0:00 / 0:00
លោក លៀវ ស៊ីណារ៉ា នាយកខុទ្ទកាល័យសហប្រធាន កែវ ពុទ្ធរស្មី មានប្រសាសន៍ឲ្យដឹងថា ការរៀបចំសមាសភាព និងរចនាសម្ព័ន្ធនេះ គឺដោយផ្អែកទៅលើគោលការណ៍ពិធីសារនៃសម្ពន្ធភាព ដើម្បីប្រមូលកម្លាំងទាញយកប្រជាប្រិយភាពរបស់គណបក្សឡើងវិញ។
លោក បានថ្លែងទៀតថា ការរៀបចំរចនាសម្ព័ន្ធរបស់សម្ពន្ធភាពនេះ គឺដើម្បីឈានដល់រួមបញ្ចូលទៅជាគណបក្សតែមួយ បន្ទាប់ពីមន្ត្រីសំខាន់ៗមួយចំនួនបានបែកខ្ញែកកម្លាំងកាលពីកន្លងមកនោះ។
គណបក្សហ៊្វុនស៊ីនប៉ិចបានបែកបាក់មន្ត្រីសំខាន់ៗរបស់ខ្លួនទៅជាពីរបក្សផ្សេងគ្នា កាលពីឆ្នាំ២០០៦ ដោយមួយចំនួននៅគាំទ្រគណបក្សហ៊្វុនស៊ីនប៉ិច និងមួយចំនួនទៀតគាំទ្រសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្កើតជាគណបក្សនរោត្តមរណឫទ្ធិ ហើយក្រោយមកបានប្ដូរទៅជាគណបក្សជាតិនិយមនោះ៕
