ព្រះ​មហាវីរក្សត្រ​ចូលរួម​អបអរ​ជាមួយ​ប្រជារាស្ត្រ​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ

2008-07-11

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ចូលរួម​កិច្ច​អបអរ​សាទរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​៣​ថ្ងៃ​មក​នេះ តាម​កន្លែង​ខ្លះ​នៅតែ​ប្រារព្ធ​ទិវា​អបអរ​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

AFP file photo

សម្ដេចព្រះ នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែល​បាន​បង្ខំ​ប្រទេស​ថៃ​ឲ្យ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​កម្ពុជា​វិញ តាម​ផ្លូវ​តុលាការ​អន្តរជាតិ​បាន​មាន​ព្រះរាជ​ឱង្ការ​តាមរយៈ​មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង លោក អ៊ុំ ដារាវុធ នៅ​ថ្ងៃ​នេះ​ថា​លទ្ធផល​ជោគជ័យ​ថ្ងៃ​ដាក់​បញ្ចូល​គឺ​ជាប់​ទាក់ទង​នឹង​ថ្ងៃ​ដែល​តុលាការ​ក្រុង​ឡាអេ កាត់ក្តី​ឲ្យ​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​វិញ ។

លោក អ៊ុំ ដារាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «លោក​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា បើសិន​ជា​គ្មាន​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ទេ ក៏​គ្មាន​ថ្ងៃ​ទី​៧ កក្កដា ២០០៨ ដែរ»

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ក្នុង​ព្រះរាជ​ជីវិត​ព្រះអង្គ​ព្រឹត្តិការណ៍​ធំ​៣​ដែល​ព្រះអង្គ​តែង​ចាំ​មិន​ភ្លេច គឺ​មួយ​នៅ​ឆ្នាំ​១៩៤៧ ដែល​ប្រទេស​ថៃ​បាន​សង​មក​កម្ពុជា​វិញ​នូវ​ខេត្ត​មួយចំនួន​ដូច​ជា សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និង​ព្រឹត្តិការណ៍​ធំ ទី​២ គឺ​នៅ​ឆ្នាំ​១៩៥៣ ដែល​ខ្មែរ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង និង​ព្រឹត្តិការណ៍​ទី​៣ គឺ​ជា​ថ្ងៃ​ដែល​ខ្មែរ​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៦២ ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មេ​បញ្ជាការ​ខ្មែរ​ព្រមាន​ថៃ​ពី​រឿង​ធ្វើ​ផ្លូវ​នៅ​តំបន់​មិន​ទាន់​ដាច់​ស្រេច

ទាហាន​ថៃ​បាញ់​សម្លាប់​ខ្មែរ​២​នាក់​ខណៈ​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ

ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចង់​ឃើញ​រដ្ឋាភិបាល​ប្តឹង​ថៃ​ពី​រឿង​ប្រាសាទ​ព្រះវិហារ

ហ៊ុនសែន​បញ្ជា​កុំ​ឲ្យ​ចល័ត​កងទ័ព​នៅ​តាម​ព្រំដែន​នៅ​ពេល​ថៃ​មាន​បញ្ហា

កម្ពុជា​លាវ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​បង្រ្កាប​បទល្មើស​ឆ្លង​ដែន

មន្រ្តី​ខ្មែរ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​ប្រទេស​ថៃ​បើ​មិន​ចាំបាច់

ថាក់ស៊ីន​ត្រូវ​ស្នើ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស UAE?

ហ៊ុន​សែន​ប្រតិកម្ម​តប​​អគ្គលេខាធិការ​អាស៊ាន​ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​យោធា

​ខ្មែរ​បំភ្លឺ​​​​​តប​ទៅ​អគ្គលេខាធិការ​អាស៊ាន​ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​កម្ពុជា

សមរង្ស៊ី​ដាក់​លក្ខខណ្ឌ​ក្នុង​ការ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ