ពលរដ្ឋ​​​រិះគន់​វិធាន​ការ​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​កោះ​ពេជ្រ

សោកនាដកម្ម​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដែល​នាំ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​បាត់​បង់​ជីវិត និង​ជា​ច្រើន​រយ​នាក់​ថែម​ទៀត​រង​របួស ដោយសារ​តែ​ការ​ដើរ​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បាន​នាំ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​អ្នក​ប៉ុន​ប៉ង​ជួយ​សង្គ្រោះ​អះអាង​ថា ជា​ការ​ធ្វេស​ប្រហែស មើល​ងាយ​ស្ថានការណ៍ និង​ការ​ខ្វះខាត​បច្ចេកទេស​ក្នុង​ការ​សង្គ្រោះ​របស់​អាជ្ញាធរ​ខ្មែរ។
ដោយ គឹម ពៅ
2010.11.24
tragedy_305d.jpg ២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក។
RFA/Leng Maly

នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែល​មាន​តែងតាំង​ដោយ​ភ្លើង​ពណ៌​នៅ​មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ មនុស្ស​រាប់​រយ​នាក់​នៅ​ឈរ​ស្ងៀម​ទ្រឹង​សម្លឹង​មើល​ទៅ​ស្ពាន លាយ​ជាមួយ​នឹង​សំឡេង​ជជែក​គ្នា​អ៊ូអែ​អំពី​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នៅ​លើ​ស្ពាន​នេះ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​រយ​នាក់​ដែល​មក​កម្សាន្ត​នៅ​ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

អ្នក​ដែល​បាន​ព្យាយាម​ចូល​សង្គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ បាន​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ស្លាប់​ដ៏​ច្រើន​បែប​នេះ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ ខ្លះ​ថា ដោយសារ​តែ​អាជ្ញាធរ​គ្មាន​វិធានការ​សង្គ្រោះ គ្មាន​សមត្ថភាព​ក្នុង​ការ​សង្គ្រោះ និង​ការ​មើល​ងាយ​ស្ថានការណ៍។

លោក ចាន់ សុវ៉េត មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ព្យាយាម​ចូល​សង្គ្រោះ​នៅ​ពេល​ដែល​មាន​ឧបទ្ទវហេតុ​បាន​ថ្លែង​រៀប​រាប់​ថា អាជ្ញាធរ​ខ្មែរ​អសមត្ថភាព​នៅ​ក្នុង​ការ​សង្គ្រោះ គ្មាន​ជំនាញ អត់​មាន​សម្ភារៈ​សង្គ្រោះ រួម​ជាមួយ​ការ​មើល​ងាយ​ស្ថានការណ៍ និង​ការ​មិន​បាន​ត្រៀម​ទុក​ជា​មុន បាន​ញ៉ាំង​ឲ្យ​ស្ថានការណ៍​អាសន្ន​នេះ​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ។

លោក ចាន់ សុវ៉េត បន្ថែម​ថា ៖ «កោះ​ពេជ្រ​នេះ​ជា​កន្លែង​មួយ​ដែល​ធំ ប៉ុន្តែ​កន្លែង​ហ្នឹង​ហាក់​ដូច​ជា​ពុំ​មាន​កន្លែង​ការពារ​សុវត្ថិភាព​ដែរ គេ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ...។ រយៈ​ពេល​ប្រហែល ៣​ម៉ោង គឺ​គ្មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​តែម្ដង គឺ​នៅ​តែ​រុញ​ទៅ​រុញ​មក មាន​ការ​បាញ់​ទឹក​បាញ់​អី​ដែរ ប៉ុន្តែ​នៅ​តែ​អត់​មាន​សមត្ថភាព​ទៅ​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា ហេតុ​អី​ហើយ​កន្លែង​ទីតាំង​មាន​ប៉ូលិស​ដែរ តែ​បែរ​ជា​អត់ ហើយ​ហេតុ​អ្វី​បាន​ជា​អ៊ីចឹង? ទីតាំង​ខាង​មុខ​មាន​ច្រវាក់ គឺ​សមត្ថភាព​របស់​ប៉ូលិស​ដែល​ជួយ​ហ្នឹង​ខ្សោយ​មែន​ទែន»

បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា នៅ​ពេល​ដែល​មនុស្ស​កំពុង​ជាប់​គាំង​លោក​មិន​បាន​ឃើញ​ក្រុម​ប៉ូលិស​នៅ​ក្បែរ​ស្ពាន​នោះ​ឡើយ មិន​ឃើញ​មាន​រថយន្ត​សង្គ្រោះ​ចូល​មក​ទេ តែ​ក្រោយ​មក​ទើប​គេ​យក​រថយន្ត​ទាហាន​ធំៗ​មក​ដល់។ លោក​បន្ទោស​ថា ការ​សង្គ្រោះ​នេះ​បាន​ធ្វើ​ឡើង​យឺតយ៉ាវ គ្មាន​បច្ចេកទេស គ្មាន​ការ​បិទ​ច្រក​ផ្អាក​ចរាចរណ៍​ភ្លាមៗ​នោះ​ទេ គ្មាន​រថយន្ត​ពន្លត់​អគ្គិភ័យ គ្មាន​យន្តហោះ គ្មាន​សម្ភារៈ​អ្វី​ជា​ដុំ​កំភួន ដើម្បី​សង្គ្រោះ​មនុស្ស​នោះ​ទេ ហើយ​វា​ជា​ប្រការ​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​នៅ​ពេល​ដែល​ឃើញ​នៅ​មនុស្ស​នៅ​លើ​គោក​សុំ​ជំនួយ​តែ​ជួយ​មិន​បាន​ទៅ​វិញ។

បុរស​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បន្ថែម​ទៀត​ថា ៖ «ខ្ញុំ​ព្យាយាម​ចូល​ទៅ ចង់​ជួយ​ណាស់ ប៉ុន្តែ​អាជ្ញាធរ​អត់​ឲ្យ​ខ្ញុំ​ចូល​ទៅ​ជួយ។ ខ្ញុំ​ឃើញ​ច្បាស់​បំផុត​ពេល​ដែល​មនុស្ស​ដេកដួល ឃើញ​ថា អ្នក​ខ្លះ​បោយ​ដៃ​សុំ​ជំនួយ ប៉ុន្តែ​អាជ្ញាធរ​ឃើញ​តែ​ឈរ​ច្រងេងច្រងាងៗ អត់​មាន​បាន​ការ​អី​ទេ។ ប៉េអឹម​មួយ​នោះ ជន​រង​គ្រោះ​ម្នាក់​សែង​គ្នា ៤​នាក់។ ខ្ញុំ​ទទួល​យក​មិន​បាន​ទេ ខ្ញុំ​រន្ធត់​ណាស់»

បុរស​ម្នាក់​ទៀត​ឈ្មោះ សុធិន ដែល​បាន​ចូល​ខ្លួន​នៅ​ក្នុង​ការ​សង្គ្រោះ​បាន​សម្ដែង​ដោយ​ក្ដុកក្ដួល​ថា អាជ្ញាធរ​បាន​ប្រកាស​ថា មាន​កម្លាំង​សមត្ថកិច្ច​ប្រហែល ៥​ពាន់​នាក់ ចូល​រួម​ក្នុង​ការ​ថែរក្សា​សុន្តិសុខ និង​សុវត្ថិភាព​ពលរដ្ឋ ប៉ុន្តែ​នៅ​ពេល​មាន​អាសន្ន លោក​ឃើញ​បាន​ឃើញ​កម្លាំង​សមត្ថកិច្ច​តិចតួច​បំផុត​ក្នុង​ការ​ចូល​ទៅ​សង្គ្រោះ​នោះ។

សុធិន បញ្ជាក់​ថា នៅ​ពេល​ដែល​មនុស្ស​កំពុង​ជាប់​គាំង​ប្រហែល ២ ឫ ៣​ម៉ោង​ក្រោយ ទើប​មាន​សមត្ថកិច្ច​មក​ដល់ ហើយ​ពេល​ដែល​មក​ដល់​ទៀត សមត្ថកិច្ច​មក​តែ​ដៃ​ទទេ ខ្លះ​ឈរ​ត្រេងត្រាង ខ្លះ​កាន់​អាយកូម។

លោក​សម្ដែង​ទៀត​ថា បើ​សិន​ជា​ការ​សង្គ្រោះ​ទាន់​ពេល មាន​បច្ចេកទេស​សង្គ្រោះ​ត្រឹមត្រូវ មាន​សមត្ថភាព ប្រហែល​ជា​មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដ៏​សន្ធឹកសន្ធាប់​ដូច្នេះ​ឡើយ ៖ «ទាំង​ការ​ធ្វេសប្រហែស ទាំង​ការ​អសមត្ថភាព ត្រង់​ថា កន្លែង​ដែល​កម្សាន្ត​សប្បាយ​ម៉េច​ក៏​មិន​ដាក់​សមត្ថកិច្ច​ឲ្យ​វា​ច្រើន​យាម​គល់​ស្ពាន​សង​ខាង កុំ​ឲ្យ​មនុស្ស​ចេញ​ចូល។ ឲ្យ​មាន​ផ្លូវ​ចេញ​ផ្សេង​ផ្លូវ​ចូល​ផ្សេង ហើយ​ពេល​ដែល​មនុស្ស​គាំង ម៉េច​ក៏​មិន​ដាក់​មីក្រូ​ប្រកាស​ឲ្យ​មនុស្ស​ចេញ អា​នេះ​អត់​ផង ហើយ​នៅ​ពេល​ដែល​ជាន់​គ្នា​ស្លាប់​បណ្តើរៗ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ទៅ ទៅ​ហើយ​អត់​មាន​អី​ជួយ​បាន​ទៀត»

លោក​បន្ថែម​ដូច្នេះ ៖ «អើយ​បង​អើយ! យើង​គ្រោះថ្នាក់​នៅ​លើ​គោក​យើង​ជួយ​អត់​បាន គេ​គ្រោះថ្នាក់​ដល់​ក្នុង​អគារ​គេ​ជួយ​បាន ហើយ​មាន​មុខ​អី វា​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​យើង គេ​គិត​ថា រដ្ឋាភិបាល​យើង​អសមត្ថភាព គ្រាន់​តែ​ជួយ​ប៉ុណ្ណឹង​ជួយ​អត់​បាន អាជ្ញាធរ​ខ្មែរ​មើល​ទៅ​ខ្មាស​គេ។ ជន​រង​គ្រោះ​ត្រូវការ​ទឹក ត្រូវ​ការ​ខ្យល់ ហើយ​កប៉ាល់ហោះ​ទៅ​ណា​អស់?»

យុវជន​ម្នាក់​ទៀត​ឈ្មោះ បូរ៉ា អាយុ ២០​ឆ្នាំ ពិពណ៌នា​ថា ពេល​នោះ​សូម្បី​តែ​ប្រង់កា​សម្រាប់​សែង​អ្នក​រង​គ្រោះ​គ្មាន​ផង។ អ្នក​រង​គ្រោះ​ខ្លះ​ត្រូវ​គេ​ទាញ​ចេញ​ពី​គំនរ​មនុស្ស​បាន​ហើយ​ក៏​ត្រូវ​ដាក់​ចោល​ទៅ​វិញ ដោយសារ​អត់​មាន​រថយន្ត​សង្គ្រោះ។ អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​ត្រូវ​គេ​ស្ទះ​ដង្ហើម​ដោយ​រហ័ស​បំផុត ហើយ​ក៏​ត្រូវ​គេ​ទម្លាក់​នៅ​ក្នុង​រថយន្ត​ទាហាន​ធំៗ ដោយ​គិត​ថា ជា​សាកសព​ទៅ​ហើយ។

បូរ៉ា បញ្ជាក់​ថា ខ្វះ​ទាំង​អ្នក​សង្គ្រោះ ខ្វះ​ទាំង​ជំនាញ បាន​នាំ​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ដេរដាស​បែប​នេះ ៖ «ខ្ញុំ​គិត​ថា ជា​កត្តា​រួម​ចំណែក​ធំ​ណាស់​ដែរ ដោយសារ​តែ​កត្តា​ធ្វេសប្រហែស។ បើ​សិន​ជា​យើង​ត្រៀម​ហើយ​បាន​យក​ចិត្ត​ទុក​ដាក់ យើង​ត្រៀម​កម្លាំង​ឲ្យ​បាន​ច្រើន​ពេល​នោះ ដូច​ដែល​យើង​ដឹង​ហើយ ពេល​ហ្នឹង​មនុស្ស​ច្រើន ដឹង​តែ​មាន​បញ្ហា អ៊ីចឹង​ឡាន​ពេទ្យ​អី​ត្រូវ​មាន​ញឹកៗ។ បើ​និយាយ​​ពី​ប្រង់កា​គ្មាន​ផង។ ហ្នឹង​យើង​អាច​និយាយ​ថា ខ្វះ​សម្ភារៈ​ពេទ្យ​ដែរ»

បុរស​ម្នាក់​ទៀត​ឈ្មោះ លោក ញ៉ែម ចាន់ថន ថ្លែង​ថា លោក​រន្ធត់ ហើយ​មាន​ការ​ទើស​ចិត្ត​ខ្លាំង​ណាស់ ពេល​ដែល​លោក​សុំ​សមត្ថកិច្ច​ចូល​ជួយ​ហើយ​គេ​មិន​ព្រម​ឲ្យ​លោក​ចូល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការងារ​សមត្ថកិច្ច​ខ្មែរ​ធ្វើ​ឡើង​ដោយ​គ្មាន​ជំនាញ ហើយ​ពេល​នោះ​ហាក់​ដូច​យល់​ថា ស្ថានការណ៍​នេះ​មិន​អី។

លោក ញ៉ែម ចាន់ថន មាន​ប្រសាសន៍​ទៀត​ថា ៖ «អា​ការ​ជួយ​ហ្នឹង ខ្ញុំ​មើល​ទៅ​ដូច​ថា ទើស​មែន​ទែន! ខ្ញុំ​ចង់​ទៅ​ជួយ​គេ​ណាស់ ប៉ុន្តែ​មិន​អាច​ជួយ​បាន ហើយ​ខ្ញុំ​ចង់​ឲ្យ​បងៗ​ប៉ូលិស​ហ្នឹង​ជួយ​ជន​រង​គ្រោះ​ចេញ​មក​ខាងៗ​ហ្នឹង។ យើង​បិទ​ច្រក​មិន​ឲ្យ​ចេញ​ចូល តែ​គាត់​យក​ជន​រង​គ្រោះ​ចេញ​ពី​កណ្ដាល​មក​វិញ ហើយ​គាត់​មិន​ឲ្យ​ពួក​យើង​ចូល។ ខ្ញុំ​គិត​ថា ពេល​ហ្នឹង​បើ​យើង​យក​យន្តហោះ ហើយ​យក​ឡាន​ទឹក​អី​មក​បាញ់​ឲ្យ​បាន​ត្រឹមត្រូវ ខ្ញុំ​គិត​ថា ប្រហែល​ជា​កន្លះ​ម៉ោង ប្រហែល​ជា​អាច​យក​មនុស្ស​ចេញ​ប្រហែល​ជា​មិន​អាច​ស្លាប់​ដល់​ប៉ុណ្ណឹង​ទេ»

បណ្ដា​មនុស្ស​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ទាំង​នេះ សុទ្ធសឹងតែ​ជា​អ្នក​នៅ​ទី​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃ​សង្គ្រោះ​មនុស្ស​នៅ​ពេល​នោះ។ ពួកគេ​ម្នាក់ៗ​បាន​សម្ដែង​ការ​សោកស្ដាយ និង​បាន​ដាក់​បន្ទុក​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​អាជ្ញាធរ ដោយ​ចាត់​ទុក​ថា វា​ជា​ចំណែក​មួយ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​មាន​អ្នក​ស្លាប់​ច្រើន។

រឿងរ៉ាវ​ដ៏​រន្ធត់​នេះ​ត្រូវ​បាន​គេ​ឲ្យ​យោបល់​ថា អាជ្ញាធរ​ខ្មែរ​គួរ​តែ​យក​បទពិសោធន៍​ទាំង​នោះ ដើម្បី​ហ្វឹកហាត់​ពង្រឹង​ការ​សង្គ្រោះ​បន្ទាន់​របស់​ខ្លួន និង​ហ្វឹកហាត់​សមត្ថភាព​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ ដែល​មាន​មនុស្ស​ច្រើន​ចូល​រួម ជៀស​វាង​សោកនាដកម្ម​ដូច​លើក​នេះ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាត់​បង់​ជីវិត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Nov 24, 2010 12:22 PM

They have reason, authority not good, should change it

Anonymous
Nov 24, 2010 04:59 PM

កងកម្លាំងមានសមត្ថកិច្ចដែលគេបានអះអាងថាមានច្រើនរហូតដល់រាប់ពាន់នាក់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងឳកាសព្រះរាជពិធីបុណ្យអ៊ុំទូក ស្ថានភាពដែលគេគ្រប់គ្នាគិតថាអាចជួយសង្គ្រោះបាន ផ្ទុយទៅវិញបែរជាមានមនុស្សស្លាប់ និងរងរបួសរហូតដល់ជិតមួយពាន់នាក់ ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីភាពអសមត្ថភាពរបស់កងកម្លាំងមានសមត្ថកិច្ចក្នុងការ បំពេញការងារ និងអសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ ។ នៅពេលដែលមានព្រឹត្តិការណ៌កើតឡើង នៅកន្លែងកើតហេតុគឺពុំមានកងកម្លាំងមានសមត្ថកិច្ចធ្វើអន្តរាគមន៌ភ្លាមៗនោះទេ

Anonymous
Nov 24, 2010 05:03 PM

កងកម្លាំងមានសមត្ថកិច្ចដែលគេបានអះអាងថាមានច្រើនរហូតដល់រាប់ពាន់នាក់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងឳកាសព្រះរាជពិធីបុណ្យអ៊ុំទូក ស្ថានភាពដែលគេគ្រប់គ្នាគិតថាអាចជួយសង្គ្រោះបាន ផ្ទុយទៅវិញបែរជាមានមនុស្សស្លាប់ និងរងរបួសរហូតដល់ជិតមួយពាន់នាក់ ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីភាពអសមត្ថភាពរបស់កងកម្លាំងមានសមត្ថកិច្ចក្នុងការ បំពេញការងារ និងអសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ ។ នៅពេលដែលមានព្រឹត្តិការណ៌កើតឡើង នៅកន្លែងកើត

Anonymous
Nov 25, 2010 05:19 PM

សមត្ថភាពអជ្ញាធរ មានន័យថា៖ លទ្ធភាពសង្រ្គោះដែលអាចធ្វើអោយមានចំនួនអ្នកស្លាប់តពីចំនួនដ៏ច្រើនជាង៣០០នាក់ មកនៅត្រឹមតិចបំផុត


សំណង់មានលក្ខណៈតូចចង្អៀត
ពុំមានការសម្រួលអំពីបរិមាណនៃការចេញចូល
អជ្ញាធរត្រូវតែទទួលខុសត្រូវដោយពុំមែនតែលុយកាក់មួយមុខនោះទេ

នៅក្រុង​ ញូវយ៉កកាលពីព្រឹត្តិការភេវរកម្មបុកអគារភ្លោះថ្ងៃទី២០កញ្ញា២០០១

នោះបានលាលែងពីតំណែងហើយ ។

នោះពុំមែនជាកំហុសរបស់លោកទេ គឺភេវរករជនជាតិអ៊ីស្លាមដែលបង្កប់ខ្លួននៅ ញូវយ៉ក

Anonymous
Nov 24, 2010 05:01 PM

កងកម្លាំងមានសមត្ថកិច្ចដែលគេបានអះអាងថាមានច្រើនរហូតដល់រាប់ពាន់នាក់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងឳកាសព្រះរាជពិធីបុណ្យអ៊ុំទូក ស្ថានភាពដែលគេគ្រប់គ្នាគិតថាអាចជួយសង្គ្រោះបាន ផ្ទុយទៅវិញបែរជាមានមនុស្សស្លាប់ និងរងរបួសរហូតដល់ជិតមួយពាន់នាក់ ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីភាពអសមត្ថភាពរបស់កងកម្លាំងមានសមត្ថកិច្ចក្នុងការ បំពេញការងារ និងអសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ ។ នៅពេលដែលមានព្រឹត្តិការណ៌កើតឡើង

Anonymous
Nov 24, 2010 12:18 PM

។ នៅពេលដែលមានព្រឹត្តិការណ៌កើតឡើង នៅកន្លែងកើតហេតុគឺពុំមានកងកម្លាំងមានសមត្ថកិច្ចធ្វើអន្តរាគមន៌ភ្លាមៗនោះទេ ហើយនៅពេលដែលពួកគាត់បានទៅដល់កន្លែងកើតហេតុបានត្រឹមតែនាំគ្នាឈរមើល គឺអត់មានជួយអីបាន ទៅជួយដោយ គ្មានឧបករណ៌ គ្មានសម្ភារៈ ហើយគ្មានទាំងបច្ចេកទេសជួយសង្គ្រោះទៀត ។ ព្រឹត្តិការណ៌នេះបានដក់ជាប់នៅក្នុងអារម្មណ៌របស់ខ្ញុំជានិច្ច វាជាទិដ្ឋភាពមួយគួរឲ្យសង្វេគជាទីបំផុតដែលមនុស្សជាច្រើនលើកដៃសំពះអង្វរសុំឲ្យជួយ តែយើងមិនអាចជួយសង្គ្រោះជីវិតរបស់ពួកគេបាន ។

Anonymous
Nov 24, 2010 07:13 PM

ខ្ញុំគិតថា​ គួរតែមានវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពបែបណាមួយ​ ដើម្បីជួយជនរងគ្រោះ កាត់បន្ថយការស្លាប់រង្គាលបែបនេះ។

Anonymous
Nov 24, 2010 12:29 PM

ខ្មាស់គេណាស់​​ ែដលរដ្ឋាភិបាលខ្វះសមត្ធភាពក្នុងការសង្គរោះបន្ទាន់

Anonymous
Nov 24, 2010 01:44 PM

I would like to say in greated for Cambodia stampede during water festival that before conduct water festival two days I watching Bayon TV Mr. Toch Naroth address that arrangment 7000 police by separate 3 zone is zone A,B,C I'm very confident about this measure but on 22 Nov 2010 at least 347 have died by stampede. I would like ask to Mr. Toch Naroth that Where is your counter measure for control Cambodian during water festival? Why they died by lost helping urgent? Where is safety annual trip? How many policeman take care this matter? We are love safety, safety is our's, lost safety on 22 Nov 2010 lost life around 347 people. That is my speaking to authority that is relevanted.

Anonymous
Nov 24, 2010 09:30 AM

shame to khmer authority. they have no respect to its citizen.

Anonymous
Nov 23, 2010 11:52 PM

Phnom Penh govener and authority not enough capacity to corp with this, should be change