន្តិសុខ​សាធារណៈ​អ្វី​ឡើយ។ ក្រោយ​ការ​ផ្សាយ​ព័ត៌មាន​នេះ​ឡើង​គ្មាន​សកម្មភាព​អ្វី​ក្នុង​ភូមិ​កំពង់យោល​ឡើយ៕

(សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​នៅ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី)