មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ HRW

រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ឈ្មោះ Human Rights Watch (WRW) ស្ដីពី​ការ​រំឭក​ខួប ១៥​ឆ្នាំ នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​អហិង្សា​ថា មាន​ចរិត​លក្ខណៈ​នយោបាយ និង​វិទ្ធង្សនា។
ដោយ ជី វិតា
2012-03-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គប់​គ្រាប់បែក​៣០​មីនា​៣០៥
៣០-មីនា-២០១០: អ្នក​ចូល​រួម​ពិធី​រំឭក​ខួប​​១៣​​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ខាង​មុខ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ឈរ​មើល​រូបថត​ឯកសារ​នៃ​ជន​រងគ្រោះ។
RFA/Sok Serey

ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មីនា គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ថ្កោលទោស​អំពើ​គប់​គ្រាប់បែក​ទៅ​លើ​ក្រុម​បាតុករ ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាល​ពី ១៥​ឆ្នាំ​មុន បណ្ដាល​អោយ​មនុស្ស​ជិត ២០​នាក់​ស្លាប់។

សេចក្ដី​ថ្លែងការណ៍​របស់ Human Rights Watch អោយ​ដឹង​ថា ឆ្លង​កាត់​ការ​ស៊ើប​អង្កេត​ភស្តុតាង និង​សាក្សី​ជា​ច្រើន​បញ្ជាក់​ថា គឺ​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​គប់​គ្រាប់បែក​ក្នុង​បំណង​ធ្វើ​ឃាត​លោក សមរ រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ​នៅ​ពេល​នោះ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​រិះគន់​សេចក្ដី​ថ្លែងការណ៍​របស់ Human Rights Watch ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​២៨ មីនា ថា ជា​អំពើ​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ពិត។

លោក ផៃ ស៊ីផាន ប្រតិកម្ម​ដូច្នេះ៖ «នេះ​គ្រាន់​តែ​ជា​ការ​បង្កើន​សំឡេង​វិទ្ធង្សនា​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​ទេ។ តុលាការ​នៅ​មិន​ទាន់​ប្រកាស​បិទ​ករណី​នេះ​ទេ។ ដូច្នេះ​ជា​ឱកាស​សំរាប់​យើង​ទាំង​អស់​គ្នា ប្រសិន​បើ​អ្នក​ណា​ដឹង​រឿង​ហ្នឹង ផ្តល់​ភស្តុតាង ដូច្នេះ​ករណី​ហ្នឹង​នឹង​បន្ត​ទៅ​ទៀត។ រដ្ឋាភិបាល​នៅ​តែ​ស៊ើប​អង្កេត​របស់​ខ្លួន​ផ្ទាល់ នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​ត្រឹមត្រូវ។ ជា​ការ​ស្រមៃ​របស់​អ្នក​ចោទ ប៉ុន្តែ​អ្វីៗ​នៅ​តែ​ស្ថិត​ក្នុង​វិធី​របស់​តុលាការ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ថា តើ​ការងារ​ស៊ើប​អង្កេត​ដើម្បី​បញ្ចប់​និទណ្ឌភាព​នេះ កំពុង​ប្រព្រឹត្ត​ទៅ និង​ដឹក​នាំ​ដោយ​អាជ្ញាធរ​អង្គភាព​ណា​ទេ។ គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដល់​ថ្ងៃ​រំលឹក​ខួប​ម្តងៗ រយៈកាល ១៥​ឆ្នាំ​កន្លង​មក​នេះ ចម្លើយ​របស់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​ការ​ចាប់​ខ្លួន​ជន​ដៃដល់ គឺ​គ្មាន​អ្វី​ប្លែក​ទេ ក្រៅ​តែ​ពី​អះអាង​ថា សំណុំ​រឿង​នេះ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។

ចំពោះ​សំណួរ​ថា ហេតុ​អ្វី​បាន​ជា ១៥​ឆ្នាំ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា នៅ​ស្ងៀមស្ងាត់​មិន​បាន​បង្ហាញ​អំពី​ការ​រីក​ចំរើន​ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ហេតុការណ៍​គប់​គ្រាប់​បែក​នេះ  ដែល​អ្នក​ខ្លះ​ហៅ​ថា ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​នោះ។

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​ខ្វះខាត​បច្ចេកវិទ្យា និង​ធនធាន៖ «វា​ពាក់ព័ន្ធ​ទៅ​លើ​សមត្ថភាព​ធនធាន​មនុស្ស​របស់​កម្ពុជា។ បញ្ហា​បច្ចេកវិទ្យា​ក្នុង​ការ​តាមដាន​ការងារ​នេះ។ បញ្ហា​នេះ​មិន​មែន​មាន​តែ​ស្រុក​ខ្មែរ​ទេ។ ករណី​ខ្លះ​គេ​មាន​រហូត​ដល់ ២០ ទៅ ៣០​ឆ្នាំ ដើម្បី​ស្វែង​រក​ការ​ពិត។ ដូច្នេះ​មិន​មែន​ជា​ការ​ព្រងើយ​កន្តើយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ខណៈ​គណបក្ស​ជាតិ​ខ្មែរ​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី រួម​ជាមួយ​អ្នក​គាំទ្រ​ជាង ២០០​នាក់ បាន​មក​ផ្តុំ​គ្នា​ដោយ​សន្តិវិធី នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ចាស់ តវ៉ា​ទាមទារ​អោយ​ប្រព័ន្ធ​តុលាការ​មាន​ជំហរ​ឯករាជ្យ។

ក្រោយ​ពេល​មក​ម្តុំ​គ្នា​បាន​បន្តិច ជន​មិន​ស្គាល់​បាន​គប់​គ្រាប់​បែក​ដៃ​បន្ត​បន្ទាប់​គ្នា​ចំនួន ៤​គ្រាប់ ចូល​ទៅ​ហ្វូង​ក្រុម​បាតុករ បណ្ដាល​អោយ​ស្លាប់​មនុស្ស​យ៉ាង​តិច​ណាស់ ១៥​នាក់ និង​រង​របួស​ជាង ១៥០​នាក់។ ក្នុង​ចំណោម​អ្នក​រង​របួស មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​ផង។ រហូត​មក​ដល់​ពេល​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ផ្ដន្ទាទោស​ឡើយ។

លោក ប្រែត អាដាម (Brad Adams) នាយក​កម្មវិធី​ផ្នែក​កិច្ចការ​អាស៊ី​នៃ​អង្គការ Human Rights Watch ថ្លែង​ថា មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ​ដោយ​អហិង្សា​នោះ។ លោក​បន្ត​ថា ដូច្នេះ​មាន​ន័យ​ថា ការ​ស៊ើប​អង្កេត​ពី​រដ្ឋ​អំណាច នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​សិន​ជា​ប្រទេស​ម្ចាស់​ជំនួយ​មិន​ដាក់​លក្ខខណ្ឌ​ទាក់ទង​នឹង​រឿង​នោះ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

In reply to 2012033009:47, you must be former Khmer Rouge member because American bombed on Vietcong and Khmer Rouge only. During their operations,only one time they made mistake or wrong coordination that dropped on Neakloeung. Remember,Khmer Rouge was the worst enemies of U.S " when interviewing for asylum,all KR were rejected" .You must be the smart one or the lucky one who can lie and slip through immigration process.

Mar 31, 2012 10:00 PM

អ្នក​អាន​អនាមិក

កុំបាច់ឆ្ងល់ អ្វីក៏ដោយ លោកណាក៏ដោយឱ្យតែមានឈ្មោះ ផ្តើមដោយ ហុ៝ន ធ្វើអ្វីមិនចេះខុសទេ បើបងប្អូនណាចង់ មានអំណាចដូចត្រកូលហុ៝នត្រូវមានសញ្ញាប័ត្រខាងសម្លាប់ មនុស្ស នឹងសញ្ញាប័ត្រខាងជួញដូរគ្រឿងញៀនទើបអាច មានអំណាចបាន

Mar 31, 2012 08:16 AM

អ្នក​អាន​អនាមិក

When HRW siad Cambodian security officers are incompetent,Hun Sen and Phay Siphan Get mad.what happen now,15 years after the crime were committed, the criminals never found.I believe that the one who threw the grenades had been dead or eaten by crocodiles.

Mar 30, 2012 10:31 PM

អ្នក​អាន​អនាមិក

Folks-US should strip Mr. Phay Siphan's US citizenship for defending this criminal act of Hun Sen Body guard group if the FBI investigation ame out to be true.

Mar 30, 2012 09:22 PM

អ្នក​អាន​អនាមិក

ត្រង់ចំណុចនេះខ្ញុំចង់យល់ស្របជាមួយលោក ផៃ ស៊ីផាន
ដែរ តែខ្ញុំមានសំនួរមួយទៅលោកវិញថាបើមានករណិយ៍
ដែលប្រឆាំងនិងរដ្ឋាភិបាលហ៊ុន សែនវិញនោះ អស់លោក
មិនដែលចំណាយពេលរាប់ឆ្នាំដូច្នេះទេ។នេះព្រោះអ្វី?។

Mar 30, 2012 11:37 AM

មើល​មតិ​ទាំង​អស់.