ព្រឹត្តិការណ៍​នៅ​ថ្ងៃ​បោះ​ឆ្នោត​ឃុំ-សង្កាត់

ថ្ងៃ​អាទិត្យ ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​បំពេញ​តួនាទី​ជា​អ្នក​សម្រេច​ជ្រើស​រើស ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​ឃុំ-សង្កាត់ របស់​ពួក​គេ​រស់​នៅ។

0:00 / 0:00

អ្នក​មាន​លទ្ធភាព​ចូល​រួម​បោះ​ឆ្នោត​នៅ​ខេត្ត ក្រុង មួយ​ចំនួន​សំដែង​នូវ​ការ​ខឹង​សម្បារ​ដោយ​សារ​ការ​បោះ​ឆ្នោត​លើក​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។ អ្នក​ទៅ​បោះ​ឆ្នោត​មួយ​ចំនួន​សំដែង​ការ​ខក​ចិត្ត ដោយ​សារ​បាត់​ឈ្មោះ​ពី​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មួយ​ចំនួន​មាន​គេ​បោះ​ឆ្នោត​ជំនួស។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ អ្នក​ស្រី អ៊ុក សាវបូរី៖

ចំនួន​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​ពោធិ៍សាត់​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ចុះ​ថយ​ចំនួន​អ្នក​បោះ​ឆ្នោត​បង្ហាញ​ពី​ការ​អស់​សង្ឃឹម​នឹង​បាត់​បង់​ជំនឿ​ចំពោះ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក មណ្ឌល កែវ៖

នៅ​ខេត្ត​កំពង់ចាម មាន​សេចក្តី​រាយការណ៍​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តិច​ជាង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​២ ប្រមាណ ២០​ភាគរយ។ ការ​ធ្លាក់​ចុះ​យ៉ាង​សម្បើម​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​នេះ ត្រូវ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ដំណើរ​ច្រាស​ទិស​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​អស់​ជំនឿ​លើ​ការ​បោះ​ឆ្នោត។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ កញ្ញា ទេព សុរ៉ាវី៖

មាន​សេចក្តី​រាយការណ៍​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​ជាង​មុន​អាណត្តិ​ទី​២ ប្រមាណ​ជាង ១០% ក្នុង​ខេត្ត​កំពង់ធំ។ ដោយ​មន្រ្តី​គណបក្ស​ប្រឆាំង​ថា ដោយ​សារ​ប្រជាពលរដ្ឋ​មាន​ការ​យល់​តិច និង​ដំណើរ​ការ​ច្រាស​ទិស​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​ការ​អស់​ជំនឿ​លើ​ការ​បោះ​ឆ្នោត​របស់​ពួក​គាត់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ កញ្ញា សេង សេរីរ័ត្ន៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។