តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​ទោស​សកម្មជន​ការពារ​ដីធ្លី​ម្នាក់​នៅ​បុរីកីឡា ឲ្យ​មាន​សេរីភាព​ឡើង​វិញ ខណៈ​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹងកក់ ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
ដោយ ម៉ម មុនីរតន៍
2012-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​បឹងកក់ និង​បុរីកីឡា ៣០៥
អ្នក​គាំទ្រ​សកម្មជន​ការពារ​ដីធ្លី​តំបន់​បឹងកក់ និង​បុរីកីឡា សាទរ​ចំពោះ​តុលាការ​ដោះ​លែង អ្នកស្រី ទឹម សាក់មុន្នី នា​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ល្ងាច​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Uon Chhin

ចៅ​ក្រុម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី គឹម ដានី បាន​សម្រេច​ការ​ចោទ​ប្រកាន់​អ្នកស្រី ទឹម សាក់មុន្នី សកម្មជន​ការពារ​ដីធ្លី​នៅ​បុរីកីឡា ឲ្យ​មាន​ទោស ៦ខែ គិត​ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន ដោយ​ឡែក​ទោស​ដែល​នៅ​សល់ ៣ខែ និង​១២​ថ្ងៃ ត្រូវ​ព្យួរ។ ក្នុង​ន័យ​នេះ អ្នកស្រី ទឹម សាក់មុន្នី នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​នេះ​រួច។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៦៣៣ ពី​បទ​ថា​បាន​ផ្ដល់​សេចក្ដី​ប្រកាស​ជា​សាធារណៈ ដោយ​ភូត​កុហក​ក្នុង​រឿង​ផ្ដល់​អគារ​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix)។

យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​ការ​ជំនុំ​ជម្រះ​ក្ដី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១២ សាទរ​ចំពោះ​សេចក្ដី​សម្រេច​នេះ។ ក៏ប៉ុន្តែ ពួក​គេ​ចាត់​ទុក​ថា អ្វី​ដែល​ជា​ការ​សោកស្ដាយ​នោះ គឺ​ការ​ឃុំ​ខ្លួន​អ្នកស្រី ទឹម សាក់មុន្នី ដោយ​ពុំ​មាន​កំហុស និង​មាន​រយៈពេល​ដ៏​យូរ។ ចំណែក​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សួស សំអាត សម្រេច​លើក​ពេល​ប្រកាស​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បន្ទាប់​ពី​ប្រើ​ពេល​នៃ​ការ​ជំនុំ​ជម្រះ​ជាង ៦​ម៉ោង​មក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (9)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

don't vote for hun sen party.hun sen and boun ranny and his family is evil

Dec 27, 2012 06:16 AM

អ្នក​អាន​អនាមិក

រវាង ផលប្រយោជន៌ យាយផាន យាយ ភូ ២នាក់ជាមួយនិងទុក្ខវេទនា មនុស្សក្មេងចាស់ប្រុសស្រីរាប់ពាន់នាក់ ហ៊ុនសែន និងក្រុមគេ សុខចិត្តធ្វើរឿងដែលមនុស្សចេះខ្មាស់អៀនធ្វើមិនដូច នេះបានចំជា ពូជក្រហមកូនកាត់ ចិនយួនមែន។

Dec 27, 2012 02:23 AM

អ្នក​អាន​អនាមិក

កាលសង្រ្គាមមេយើងខ្នះខ្នែងសុំអាវុធពី ចិនយួនសូវៀតអាមេរិកមកឲ្យយើងសម្លាប់គ្នា។ពេលនោះយើងជំនឿលើរូបព្រះពុធ យន្ត និងវត្ថុនាៗដែលគិតថាមានរិទ្ធិជួយជីវិតពីមុខអាវុធទាំងអស់នោះបាន។សម័យតេជោ រាស្តខ្មែរបាននាំ ព្រះឆាយាល័កសម្តចតា សម្តេចយាយ ព្រះមហាក្សត្រថ្មី សម្តេចជួនណាតបន្តមក ទោះរូប សម្តេចតេជោ និង ជំទាវជាមេផ្ទាល់ក្រុមនេះ ទៀតទីបព្ចាប់នៅមិនពូកែ មិនអាចរួចខ្លួនពី ការបាញ់ សំពង ទាត់ធាក់ ចាប់ដាក់គុក ពីក្រុមចោរហារយរបស់សម្តេចដែលរាតត្បាតឆក់ប្លន់ដី ទ្រព។ ទីបពា្ចប់បានងាកមកប្រើរូបព្រះពុធវិញដ៏ដែលដូចពីសង្រ្គាម។

Dec 26, 2012 10:10 PM

អ្នក​អាន​អនាមិក

ពី Fall River, USA

Cambodian law is on whoever that has power and money!!

Dec 26, 2012 09:59 PM

អ្នក​អាន​អនាមិក

ពី Banteay Meanchey

គិតទៅស្រុកខ្មែរ​ តុលាការប្រែលឿនណាស់ ដល់អន្តរជាតិស្រែកខ្លាំង ប្រជាជនតវ៉ាខ្លាំង
តាំងនាំគ្នាដោះលែង គិតទៅពួកនេះចេះភ័យដែរ
ខ្ញុំចង់ឪ្យដល់ថ្ងៃបោះឆ្នោតឆាប់ៗ។​សូមអរគុណ

Dec 26, 2012 09:57 PM

មើល​មតិ​ទាំង​អស់.