ជំងឺ​គ្រុន​ឈាម​សម្លាប់​មនុស្ស​អស់​៣១​នាក់​ហើយ​នៅ​កម្ពុជា

2009-10-10

រដូវ​ជំងឺ​គ្រុន​ឈាម​នឹង​ឈាន​ដល់​ទី​បញ្ចប់​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ​ហើយ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​និង​កើត​ជំងឺ​នេះ​បាន​កើន​ទ្បើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

AFP Photo

ពលរដ្ឋ​ពរ​កូន​តម្រង់​ជួរ​នៅ​មុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៩ មិថុនា ២០០៧។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៣១​នាក់​ហើយ​មក​ដល់​ពេល​នេះ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ ហើយ​ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​១​ម៉ឺន​នាក់​ទៀត​កំពុង​តែ​កើត​ជំងឺ​គ្រុន​ឈាម​នេះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​រដូវ​ជំងឺ​គ្រុន​ឈាម​នឹង​ឈាន​ដល់​ទី​បញ្ចប់​ឬ​ស្បើយ​ទៅ​វិញ​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។

លោក ង៉ាន់ ចន្ថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួង​សុខាភិបាល​កំពុង​តែ​បន្ត​ការ​តាមដាន​ស្ថានការណ៍​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។

លោក ង៉ាន់ ចន្ថា បាន​ឲ្យ​ដឹង​ថា ៖ «អាទិត្យ​ទី​៣៨​ហ្នឹង យើង​មើល មាន​១​ម៉ឺន​៦៧​នាក់ ហើយ​ស្លាប់​៣១ ប៉ុន្តែ​យើង​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០៨ មាន​៦​ពាន់​ប៉ុន្មាន ខ្ញុំ​អត់​ចាំ​ទេ ប៉ុន្តែ​ស្លាប់​៥០»

លោក​បាន​បញ្ជាក់​ថា ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​ស្លាប់​និង​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​ជាង​គេ​នោះ មាន​ដូច​ជា​ទីក្រុង​ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​ខេត្ត​ទាំង​នោះ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​ជាង​គេ និង​បញ្ហា​អនាម័យ​ដោយសារ​មាន​ការ​ស្តុក​ទឹក​ជា​ជម្រក​សត្វ​មូស។

ថ្នាំ​អាប៊េត​ចំនួន​៩០​តោន​សម្រាប់​សង្គ្រោះ​ជា​បន្ទាន់​ចែក​ជូន​ប្រជាពលរដ្ឋ​ទូទាំង​២៤​ខេត្ត​ក្រុង​នោះ​កំពុង​តែ​ដំណើរការ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្លាប់​ដង្កូវ​ទឹក ក្រោយ​ពី​ថ្នាំ​អាប៊េត​ចំនួន​១២០​តោន​ត្រូវ​បាន​ចែក​ជូន​រួច​ហើយ​ជា​លើក​ដំបូង​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​នៃ​ការ​យោសនា​អប់រំ​នៅ​តាម​ទូរទស្សន៍​និង​នៅ​តាម​មូលដ្ឋាន​នៅតែ​បន្ត​នៅ​ទ្បើយ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ បាន​ថែ្លង​ថា កន្លែង​រស់​នៅ​របស់​លោក​ស្រី​ពុំ​មាន​ការ​កើត​ជំងឺ​គ្រុន​ឈាម​នោះ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​មាន​ការ​យល់​ដឹង​អំពី​វិធី​បង្ការ ៖ «ម្ដុំ​ហ្នឹង​ដូច​អត់​មាន​អ្នក​ណា​ជួប​ប្រទះ​គ្រុន​ឈាម​ផង។ និយាយ​ទៅ​បើ​សិន​ជា​គ្រួសារ​ខ្ញុំ​សុទ្ធ​តែ​គេង​ដាក់​មុង»

សុខ សេរី ៖ មាន​ន័យ​ថា​ចេះ​បង្ការ​ដោយ​ខ្លួន​ឯង? ពលរដ្ឋ ៖ ចាស។ សុខ សេរី ៖ ចុះ​គ្រួសារ​ផ្សេងៗ? ពលរដ្ឋ ៖ គ្រួសារ​នៅ​ជុំវិញ​ហ្នឹង​ក៏​អត់​ជួប​បញ្ហា​ហ្នឹង​ផង។

សុខ សេរី ៖ បាន​យល់​ដឹង​អំពី​ការ​គេ​ឃោសនា​ដើម្បី​អប់រំ​បង្ការ​ជំងឺ​គ្រុន​ឈាម​ហ្នឹង​ទេ? ពលរដ្ឋ ៖ ចាស ដឹង។ សុខ សេរី ៖ មើល​តាម​រយៈ​អ្វី? ពលរដ្ឋ ៖ ទូរទស្សន៍។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់​និង​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​៥៧៥០ ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​កន្លង​ទៅ ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៣៥២​នាក់ និង​មាន​អ្នក​កើត​ជំងឺ​នេះ​មាន​ចំនួន​ខ្ពស់​រហូត​ដល់​៣៥.៧៨២​នាក់ ភាគ​ច្រើន​ជា​កុមារ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

បញ្ហា​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នៅ​តាកែវ

ក្រុម​និស្សិត​ជួប​ប្រជុំ​គ្នា​ពិភាក្សា​អំពី​​ជំងឺ​អេដស៍

ជំងឺ​រាករូស​រាតត្បាត​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខែត្រ​ពោធិ៍សាត់

អ្នក​ភូមិ​នៅ​កំពង់ឆ្នាំង​កើត​ជំងឺ​រាក​ធ្ងន់ធ្ងរ

អ្នក​កើត​​ជំងឺ​គ្រុនចាញ់​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

ស.រ.អា.​ផ្ដល់​ថវិកា​ជាង​១៣​លាន​ដុល្លារ​ដល់​កម្មវិធី​អេដស៍​ក្នុង​សហគមន៍​ខ្មែរ

អាជ្ញាធរ​ដាក់​ឱសានវាទ​ដល់​ម្ចាស់​ឱសថស្ថាន​​ឲ្យ​​មក​សុំ​អាជ្ញាប័ណ្ណ

កិច្ច​ពិភាក្សា​ស្ដីពី​ការ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​ថ្នាំ​ជក់​នៅ​កម្ពុជា

ជំងឺ​រាក​កើត​ឡើង​នៅ​ស្រុក​បរសេដ្ឋ​​ខេត្ត​កំពង់ស្ពឺ

ជំងឺ​រាក​ធ្ងន់ធ្ងរ​រាតត្បាត​នៅ​ខែត្រ​រតនគិរី