សហភាព​អឺរ៉ុប ទទួល​យក​ញត្តិ​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា

អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ជាង​១០០​នាក់ យក​ញត្តិ​ទៅ​ដាក់​សហភាព​អឺរ៉ុប (EU) មាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ។
ដោយ វិជ័យ អានន្ទ
2012-09-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេព វន្នី ដាក់​ញត្តិ​នៅ​សហភាព​អឺរ៉ុប ៣០៥
តំណាង​អ្នក​បឹងកក់ លោកស្រី ទេព វន្នី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្បែរ​ការិយាល័យ​សហភាព​អឺរ៉ុប (EU) នា​វិមានឯករាជ្យ កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Vichey Anandh

លោកស្រី ទេព វន្នី តំណាង​ឲ្យ​អ្នក​បឹងកក់ និង​លោកស្រី អ៊ូ ប៊ុនឡា តំណាង​ឲ្យ​អ្នក​បុរីកីឡា ឲ្យ​ដឹង​នៅ​ថ្ងៃ​​ទី១៩ កញ្ញា ថា តំណាង​សហភាព​អឺរ៉ុប ទទួល​យក​ញត្តិ​របស់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា ហើយ​មន្ត្រី​តំណាង​ឲ្យ​សភាព​អឺរ៉ុប​នោះ​បាន​សន្យា​ថា គាត់​នឹង​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​លើ​បញ្ហា​នេះ៖ «ជា​រួម បើ​សិន​ជា​ខ្ញុំ​មិន​សង្ឃឹម ខ្ញុំ​មិន​អាច​ដាក់​ញត្តិ​ជូន​ទៅ​គាត់​ទេ ព្រោះ​ខ្ញុំ​សង្ឃឹម​ទៅ​លើ​ស្ថាប័ន​ទាំង​អស់​ហ្នឹង ជាពិសេស សហគមន៍​អឺរ៉ុប​ផង​ដែរ ដែល​គាត់ ដូច​ខ្ញុំ​និយាយ​ខាង​លើ​អ៊ីចឹង គឺ​គាត់​មាន​អំណាច ក៏​ឥទ្ធិពល​មួយ​ដែរ សម្រាប់​ក្នុង​ការ​ជំរុញ​ដល់​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​យុត្តិធម៌ និង​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​ការ​ដោះ​លែង​គាត់​ជា​បន្ទាន់»

ការ​ដាក់​ញត្តិ​របស់​អ្នក​បឹងកក់ និង​អ្នក​បុរីកីឡា នេះ ប្រាថ្នា​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះ​លែង​លោកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​តំបន់​បឹងកក់ និង​លោកស្រី ទឹម សាក់មុន្នី សកម្មជន​តំបន់​បុរីកីឡា ដែល​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់។

លោកស្រី ទឹម សាក់មុន្នី ត្រូវ​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី៥ កញ្ញា បន្ទាប់​ពី​លោកស្រី​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ដីកា​កោះ​ឲ្យ​ចូល​ខ្លួន​នា​ថ្ងៃ​ទី២៤ ខែ​ឧសភា ពី​បទល្មើស​ប្រកាស​ព័ត៌មាន​មិន​ពិត។ មុន​ការ​ចាប់​ខ្លួន លោកស្រី ទឹម សាក់មុន្នី មួយ​ថ្ងៃ លោកស្រី យ៉ោម បុប្ផា ត្រូវ​មន្ត្រី​ប៉ូលិស​បញ្ឆោត​ឲ្យ​ចេញ​ពី​ផ្ទះ​ទាំង​ប្ដី​ប្រពន្ធ ឲ្យ​ទៅ​ធ្វើ​ប័ណ្ណ​បោះ​ឆ្នោត​នៅ​សង្កាត់​ស្រះ​ចក ក្រោយ​មក​មន្ត្រី​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល ក៏​ចាប់​ខ្លួន​លោកស្រី យ៉ោម បុប្ផា និង​ស្វាមី បញ្ជូន​ទៅ​តុលាការ និង​សម្រេច​ឃុំ​ខ្លួន ដោយ​តុលាការ​ចោទ​លោកស្រី យ៉ោម បុប្ផា ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

rith

ពី Chompoung cham

this is regular habit that authority do their duty. always do this to our
people. What is pity Cambodian!

Oct 03, 2012 06:37 AM

CheyVorman007

ពី AngKor Wat

រាស្រ្តខ្មែរជំនាន់នេះទៅជាគេជាអ្នកយកអាសារទៅវិញ?
ចុះក្រែងកម្ពុជាជាប្រទេសមានស្តេចមានរដ្ឆមន្ត្រីដែរតើហេ៎?
ហីអស់លោកហ្នឹងឡើងគ្រប់គ្រងប្រទេសនឹងពលរដ្ឆធើ្វអីបើ
មិនគិតគូរដល់រាស្រ្តខ្លួនឯង??ធើ្វចរឹកបែបហ្នឹងមិនខ្លាចរន្ទះ
បាញ់ចេតទេហេ៎?

Sep 20, 2012 11:26 AM

អ្នក​អាន​អនាមិក

តុលាការស្រុកខែ្មរ​​​​​​​​សំរាប់អ្នកគ្មានអំណាច​​​​​ គ្មានលុយ​​ពិបាករកយុត្តិធ៌ម​​​​​​​​​។​ដូចេ្នះតុលាការខែ្មជាអាយ៉ងរបស់មេដឹលនាំមួយចំនូនក្នុងជួររដ្ឋាភិបាល។

Sep 20, 2012 01:37 AM

Eagle Master

ពី Pa(USA)

We need to built Phnom Pehn become ones of modern city in southeast Asia,if I become a Phnom Pehn major I would demolished Phnom Penh city bock by block.

Sep 19, 2012 07:57 PM

កូន ខ្មែរ

ពី សហរដ្ធ

ខ្ញុំសូមជួយអរជាមួយអ្នកស្រីទេព វន្នីហើយសុំជូនពរដល់
អ្នកស្រីឱ្យបានសម្រេចដូចបំណង។

Sep 19, 2012 04:41 PM

មើល​មតិ​ទាំង​អស់.