លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​ជាប់​គុក​២០​ឆ្នាំ​ឡើង​វិញ

សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​ជាប់​គុក​ម្នាក់ៗ​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
ដោយ សុខ សេរី
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុក សំអឿន និង​ប៊ន សំណាង ៣០៥
ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុក សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ) នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
Photo Supply

បន្ថែម​លើ​នេះ​ទៀត សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​លោក ជា មុន្នី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ចំនួន ៤០​លាន​រៀល ស្មើ​នឹង ១​ម៉ឺន​ដុល្លារ​អាមេរិក។

ចៅក្រម​ជម្រះ​ក្តី​លោក ជួន ស៊ុនឡេង បាន​ប្រកាស​សាល​ដីកា​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចំនួន​ប្រមាណ ១០​នាក់​ចាប់​គ្រៀក​លោក សុក សំអឿន និង​លោក ប៊ន សំណាង ទៅ​ផ្ដិត​មេ​ដៃ​ទទួល​ស្គាល់​សាល​ដីកា​នេះ ហើយ​កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​ភ្លាមៗ​ចូល​ក្នុង​រថយន្ត ដើម្បី​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​ថ្មី​នេះ គឺ​ចៅក្រម​បាន​សម្អាង​ថា ទី១ ការ​សម្រេច​ផ្ដន្ទាទោស​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ​ចាត់​ទុក​ជា​បាន​ការ។ ទី២ ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នគរបាល​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់ និង ទី៣ គំនូស​ព្រាង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កន្លង​មក គឺ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។

ជន​ជាប់​ចោទ​លោក សុក សំអឿន អាយុ ៣២​ឆ្នាំ និង​លោក ប៊ន សំណាង អាយុ ២៤​ឆ្នាំ បាន​ស្រែក​យំ​អង្វរ​សុំ​ឲ្យ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ៖ «ធ្វើ​បាប​ត​ទៀត​ហើយ។ យល់​ទេ​ថា​វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​មែន​ជា​ឃាតករ​ទេ។ សម្ដេច​តា អង្គ​ព្រះ​មហាក្សត្រ សម្ដេច​តេជោ និង​លោក​ជំទាវ​ជួយ​ដោះ​លែង កូន​ចៅ​មិន​ដឹង​អី​ទេ»

ភរិយា​របស់​លោក សុក សំអឿន អ្នកស្រី នាង ថេន អាយុ ៣០​ឆ្នាំ ដែល​កំពុង​តែ​ពរ​កូន​ស្រី​អាយុ ២​ឆ្នាំ បាន​និយាយ​ទាំង​សម្រក់​ទឹក​ភ្នែក​ប្រាប់​អ្នក​កាសែត​ថា អ្នកស្រី​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាល​ដីកា​យ៉ាង​អយុត្តិធម៌​នេះ៖ «ស្វាមី​ខ្ញុំ​មនុស្ស​ល្អ ស្លូត​ត្រង់​ណាស់ រស់នៅ​ជាមួយ​គ្នា​មិន​ដែល​ធ្វើ​បាប​ប្រពន្ធ មិន​ដែល​ធ្វើ​បាប​អ្នក​ជិត​ខាង​ទេ។ មនុស្ស​គាត់​ស្លូត​ត្រង់​ណាស់ សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​ប្ដី​ខ្ញុំ»

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​នៅ​សាលា​ឧទ្ធរណ៍​ថា នេះ​ជា​សាល​ក្រម​អាក្រក់​មួយ​សម្រាប់​លោក សុក សំអឿន និង​លោក ប៊ន សំណាង៖ «សង្គម​ស៊ីវិល យើង​ចាត់​ទុក​ថា​ជន​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ឃាតក​សិប្បនិមិត្ត​ដដែល ហើយ​ជា​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ នេះ​ជា​ភាព​អយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​នៅ​តែ​រក​ការ​ពិត និង​ឃាតក​ពិត​ប្រាកដ​នៅ​តែ​មិន​ទាន់​ឃើញ»

ទាក់​ទង​នឹង​បញ្ហា​នេះ មេធាវី​របស់​លោក សុក សំអឿន លោក ជុំ សុវណ្ណលី បាន​មាន​ប្រសាសន៍​ថា លោក​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ជា​ថ្មី​ឆាប់ៗ​នេះ ជំទាស់​នឹង​សាល​ដីកា​នេះ៖ «បាទ ប្ដឹង ២​ចំណុច​ទាក់​ទង​ដីកា​សម្រេច​ឃុំ ហើយ​និង​សាល​ដីកា​សាលា​ឧទ្ធរណ៍»

លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​មក សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​តម្កល់​សាល​ក្រម​នេះ​ថា​ជា​បាន​ការ​ម្តង​ហើយ ក៏ប៉ុន្តែ​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ។

នៅ​ពេល​នោះ តុលាការ​កំពូល​ក៏​បាន​សម្រេច​ចាត់​របៀប​ជា​ថ្មី ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​បន្ថែម ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​កន្លង​មក​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន។

កន្លង​មក សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រាប់​ទាំង​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចាត់​ទុក​ថា លោក សុក សំអឿន និង​លោក ប៊ន សំណាង គឺ​ជា​ឃាតក​សិប្បនិម្មិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (62)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ខ្សែអ្នកធំ

ដំរីជល់គ្នា មកងាប់ស្រម៉ោចវិញ។ គួរឲ្យអនិច្ចាណាស់!!!

Dec 29, 2012 02:52 PM

អ្នកស្រែ ព្រៃវែង

ស្រុកខ្មែរយើងគឺ អញ្ចឹង!!! ឃាតករពិតប្រាកដ រស់នៅយ៉ាងរំភើយ ស៊ីឆ្អែត ដេកលក់ស្រួល ចឹងបានគេចួលចិត្តធ្វើអ្នកធំម្លេះណា!!!

Dec 29, 2012 02:50 PM

អ្នក​អាន​អនាមិក

I am not really doubtful about what happens every day in Cambodia. For example social injustice, crime, drugs, prostitution, putting innocent people into prison. What they ( HUN SEN and his subordinates, offspring) has done is to destroy this country and suffer Cambodians because this is their policy and game of happiness in their lives.They don't care how much the poor and the weak cry for justice under their leadership because Khmer people are not their children, family members, relatives.

Dec 29, 2012 10:39 AM

អ្នក​អាន​អនាមិក

No justice for the poor and the weak in Cambodia. Social injustice happens every day, but they ( Hun Sen and his offspring) say court is independent and so on. They cheat people everyday, even though they know that Khmer people don't believe. Because what they can do and what they always to do is to cheat people and to suffer people. They were born as humans, but they don't live their lives as humans. Poor Khmer people!!!

Dec 29, 2012 10:25 AM

អ្នក​អាន​អនាមិក

Samdach Hun Sen, the Khmer people know that you are the strongest man in the wonder country. No one can touch you and your family members as well as people your ruling party. But you never know that millions of Khmer are sad, scary, sick, hopeless for their future. You and your people always never hesitate to kill, to arrest, to jail, or to frame any person who dares to express their ideas about your leadership. From day to day, people find it very hard to make a living, is it your policy not to let Khmer people live in happiness, good health, enough food to eat, easy to live? Is it your policy that don't want Khmer people think their nation's interests? You want to hold this country and nation in your hands only? Please don't suffer our Khmer people anymore. We are all Khmer and humans. Please perform yourself as a good leader for our nation!

Dec 29, 2012 09:49 AM

មើល​មតិ​ទាំង​អស់.