សព​លោក ឈុត វុទ្ធី ត្រូវ​បាន​ដឹក​ចេញ​ពី​ខេត្ត​កោះកុង​ហើយ

សព​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ចេញ​ពី​ខេត្ត​កោះកុង​ហើយ នៅ​វេលា​ម៉ោង ៤ រសៀល ថ្ងៃ​ទី ២៧ ខែ​មេសា​នេះ។
ដោយ ខែ សុណង
2012-04-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈុត វុទ្ធី ៣០៥
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ចូល​រួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA

សាវតារ​រឿង៖

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​ម្នាក់​ដែល​យាមល្បាត​ទីតាំង​កាប់​ឈើ​មួយ ក្នុង​ខេត្ត​កោះកុង បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ ២០១២។

ការ​បាញ់​ប្រហារ​នេះ ខណៈ​ដែល​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)បាន​ចូល​ទៅ​កាន់​ទីតាំង​កាប់​ឈើ​មួយ ក្នុង​ចំណុច​វាល​៣ ភូមិ​កោះប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា។

នាយរង​ការិយាល័យ​កណ្ដាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្ត​កោះកុង លោក គង់ យ៉ាន ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​រសៀល​ថ្ងៃ​ទី​២៦ មេសា ថ្លែង​ថា តាម​ការ​ធ្វើ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ​២​រូប ដែល​បាន​ទៅ​ជាមួយ​លោក ឈុត វុទ្ធី នៅ​ក្នុង​ហេតុការណ៍​នោះ ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី គឺ​ដោយសារ​តែ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ទៅ​លើ​លោក​ដែល​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ។

លោក​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ការពារ​ទីតាំង​នោះ បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​ថតរូប​ពី​លោក ឈុត វុទ្ធី និង​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះ។ លោក​បន្ត​ថា ក្រោយ​ពី​ការ​ដក​ម៉ាស៊ីន​ថត​នោះ លោក ឈុត វុទ្ធី នៅ​តែ​ព្យាយាម​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ទីតាំង​កាប់​ព្រៃឈើ​នោះ​ដដែល ហើយ​អ្នក​ការពារ​ក្រុមហ៊ុន​នោះ​បាន​បាញ់​លោក ឈុត វុទ្ធី ស្លាប់​នៅ​លើ​រថយន្ត​ភ្លាមៗ​តែ​ម្ដង។

លោក គង់ យ៉ាន៖ «​ប្រធាន​អង្គការ​ហ្នឹង​មក​ថា សុំ​ចូល​មើល​កន្លែង​ដែល​គេ​ស្តុក​ឈើ​គ្រញូង ហើយ​ប៉េអិម​យាម​ហ្នឹង​គេ​មិន​ឲ្យ​ចូល ដល់​មិន​ឲ្យ​ចូល ពួក​ហ្នឹង​សុំ​ថត ដល់​ថត ប៉េអិម​អ្នក​យាម​ហ្នឹង​ក៏​មក​ទាញ​​យក​កាមេរ៉ា​យក​អី ថា​យក​ទៅ​ខេត្ត។ ឮ​ពាក្យ​សម្ដី​ទាស់​គ្នា... មក​រារាំង គាត់​ក៏​ចុះ​ទៅ​ថត​ម្ដង​ទៀត មាន​ទំនាស់​ក៏​គាត់​ឡើង​លើ​ឡាន ពេល​ដក​កាមេរ៉ា​ពួក​បរទេស​ហើយ​ហ្នឹង ខាង​អាវុធហត្ថ​ក៏​បាញ់។ បាញ់ ៣​គ្រាប់ ត្រូវ​ឡាន​ប្លាត​១​គ្រាប់​មក​ត្រូវ​ខ្លួន​ឯង ងាប់​ខ្លួន​ឯង»

លោក គង់ យ៉ាន ពុំ​បាន​បញ្ជាក់​ប្រាប់​ឈ្មោះ ទីតាំង​កាប់​ឈើ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​ថា មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ អ៊ិន រតនា។

ប្រភព​ពី​អ្នក​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ លោក ឈុត វុទ្ធី បាន​អះអាង​ថា រយៈពេល​មួយ​ថ្ងៃ​មុន​ប្រព្រឹត្តិការណ៍​នេះ លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា លោក​នឹង​ទៅ​ទី​កន្លែង​កើត​ហេតុ​នោះ។

លោក ឈុត វុទ្ធី ជា​សកម្មជន​ការ​ពារ​ព្រៃឈើ​ដែល​តែង​តែ​ចូល​រួម​តវ៉ា ធ្វើ​យុទ្ធនាការ​ការពារ​ព្រៃឈើ និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ត​កោះកុង​ជា​ដើម។ លោក ឈុត វុទ្ធី ក៏​ធ្លាប់​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ គំរាម និង​ភ្ជង់​កាំភ្លើង​បាញ់​ទារ​យក​ម៉ាស៊ីន​អារ​ឈើ​វិញ បន្ទាប់​ពី​លោក​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បង្ក្រាប​បទ​ល្មើស​កាប់​ឈើ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (92)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

i am really sorry for Mr chhut vuthy. He is a hero man who protects the forests in Cambodia. i call for the government of Cambodia must search the real criminal to punish......

Apr 30, 2012 10:56 AM

អ្នក​អាន​អនាមិក

i am really sorry for Mr chhut vuthy. He is a hero man who protects the forests in Cambodia. i call for the government of Cambodia must search the real criminal to punish......

Apr 30, 2012 10:50 AM

អ្នក​អាន​អនាមិក

.ចេះប្រើកែងប៉ែងផ្ដួលជួលសម្លាប់ បាញ់ចាក់កាប់ចងចាប់ស្លាប់គ្មានលស់ ឈាមខ្មែរហូរជន់ជោរក្លាយជាជ្រោះ សល់ខ្លះរស់មានឈ្មោះបញ្ជីខ្មៅ។ .ស្ដាយកេរគាប់ជាទ្រព្យនៃដូនតា ហោចខ្លោចផ្សាបែកផ្សែងរែងហ្មងសៅ ទាំងព្រៃព្រឹក្សដែនទឹកនឹកឡើងក្ដៅ តពូជផៅកូនចៅទៅយ៉ាងណា។

Apr 30, 2012 08:48 AM

អ្នក​អាន​អនាមិក

Khmer PM and Police, they have no professional careers. They cheat Khmer people. They don't protect people, they actually protect the boss' money only.

Apr 30, 2012 04:16 AM

អ្នក​អាន​អនាមិក

ខ្ញុំសូមចូលមរណៈទុក្ខជាមួយគ្រួសាររបស់សពលោក ឈុត វុទ្ធិ។
ស្នាដែរបស់លោកគឺបានការពារទ្រព្យសម្បត្តិធម្មជាតិរបស់ខ្មែរ ប្រជាជនខ្មែរមិនភ្លេចស្នាដែគំនិតរបស់លោកឡើយ​។
ខ្ញុំយល់ស្របតាមមតិរបស់លោក អ៊ឹង ឡាសុខ​។
ត្រូវតែរដ្ឋាភិបាលរកយុត្តិធ៌ម។ត្រូវតែផ្តន្ទាទោសយ៉ាងធ្ងន់បំផុតចំពោះការបាញ់ប្រហាររបៀបនេះដែលជាផលប្រយោជន៏ជាតិខ្មែរ ដោយឥតមានការពិចារណារ ដោយគឹតតែប្រយោជន៏របស់ពពួកថៅកែហួសប្រមាណ។

Apr 29, 2012 05:38 AM

មើល​មតិ​ទាំង​អស់.