ការស្លាប់របស់ប្រជាពលរដ្ឋមួយរូបទៀតនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុជាន់គ្នាស្លាប់លើស្ពានកោះពេជ្រ បានកើនដល់ចំនួន ៣៥២នាក់ហើយ។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា គណៈកម្មការដោះស្រាយទទួលបន្ទុកដោះស្រាយឧបទ្ទវហេតុលើស្ពានកោះពេជ្រ បានប្រកាសថា ចំនួនអ្នកស្លាប់ទាំងអស់មានចំនួន ៣៥១នាក់ និងអ្នករងរបួសមានចំនួន ៣៩៥នាក់។
លោក ញឹម វណ្ណដា បានមានប្រសាសន៍ឲ្យដឹងថា អ្នកស្លាប់នេះមានទីលំនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ហើយបច្ចុប្បន្ននេះ មានអ្នករងរបួសទាំងធ្ងន់ និងស្រាលចំនួន ២៥៨នាក់ កំពុងបន្តនៅសម្រាកព្យាបាលរបួសនៅតាមមន្ទីរពេទ្យធំនានា នៅរាជធានីភ្នំពេញ នៅឡើយ៕
