មន្រ្តីក្រសួងហិរញ្ញវត្ថុ ធនាគារជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងកម្មករ តំណាងកសិករក្នុងប្រទេសកម្ពុជាច្រើនរយនាក់ ជួបជុំគ្នានៅថ្ងៃអង្គារ ទី៦ ឧសភា និយាយពីអតិផរណានិងភាពក្រីក្រដើម្បីស្វែងរកវិធីដោះស្រាយ ។
ស្ត្រីអ្នកលក់ដូរ រៀបចំមាន់ដែលធ្វើរួច ទុកលក់ឲ្យអតិថិជន។
ក្នុងវេទិកាស្តីពីអតិផរណានិងភាពក្រីក្រ នាយកប្រតិបត្តិអង្គការ NGO FORUM លោក ឈិត សំអាត ថ្លែងថា បច្ចុប្បន្ន ការឡើងថ្លៃស្បៀងនិងទំនិញចាំបាច់ផ្សេងៗ បានគំរាមកំហែងវឌ្ឍនភាពរបស់ប្រទេសនិងមិនអាចកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាបានទេ ។
លោក ឈិត សំអាត មានប្រសាសន៍ដូច្នេះថា ៖ «ជាមួយការឡើងថ្លៃស្បៀងអាហារ ២៤% គេឃើញថាប្រជាពលរដ្ឋក្រីក្រ គឺជាអ្នកដែលរងប៉ះពាល់អវិជ្ជមានខ្លាំងជាងគេពីការឡើងថ្លៃស្បៀងអាហារនេះ» ។
តំណាងសហគមន៍ពលរដ្ឋសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ងួន ចាន់ថន និយាយថា អតិផរណាប៉ះពាល់ខ្លាំងដល់ជីវភាពគ្រួសារគាត់ ។
នៅក្នុងសហគមន៍នោះ មានកុមារខ្លះត្រូវឪពុកម្តាយចែកវេនឲ្យទៅរៀន ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារទិញម្ហូបអាហារ ៖ «គ្រាន់តែរឿងទំនិញឡើងថ្លៃហ្នឹងក៏ដំឡើងពីសិស្សដែរ អ៊ីចឹងសមាជិកមួយចំនួន ត្រូវកូនគាត់រៀន ៤នាក់ គាត់កាត់បន្ថយចែកគ្នារៀនវិញ ។ ពីរនាក់ទៅរៀន ៣ថ្ងៃទៅ ២នាក់ទៀត រៀន៣ថ្ងៃទៀត» ។
តំណាងកសិករមកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី យ៉ង់ សំងាត់ លើកបញ្ហាថា កសិករមានដីស្រែតិចតួច កំណើនមនុស្សក្នុងគ្រួសារកើន ប៉ុន្តែរដ្ឋាភិបាលបែរជាទុកដីទំនេរចោល ច្រើនពាន់ហិកតា ។ គាត់ថា បើរដ្ឋាភិបាលបែងចែកដីនោះឲ្យកសិករដាំដុះ អាចរួមចំណែកបន្ថយអតិផរណា និងបន្ថយភាពក្រីក្រ ។
ពាក់ព័ន្ធបញ្ហាអតិផរណានិងភាពក្រីក្រនេះ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងជាអគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ លោកបណ្ឌិត ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បច្ចុប្បន្ន ទំនិញនៅតម្លៃថេរ ដោយរដ្ឋបានដឹកអង្ករលក់ក្នុងតម្លៃថោក បានអនុញ្ញាតឲ្យនាំចូលសត្វជ្រូករស់ ហើយរដ្ឋចំណាយប្រាក់ទប់តម្លៃអគ្គិសនី ទប់តម្លៃសាំង បន្ថយពន្ធនាំចូលម្ហូបអាហារ ផ្អាកការនាំចេញស្រូវបណ្តោះអាសន្ន ២ខែ និងបានជួយផ្តល់អង្ករ ៣ពាន់តោនដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីដោះស្រាយបញ្ហាចោទពីកង្វះអាហារូបត្ថម្ភ ដល់កុមារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយជំងឺរបេង ជាដើម ។
លោកបានរំពឹងថា នាចុងឆ្នាំ២០០៨នេះ អតិផរណាអាចនឹងចុះវិញ យ៉ាងហោចណាស់ ១ខ្ទង់ដែរក្នុងចំណោមខ្ទង់ដែលបានឡើងខ្ពស់នេះ ៖ «ចុង ២០០៨ហ្នឹង អតិផរណានឹងធ្លាក់ចុះវិញហើយ ប៉ុន្តែយ៉ាងហោចណាស់គឺថា វាងើបមកត្រឹមលេខ១ខ្ទង ។ សព្វថ្ងៃវា ១០% ជាងហើយ» ។
ចំណែកមន្រ្តីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៍បានលើកពីផលប៉ះពាល់អតិផរណា ទៅលើគម្រោងអភិវឌ្ឍន៍នានាក្នុងប្រទេសកម្ពុជាដែរ ។
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី លោក ម៉ា សុធា មានប្រសាសន៍ថា ធនាគារនេះជួយលើកស្ទួយវិស័យកសិឧស្សាហកម្ម មានការនាំចេញ និងទប់ទំនិញនាំចូល ដែលក្នុងស្រុកអាចផលិតបាន និងផ្តល់ទុនឲ្យខ្ចីតាមជនបទដើម្បីយកទៅប្រើប្រាស់ ។
ចំណែក មន្រ្តីធនាគារជាតិ លោក រតនា និយាយថា ជួយទប់ប្រាក់កម្ចី មិនឲ្យចេញច្រើនពីធនាគារជាតិ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
នាយករដ្ឋមន្ត្រីនិយាយពីបញ្ហាទំនិញឡើងថ្លៃ, មន្ត្រីបក្សប្រឆាំងថា រដ្ឋាភិបាលត្រូវតែដោះស្រាយ
កម្ពុជាស្ថិតក្នុងចំណោមប្រទេស២២ ដែលរងការគំរាមដោយវិបត្តិស្បៀងអាហារ
ឆ្នាំ២០០៨ រដ្ឋាភិបាលនឹងចំណាយប្រាក់ ៣០០លានដុល្លារដើម្បីទប់ថ្លៃប្រេង
អ្នកស្រុកត្រាំកក់ ខេត្តតាកែវ ត្អូញត្អែរពីបញ្ហាជីវភាព
បញ្ហាទំនិញឡើងថ្លៃនិងផលប៉ះពាល់
បញ្ហាការឡើងថ្លៃអង្ករនៅកម្ពុជា
អាជីវករនិងកសិករត្អូ្តញត្អែរពីបញ្ហាតម្លៃជីគីមីឡើងថ្លៃ
តម្លៃសាំងនៅកម្ពុជាឡើងថ្លៃទៀតហើយ