តុលាការ​បញ្ចប់​ការ​ពិនិត្យ​លទ្ធផល​ស៊ើប​អង្កេត​ករណី​លោក ឈូក បណ្ឌិត

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្វាយរៀង បញ្ចប់​ការ​ពិនិត្យ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។
ដោយ សុ ជីវី
2012-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ ស្វាយរៀង ៣០៥
កម្មការិនី​ឈ្មោះ ប៊ុន ចិន្ដា ឬ អ៊ុន ចិន្ដា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​ធ្វើ​កូដកម្ម នៅ​ស្វាយរៀង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១២។
RFA/Sochivy

ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុនជា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​តុលា ថា លោក​ត្រូវ​ការ​ពេល​វេលា​ថែម​ទៀត​ក្នុង​ការ​សន្និដ្ឋាន​បញ្ចប់​ទៅ​លើ​សំណុំ​រឿង​នេះ មុន​ប្រគល់​ទៅ​ឲ្យ​ប្រធាន​ចៅក្រម​កំណត់​ពេល​បើក​សវនាការ៖ «ខ្ញុំ​កំពុង​បញ្ចប់​ការ​យល់​ឃើញ​របស់​ខ្ញុំ។ ខ្ញុំ​ពិនិត្យ​ឯកសារ​អី​គ្រប់​គ្រាន់​អស់​ហើយ ប្រហែល​ជាអាច​ចេញ​នៅ​ចុង​សប្ដាហ៍​នេះ ចាំ​មើល​សិន ចាំ​ខ្ញុំ​សម្រេច​ហើយ​យើង​ប្រកាស​ជា​ចំហ​ដើម្បី​បញ្ជូន​ទៅ​ចៅក្រម»។

បើ​ទោះ​ជា​យ៉ាងណា​លោក ហ៊ីង ប៊ុនជា ពុំ​បាន​បង្ហើប​អោយ​ដឹង​ពី​សេចក្ដី​សន្និដ្ឋាន​ជា​ចុង​ក្រោយ​នោះ​ថា​យ៉ាង​ណា​ទេ។ ប៉ុន្តែ​មាន​ព័ត៌មាន​មិន​ផ្លូវការ​ថា អាច​នឹង​មាន​ជន​ជាប់​ចោទ​ថ្មី​ម្នាក់​ទៀត។

ព្រះរាជអាជ្ញា​លោក ហ៊ីង ប៊ុនជា កាល​ពី​ពេល​កន្លង​ទៅ​បាន​សម្រេច​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ចំពោះ​ការ​បាញ់​ប្រហារ​អោយ​របួស​កម្មការិនី ៣​នាក់ នៅ​រោងចក្រ កៅវ៉េ (Kao Way) កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យូរហើយ ទើបស្គាល់ស្រុកខ្មែរ !

Oct 22, 2012 08:58 PM

vanlux

ពី usa

MR CHHUK HAVE A LOT OF MONEY SO HE CAN PAY FOR ALL THE VICTOMS THAY Y HE HAS FREEDOM TO SHOT.

Oct 09, 2012 03:27 PM

អ្នក​អាន​អនាមិក

They are humans, but their thoughts and their acts aren't. I was born as a simple citizen but I know how to be a human. What should do and shouldn't according to morality for humans. Real justice is a dream which will never come true for Cambodians. I am very proud to be born as a Cambodia, I love my nation, my ancestors who had sacrificed lives for the interests of nation, and for people. I wish Cambodians could live in a new regime which leaders do everything for their people like any good leader in the world.

Oct 04, 2012 09:39 AM

កូនខ្មែរពិតប្រាកដ​

ពី ភ្នំពេញ

នេះហើយស្រុកស្មែរ......... តើខ្ញុំរស់ដល់ពេលណាទៀត???????????

Oct 04, 2012 02:51 AM

ក្មេងសុំទាន

ពី វត្តភ្នំ

លោកហ៊ីង ប៊ុនជាកំពុងតែរងចាំការណែនាំពីថ្នាក់លើថាត្រូវ
សូត្រសេចក្ដីប្រកាសយ៉ាងដូចម្ដេច?ត្រូវទេលោកប៊ុនជា?
ឆ្លើយមកកុំអៀលអីអ្នកណាៗក៍គេដឹងដែរថាលោកក៍ជា
សារិកាមួយរបស់ហ៊ុន សែនដែរ។

Oct 03, 2012 05:14 PM

មើល​មតិ​ទាំង​អស់.