គណៈកម្មាធិការការពារសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានស្នើដល់រាជរដ្ឋាភិបាលខ្មែរថា គប្បីប្រឹងប្រែងចាត់វិធានការប្រឆាំងនឹងការធ្វើទារុណកម្មនិងការពារដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងប្រទេសឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយនៅថ្ងៃពុធនេះ គណៈកម្មាធិការការពារសិទ្ធិមនុស្សអាស៊ី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរបានទទួលរងគ្រោះក្រោមរបបខ្មែរក្រហម ដែលជារបបមួយក្នុងចំណោមរបបដ៏ព្រៃផ្សៃបំផុតនានាលើពិភពលោក។
សេចក្តីថ្លែងការណ៍បានសរសេរទៀតថា របបខ្មែរក្រហមបានប្រើការធ្វើទារុណកម្មជាផ្នែកមួយនៃមធ្យោបាយការពារពង្រឹងការគ្រប់គ្រងប្រទេសរបស់ខ្លួនដែលក្នុងនោះ មនុស្សប្រមាណ ១ម៉ឺន ៦ពាន់នាក់ បានស្លាប់យ៉ាងគួរឲ្យរន្ធត់ដោយសារការធ្វើទារុណកម្មដែលមានលក្ខណៈជាប្រព័ន្ធដើម្បីសួរយកចម្លើយនៅក្នុងមន្ទីរឃុំឃាំង ស-២១ ឬគុកទួលស្លែង។
ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះវិញ សេចក្តីថ្លែងការណ៍បានបង្ហាញថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអង្គការពុំមែនរដ្ឋាភិបាលនានា ចូលទៅពិនិត្យស្ថានភាពនៅតាមពន្ធនាគារទាំងឡាយ ប៉ុន្តែមិនបានអនុញ្ញាតឲ្យចូលទៅផ្តល់ការពិនិត្យព្យាបាលនិងសាកសួរព័ត៌មានពីអ្នកជាប់ឃុំឃាំងនៅតាមស្ថានីយប៉ូលិសនានានោះឡើយ។
មិនទាន់មានប្រតិកម្មពីរាជរដ្ឋាភិបាល តបទៅនឹងសេចក្តីថ្លែងការណ៍នេះនៅឡើយទេ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អ.ស.ប.អំពាវនាវឲ្យអាជ្ញាធររតនគិរីបញ្ឈប់ការយាយីដល់សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតអំពើមិនត្រឹមត្រូវនៃអនុប្រធានតុលាការរតនគិរី
អ្នកភូមិនៅរតនគិរីនាំគ្នាផ្ដិតមេដៃស្នើសុំការវិលត្រឡប់នៃសកម្មជនសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បង្គាប់ឲ្យមានការស៊ើបអង្កេតបន្ថែមជុំវិញករណី ប៊ន សំណាង និងសុខ សំអឿន
អ្នកភូមិនៅរតនគិរីអះអាងថាមេភូមិមេឃុំបង្ខំពួកគេឲ្យទម្លាក់កំហុសលើអាដហុក
សមាគមអាដហុកសោកស្ដាយចំពោះការរំខានដល់ការងាររបស់ប៉ែន ប៊ុណ្ណារិ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភអំពីករណីផ្លាស់មន្ត្រីអាដហុកចេញពីរតនគិរី
មេធាវីទាមទារឲ្យលើកលែងការចោទប្រកាន់ចំពោះប៊ន សំណាង និងសុខ សំអឿន
អាដហុកផ្លាស់មន្ត្រីចេញពីរតនគិរីដើម្បីបញ្ចប់រឿងក្ដីតុលាការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.