មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រតិកម្ម​ទៅ​នឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (ភាសា​ខ្មែរ) នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ដែល​ដាក់​ចំណង​ជើង​ថា «អ្នក​សារព័ត៌មាន​ទាំង​អស់​ត្រូវ​បាន​ដេញ​មិន​អោយ​ស្ដាប់​សុន្ទរកថា​លោក អូបាម៉ា»។

លោក ខៀវ កាញារីទ្ធ បាន​ចោទ​សួរ​កាសែត​នោះ​ថា តើ​ការ​ប្រើ​ពាក្យ​ពេចន៍ «សុន្ទរកថា» មាន​ន័យ​យ៉ាង​ណា? ព្រោះ​ថា លោក បារ៉ាក់ អូបាម៉ា ពុំ​បាន​ធ្វើ​សុន្ទរកថា​ទេ​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​វិច្ឆិកា។

លោក ខៀវ កាញារីទ្ធ ក៏​បាន​បដិសេធ​ដែរ​ចំពោះ​អត្ថបទ​របស់​កាសែត​ដដែល ដែល​បាន​ប្រើ​ពាក្យ​ថា ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​មាន​ភាព​តាន​តឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។