តម្លៃទំនិញក្នុងប្រទេសកម្ពុជាតាមបណ្តាខេត្តក្រុងខ្លះ ត្រូវបានអាជីវករនិងអ្នកប្រើប្រាស់អះអាងថា បានឡើងថ្លៃនៅថ្ងៃនេះចំពោះតម្លៃប្រេងម៉ាហ្សូតនិងប្រេងកាត រីឯតម្លៃម្ហូបអាហារ និងប្រេងសាំងនៅថេរ ។
តម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈ Total ។
អាជីវករលក់អង្ករនៅក្រុងភ្នំពេញអះអាងថា តម្លៃអង្ករនៅថេរពីដើមសប្តាហ៍មកដល់ថ្ងៃសុក្រ ទី២ ខែឧសភា ។ អង្ករលេខ១ លក់រាយ១គីឡូក្រាម ៤០០០រៀល រីឯលក់ដុំវិញ ៥០គីឡូក្រាមថ្លៃ ៤៥ដុល្លារអាមេរិក ។
អង្ករលេខ២ ៥០គីឡូក្រាមថ្លៃ ៣៦ដុល្លារអាមេរិក រីឯអង្ករលេខ៣ ៥០គីឡូក្រាមថ្លៃ ៣០ដុល្លារអាមេរិក ។ ដោយឡែកតម្លៃប្រេងម៉ាហ្សូតនៅថ្ងៃទី២ ខែឧសភា តម្លៃក្នុង១លីត្រ ៤៨០០រៀល បានឡើងថ្លៃ ២៥០រៀល បើប្រៀបធៀបតម្លៃចុងខែមេសា ។
ចំណែកអាជីវករទទួលលក់អំបិលអ៊ីយ៉ូតនៅក្រុងភ្នំពេញ អ្នកស្រីអះអាងថាអំបិលឡើងថ្លៃ ៖ «ខ្ញុំទិញអំបិលគ្រាប់ ២៥០០០ ៥០គីឡូ បើយកអាខ្វះ ១០០យួរ វា៧០ម៉ឺន ហើយអាគ្រប់ ១លាន៥ម៉ឺន ។ ១យួរវា ១០៥០០ ១០គីឡូ» ។
រីឯមូលហេតុនាំឲ្យអំបិលបានឡើងថ្លៃជាងឆ្នាំ២០០៧ អាជីវករលក់អំបិលនៅក្រុងភ្នំពេញ បានអះអាងថាសមាគមផលិតអំបិលនៅខេត្តកំពត បានដំឡើងថ្លៃដោយមានច្បាប់រកស៊ីផ្តាច់មុខផង ផលិតអំបិលមិនបានផងដោយភ្លៀងខុសរដូវ និងឈ្មួញវៀតណាមចូលមកទិញអំបិលច្រើនផង ។
ចំណែកអ្នកទិញម្ហូបអាហារប្រចាំថ្ងៃនៅខេត្តមណ្ឌលគិរី កញ្ញា សុម៉ាលី ជនជាតិព្នង បានប្រាប់តាមទូរស័ព្ទថា ក្រោយចូលឆ្នាំខ្មែរ សាច់គោនិងសាច់ជ្រូកបានឡើងថ្លៃដល់ ២៥០០០រៀលក្នុង១គីឡូក្រាម ។ នៅមុនចូលឆ្នាំខ្មែរ គេលក់តែ ២ម៉ឺនរៀលប៉ុណ្ណោះ រីឯបន្លែនៅតម្លៃថេរ ៖ «ឡើងខ្លាំងហ្នឹងគឺចូលឆ្នាំហើយ ស្រាប់តែសាច់ជ្រូកឡើងថ្លៃ សាច់គោឡើងថ្លៃ ។ ពេលមុនចូលឆ្នាំ ពេលថ្ងៃចូលឆ្នាំហ្នឹង សាច់គោនៅ ១គីឡូ ២ម៉ឺនអីទេ» ។
ស្រ្តីរស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថាប្រេងកាតឡើងថ្លៃ ៥០០០រៀលក្នុង១លីត្រ ៖ «វាថ្លៃហួសហេតុពេក ដូចសាំងឥឡូវ ១លីត្រ ៥២០០ ឥឡូវវាចុះមកនៅត្រឹម ៥០០០គត់ ។ បែរជាប្រេងកាតវិញ ១លីត្រឡើង ៥០០០ហើយ» ។
ចំណែកអ្នកលក់សាច់គោសាច់ជ្រូកនិងអង្ករនៅក្នុងផ្សារពោធិ៍សាត់ និងផ្សារក្រគ បានឲ្យដឹងថាតម្លៃលក់គ្រឿងអាហារបរិភោគក្នុងសប្តាហ៍នេះនិងសប្តាហ៍មុននៅថេរ ដូចជាសាច់គោ ១គីឡូក្រាម ១ម៉ឺន៨ពាន់រៀល ឯសាច់ជ្រូក ១ម៉ឺន៧ពាន់រៀល ត្រីកន្ធ ១គីឡូក្រាម ១៥០០០រៀល ប្រហុកសាច់ ១គីឡូក្រាម ២ម៉ឺន៥ពាន់រៀល ត្រីឆ្តោរគ្មានឆ្អឹង ១គីឡូក្រាមថ្លៃ ៣ម៉ឺនរៀល ។ រីឯអង្ករលក់នៅផ្សារក្រគរ អង្ករលេខ១ ១គីឡូក្រាមថ្លៃ ៣០០០រៀល អង្ករលេខ២ថ្លៃ ២៦០០រៀល អង្ករលេខ៣ថ្លៃ ២២០០រៀល ។
អាជីវករព្រំដែនខ្មែរថៃ ខេត្តបន្ទាយមានជ័យ ឲ្យដឹងថាអង្ករបានឡើងថ្លៃបន្តិច ចំពោះអង្ករប្រភេទលេខ៣ ឈ្មោះលលកចឹក លក់ចេញ ៥០គីឡូក្រាមថ្លៃ ១០០០បាត ហើយកាលពីអាទិត្យមុន ៥០គីឡូក្រាមលក់តែ ៨០០បាត ។ រីឯអង្ករលេខ១ពូជផ្កាម្លិះនិងពូជសុម៉ាលី បានចុះថ្លៃទៅវិញពី ១២០០បាត មកត្រឹម ១១០០បាត ។ គាត់ថាការចុះតម្លៃអង្ករលេខ១ មកពីការប្រមូលទិញស្រូវថោកជាងមុនបន្តិច ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
សេដ្ឋកិច្ចកម្ពុជារីកចម្រើនក្រោយពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
អង្គការ ILO៖ លក្ខខណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរនៅកម្ពុជានៅតែល្អប្រសើរ
ទំនប់វារីអគ្គិសនីដែលឧបត្ថម្ភដោយចិននាំមកនូវទាំងក្ដីសង្ឃឹមនិងទាំងការបារម្ភ
នាយករដ្ឋមន្ត្រីនិយាយពីបញ្ហាទំនិញឡើងថ្លៃ, មន្ត្រីបក្សប្រឆាំងថា រដ្ឋាភិបាលត្រូវតែដោះស្រាយ
កម្ពុជានាំទំនិញទៅលក់នៅបរទេសបានជាង ៤ពាន់លានដុល្លារនាឆ្នាំ២០០៧
ក្រុមហ៊ុនរុស្ស៊ីចាប់ផ្ដើមអភិវឌ្ឍរមណីយដ្ឋានកោះពស់
កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះមកនៅត្រឹម៧ភាគរយក្នុងឆ្នាំ២០០៨
វិនិយោគិនបរទេសមិនហ៊ានមករកស៊ីនៅកម្ពុជាដោយសារភ្លើងថ្លៃ
អ្នកជំនាញសេដ្ឋកិច្ចវិភាគអំពីស្ថានភាពតម្លៃដីធ្លីនៅកម្ពុជា
កម្ពុជានិងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្នែកទេសចរណ៍