អាជីវករលក់ដូរនៅផ្សារកំពង់ធំ លោក សុភា បានឲ្យដឹងនៅថ្ងៃទី ២២ មេសានេះថា ចរន្តអគ្គិសនី ក្នុងមួយថ្ងៃដាច់ពី ២ ទៅ ៣ ដង។ ពេលដាច់ម្ដងៗ មានរយៈពេលពីកន្លះម៉ោងទៅ ៣ ម៉ោង ទើបមានចរន្តអគ្គិសនីឡើងវិញ។
លោកមានចម្ងល់ថា នៅពេលភ្លើងដាច់ច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បែរជាចំនួនគីឡូវ៉ាត់ប្រើប្រាស់កើនឡើងជាងពេលធម្មតាទៅវិញ។
អាជីវករដដែលបានលើកឡើងថា អគ្គិសនីខែត្រកំពង់ធំ ទើបតែតភ្ជាប់ពីប្រទេសវៀតណាម បានជាង ៣ ខែកន្លងមក។ ចាប់តាំងពីបានតភ្ជាប់បណ្ដាញអគ្គិសនីពីវៀតណាម ដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់មក ចរន្តអគ្គិសនីដាច់ជាញឹកញាប់។ លោកសុំឲ្យអាជ្ញាធរខែត្រ ឬអ្នកគ្រប់គ្រងអាជីវកម្មអគ្គិសនីក្នុងខែត្រ រៀបចំម៉ាស៊ីនភ្លើងសម្រាប់បញ្ឆេះពេលភ្លើងវៀតណាមដាច់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីអ្នកគ្រប់គ្រងអាជីវកម្មអគ្គិសនីខែត្រកំពង់ធំបាននៅឡើយ ទេ នៅថ្ងៃទី ២២ មេសា ឆ្នាំ ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
