អង្គការសិទ្ធិមនុស្សក្នុងស្រុកដ៏ធំមួយ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះ ឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ អាជ្ញាធរក្រុងភ្នំពេញបានផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ ក្នុងការចាប់ខ្លួនដោយខុសច្បាប់ នូវជនជាអ្នកសុំទាន អ្នករើសសំរាម អ្នករកស៊ីផ្លូវភេទ និងជនគ្មានផ្ទះសម្បែងនៅតាមដងផ្លូវ។
អ្នកសុំទានតាមដងវិថីក្នុងរាជធានីភ្នំពេញ។
លោក អំ សំអាត មន្រ្តីគ្រប់គ្រងនៃក្រុមស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស ឈ្មោះ លីកាដូ បានមានប្រសាសន៍ថា ក្នុងដើមឆ្នាំ២០០៩ រហូតមកដល់ខែកក្កដានេះ មានមនុស្សប្រមាណ ៣០០នាក់ហើយ ត្រូវអាជ្ញាធរក្រុងភ្នំពេញបានចាប់ដោយបង្ខំពីកន្លែងដែលគេជ្រកកោនទៅកាន់មន្ទីរសង្គមកិច្ចមណ្ឌលព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ដើម្បីលំអនិងសំអាតទីក្រុង។
ទោះបីយ៉ាងណាក្តី លោកឲ្យដឹងថា វិធានការលើកនេះមានភាពធូរស្រាលជាងវិធានការដែលអាជ្ញាធរក្រុងបានចាត់កាលពីឆ្នាំទៅមិញ ដែលនៅពេលនោះមានការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះទាំងនោះពីសមត្ថកិច្ចនៃមន្ទីរ។
លោក អំ សំអាត ថ្លែងដូច្នេះថា ៖ «បាទ! ជាង ១០០នាក់នៅខែក្រោយនេះ ហើយបើសិនជាងយើងគិតនៅក្នុងឆ្នាំ២០០៩នេះ គឺមានមនុស្សមិនតិចជាង ៣០០នាក់ទេ ដែលត្រូវប្រមូលនៅក្នុងទីក្រុងភ្នំពេញហ្នឹង ហើយក្នុងនោះអ្នកខ្លះត្រូវបានបញ្ជូនទៅមណ្ឌលព្រៃស្ពឺ ប៉ុន្តែការដាក់នោះមិនមែនជាការឃុំឃាំងដូចឆ្នាំ២០០៨ទេ គឺជាការបញ្ជូនទៅស្ម័គ្រចិត្ត ហើយបើអ្នកស្ម័គ្រចិត្ត គឺគេឲ្យត្រឡប់ពីមណ្ឌលព្រៃស្ពឺហ្នឹងមកវិញ បើគ្មានថវិកាទេ គឺត្រូវដើរទៅផ្ទះសម្បែង ឬក៏ទៅរកកន្លែងគាត់រៀងខ្លួនៗ។ ហើយចំណែកឯស្រ្តីរកស៊ីផ្លូវភេទ គេបានបញ្ជូនទៅតាមមណ្ឌលអង្គការនានា ឬក៏ទៅមណ្ឌលយុវនីតិសម្បទាចោមចៅ ឬមណ្ឌលអង្គការផ្សេងៗ។ ចំពោះអ្នកដែលមានការប្រើប្រាស់គ្រឿងញៀន គឺគេបញ្ជូនទៅមជ្ឈមណ្ឌលគ្រឿងញៀនក្រុងភ្នំពេញ»។
នៅថ្ងៃអាទិត្យ(ទី២៥ កក្កដា)នេះ យើងមិនអាចរកសេចក្តីបញ្ជាក់ពីមន្រ្តីសមត្ថកិច្ចនៃមន្ទីររក្សាទុកជនក្រីក្រទាំងនោះបាននៅឡើយទេ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អ.ស.ប.អំពាវនាវឲ្យអាជ្ញាធររតនគិរីបញ្ឈប់ការយាយីដល់សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតអំពើមិនត្រឹមត្រូវនៃអនុប្រធានតុលាការរតនគិរី
អ្នកភូមិនៅរតនគិរីនាំគ្នាផ្ដិតមេដៃស្នើសុំការវិលត្រឡប់នៃសកម្មជនសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បង្គាប់ឲ្យមានការស៊ើបអង្កេតបន្ថែមជុំវិញករណី ប៊ន សំណាង និងសុខ សំអឿន
អ្នកភូមិនៅរតនគិរីអះអាងថាមេភូមិមេឃុំបង្ខំពួកគេឲ្យទម្លាក់កំហុសលើអាដហុក
សមាគមអាដហុកសោកស្ដាយចំពោះការរំខានដល់ការងាររបស់ប៉ែន ប៊ុណ្ណារិ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភអំពីករណីផ្លាស់មន្ត្រីអាដហុកចេញពីរតនគិរី
មេធាវីទាមទារឲ្យលើកលែងការចោទប្រកាន់ចំពោះប៊ន សំណាង និងសុខ សំអឿន
អាដហុកផ្លាស់មន្ត្រីចេញពីរតនគិរីដើម្បីបញ្ចប់រឿងក្ដីតុលាការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.