អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉ឹក ប៊ុនឆៃ បានមានប្រសាសន៍ទម្លាយរឿងនេះកាលពីម្សិលមិញប្រាប់វិទ្យុអាស៊ីសេរី ៖ «គណៈដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្ស នរោត្ដម រណឫទ្ធិ គឺយើងបានឯកភាពគ្នាជាគោលការណ៍ហើយថា យើងនឹងរួមគ្នាទៅជាបក្សតែមួយនៅពេលចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១២និងការបោះឆ្នោតសកលឆ្នាំ២០១៣»។
កន្លងមកការបែកបាក់គ្នានៅក្នុងរង្វង់គណបក្សហ៊្វុនស៊ិនប៉ិចបាននាំឲ្យអ្នកដែលចាកចេញបង្កើតគណបក្សថ្មីមួយទៀត ឈ្មោះហៅថា គណបក្ស នរោត្តម រណឫទ្ធិ។
គេនៅមិនទាន់ដឹងច្បាស់ថា តើក្រោយការចូលរួមគ្នានៃគណបក្សទាំងពីរនោះហើយ គេនឹងដាក់ឈ្មោះថ្មីឲ្យគណបក្សឬត្រូវការរក្សាឈ្មោះគណបក្សណាមួយទុកនោះទេ៕
