គម្រោង​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​រាជា​និយម​២​ជាប់​គាំង​ជា​ថ្មី

គម្រោង​ការ​ច្របាច់​បញ្ចូល​គ្នា​អោយ​ទៅ​ជា​គណបក្ស​តែ​មួយ​រវាង​គណបក្ស​រាជា​និយម​ចំនួន​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ជាប់​គាំង​ជាថ្មី​ទៀត​ហើយ បន្ទាប់​ពី​បាន​ដើរ​ផ្លូវ​ស្រប​គ្នា​មិន​ទាន់​បាន ២​ខែ​ផង​នោះ។
ដោយ សុ ជីវី
2012-06-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ៣០៥
សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញ៉ឹក ប៊ុនឆៃ ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី វិមាន​សន្តិភាព។
RFA/Den Ayuthea

ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​ថា ការ​ពន្យារ​ពេល​​ដោយ​មិន​កំណត់​ក្នុង​ការ​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ កើតឡើង​ដោយសារ​តែ​គណបក្ស នរោត្តម រណឫទ្ធិ បង្ហាញ​ជំហរ​មិន​ច្បាស់​លាស់​ក្នុង​នយោបាយ​កណ្ដាល។

គណបក្ស​រាជា​និយម​ទាំង​២ បាន​គ្រោង​ទុក​ថា នឹង​ធ្វើ​សមាជ​ច្របាច់​បណ្ដូល​គ្នា​ទៅ​ជា​គណ​បក្ស​តែ​មួយ​នៅ​ខែ​សីហា ខាង​មុខ ក្នុង​គោល​ដៅ​ស្វែង​រក​សំឡេង​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ។

អ្នកនាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​ដោយ​ខ្លី​ថា គណបក្ស​របស់​នៅ​តែ​រក្សា​ជំហរ​ដដែល។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​រាជា​និយម​ទាំង​ពីរ​ពិបាក​នឹង​រួបរួម​គ្នា​ដោយ​ប្រើប្រាស់​នយោបាយ​កណ្ដាល ហើយ​នយោបាយ​បែប​នេះ​ក្នុង​បរិបទ​កម្ពុជា ពលរដ្ឋ​កម្រ​នឹង​មិន​បោះ​ឆ្នោត​អោយ​គណបក្ស​ដែល​ប្រកាន់​នយោបាយ​ប្រភេទ​កណ្ដាល​នេះ​ទេ។

គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ដែល​ប្រសូត្រ​ចេញ​ពី​ផ្ទៃ​តែ​១ បាន​ចែក​ផ្លូវ​គ្នា​ដើរ កាល​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ​មិន​អាច​ផ្សះផ្សា​បាន។

ចលនា​ច្របាច់​បញ្ចូល​គ្នា​ទៅ​ជា​បក្ស​តែ​១ រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស នរោត្តម រណឫទ្ធិ បាន​លេច​ជា​រូបរាង​ឡើង​វិញ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ នា​វិមាន​សន្តិភាព ដោយ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​​ជា​អ្នក​សម្របសម្រួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ម្នាក់ជាអតីតមេទ័ពធ្លាប់កាន់កាំភ្លើង ម្នាក់ជាអ្នកច្បាប់ខាងនិតិប្រត្តិបត្តធ្វើយ៉ាងណាទើបចូលគ្នាបានទៅ

Jun 19, 2012 02:38 AM

អ្នក​អាន​អនាមិក

តើអោយទុកចិត្តម្តេចបានបើដូចបាយឡុក បាយឡ យ៉ាងនេះ!!! ២០១៣ ប្រហែលជានៅតែសំបកខ្លួនទេមើលទៅ។

Jun 18, 2012 09:29 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

What do they try for? Just join CPP, nothing more for this two parties.

Jun 18, 2012 01:50 AM

អ្នក​អាន​អនាមិក

Nothing to comments

Jun 17, 2012 11:06 PM

Paochin

Two men want to sleep in the middle.

Jun 17, 2012 09:49 AM

មើល​មតិ​ទាំង​អស់.