រដ្ឋាភិបាល៖ ការ​ដោះ​លែង​ទណ្ឌិត​ថៅកែ​ជនជាតិ​រូស៊ី​គឺ​ដើម្បី​ប្រយោជន៍​ជាតិ

2011-12-25

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​សៅរ៍ ទី​២៤ បាន​អះអាង​ថា ការ​ស្នើ​សុំ​ព្រះមហាក្សត្រ​ដោះលែង​ទណ្ឌិត​ថៅកែ​ជនជាតិ​រូស៊ី លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ជាតិ។

AFP

អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ជក់​បារី បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០០៨។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​នេះ​ជា​សិទ្ធិ​សម្រេច​របស់​កម្ពុជា។

អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ដែល​មាន​ឈ្មោះ​ពិត​ថា ស្តានីស្លាវ មូឡូឌីយ៉ាកូវ (Stanislav Molodyakov) ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​តុលាការ​កម្ពុជា រក​ឃើញ​ថា មាន​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧​នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ។ នៅ​ប្រទេស​កំណើត​រូស៊ី របស់​គាត់​វិញ ស្តានីស្លាវ មូឡូឌីយ៉ាកូវ ឬ​អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ក៏​ត្រូវ​គេ​តាម​ចាប់​ខ្លួន​ពី​បទ​រំលោភ​កុមារ ៦​នាក់ អាយុ​ពី ៩ ទៅ ១០​ឆ្នាំ។

ប្រទេស​រូស៊ី ធ្លាប់​បាន​សុំ​ឲ្យ​កម្ពុជា បញ្ជូន​ខ្លួន ស្តានីស្លាវ មូឡូឌីយ៉ាកូវ ឬ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ត្រឡប់​ទៅ​ទទួល​ទោស​នៅ​ប្រទេស​រូស៊ី​វិញ ប៉ុន្តែ​មិន​បាន​សម្រេច។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បោះ​លែង​ទណ្ឌិត​ថៅកែ​ជនជាតិ​រូស៊ី មិន​មែន​ជា​ការ​ផ្លាស់ប្ដូរ​នឹង​ការ​ដាក់​វិនិយោគទុន​អភិវឌ្ឍន៍​កោះពស់ នៅ​ខេត្ត​ព្រះសីហនុ នោះ​ទេ៖ «ទី​១​ទោស​របស់​គាត់​បាន​ទទួល​រួច​ហើយ គាត់​ជាប់​ពន្ធនាគារ​គ្រប់​ថេរវេលា​មួយ​ហើយ...។ ដូច្នេះ​ថេរវេលា​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជា​រឿង​ផ្សេង​១​ទៀត ប៉ុន្តែ​ច្បាស់​ជា​មាន​ហេតុផល​ប្រសើរ​ណា​មួយ​ហើយ បាន​ជា​រដ្ឋាភិបាល​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ...»

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មន្ត្រី​រដ្ឋាភិបាល ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​ការ​ស្នើ​សុំ​ដោះលែង​លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​ថា ការ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ​ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល។ ព្រះអង្គ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ថា តើ​ព្រះមហាក្សត្រ​លោក​បាន​ស្វែង​យល់​ថា ទណ្ឌិត​ជនជាតិ​រូស៊ី រូប​នេះ ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​គុក​ចំនួន ១៧​ឆ្នាំ ពី​បទ​រួម​ភេទ​ជាមួយ​នឹង​កុមារ​កម្ពុជា ឬ​ទេ?

ប្រធាន​ពន្ធនាគារ​នៃ​ក្រុង​ព្រះសីហនុ លោក ពេជ្រ វាសនា បាន​ឲ្យ​ដឹង​ថា ជនជាតិ​រូស៊ី រួម​ជាមួយ​នឹង​អ្នក​ទោស​ចំនួន ៣៦០​នាក់​ទៀត បាន​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី។ មន្ត្រី​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មន្ត្រី​បាន​ប្រតិកម្ម​ថា ការ​អោយ​អ្នក​ទោស​រំលោភ​ក្មេង​រួច​ខ្លួន​នេះ ស្រប​តាម​ច្បាប់​មែន តែ​វា​ជា​គំរូ​អាក្រក់។

នាយក​អង្គការ​សកម្មភាព​ដើម្បី​កុមារ​លោក សំនៀង សិលា នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​ធ្នូ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​ជូន​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ចំនួន ២១​គ្រួសារ ឲ្យ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព ដោយសារ​ជនជាតិ​រូស៊ី មាន​សេរីភាព ហើយ​មន្ត្រី​អង្គការ​មិន​បាន​ដឹង​ច្បាស់​ថា លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ បាន​ចាក​ចេញ​ពី​កម្ពុជា ឬ​បន្ត​ស្នាក់​នៅ​កម្ពុជា នៅ​ឡើយ។

លោក សំនៀង សិលា បន្ត​ទៀត​ថា មន្ត្រី​អង្គការ​ចំនួន ១២ បាន​យល់​ព្រម​ធ្វើ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាប់​បញ្ជូន​លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ ឲ្យ​ចេញ​ពី​កម្ពុជា៖ «សកម្មភាព​ផ្លូវ​ភេទ​ហ្នឹង​ក៏​មាន​ការ​ទិញ​ទឹក​ចិត្ត​ទិញ​អី អ៊ីចឹង​វា​ជា​អំពើ​​មួយ​ដែល​អសីលធម៌ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រពៃណី​របស់​ប្រទេស​យើង ហើយ​ដោយសារ​គាត់​ជា​អ្នក​មាន​លុយ​ផង បើ​សិន​ជា​មាន​ការ​បន្ធូរបន្ថយ​ទោស​ហួស​ហេតុ​ទៅ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ មតិ​សាធារណជន​គាត់​យល់​ឃើញ​ថា ដោយសារ​គាត់​មាន​លុយ​បាន​ជា​មាន​ការ​ធូរ​ស្រាល​យ៉ាង​នេះ អ៊ីចឹង​វា​មើល​ទៅ​មិន​ល្អ ទោះ​ជា​ការ​បន្ធូរបន្ថយ​ទោស​នេះ​ត្រូវ​តាម​ទម្រង់​ច្បាប់​ក៏​ដោយ»

លោក ត្រូហ្វីមូហ្វ ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧​នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ។ ដំបូង​ឡើយ​គាត់​ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​គុក ១៧​ឆ្នាំ បន្ទាប់​មក​ទៀត ចំនួន​ជាប់​ទោស​នេះ ត្រូវ​បាន​គេ​បន្ថយ​ពាក់​កណ្ដាល និង​ជា​ចុង​ក្រោយ​អោយ​រួច​ខ្លួន​តែម្តង កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១៕

អ្នក​អាន​អនាមិក :

Dec 28, 2011 07:22 AM

អ្នក​អាន​អនាមិក :

Dec 26, 2011 11:26 PM

អ្នក​អាន​អនាមិក :

Dec 26, 2011 10:18 PM

អ្នក​អាន​អនាមិក :

Dec 26, 2011 08:39 PM

អ្នក​អាន​អនាមិក :

Dec 26, 2011 08:42 AM

មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​ចាប់​ព្រះសង្ឃ លួន សុវ៉ាត នៅ​មុខ​តុលាការ​ភ្នំពេញ

សាក្សី​១​រូប​ចូល​បំភ្លឺ​តុលាការ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លោក ឈុត វុទ្ធី

លោក ស៊ូប៊ែឌី៖ រដ្ឋាភិបាល​នៅ​​​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​​សកម្មជន​សិទ្ធិ​មនុស្ស

លោក ស៊ូប៊ែឌី នឹង​តស៊ូ​មតិ​ក្នុង​ជម្លោះ​ដី​ធ្លី​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា

លោក សុរិយា ស៊ូប៊ែឌី ផ្ដោត​លើ​បញ្ហា​សម្បទាន​ដី​នៅ​ស្ទឹងត្រែង

តុលាការ​គ្រោង​​ហៅ​អ្នក​កាសែត​២​នាក់​ឲ្យ​ឆ្លើយ​បំភ្លឺ​សំណុំ​រឿង​លោក ឈុត វុទ្ធី

អ្នក​រង​គ្រោះ​រឿង​ដី​ធ្លី​គ្រោង​ដាក់​​របាយ​ការណ៍​ទៅ​អ្នក​រាយការណ៍​ពិសេស អ.ស.ប

លោក សុរិយា ស៊ូប៊ែឌី ទៅ​ស្ដាប់​បញ្ហា​សិទ្ធិមនុស្ស​ផ្ទាល់​នៅ​ខេត្ត​រតនគិរី

ចម្ការ​ស្វាយ​ចន្ទី​អ្នក​ភូមិ នៅ​ខេត្ត​រតនគិរី ត្រូវ​គេ​លួច​ដុត

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​ជំនួយ​ការ​ផ្ទាល់​លោក ហ៊ុន សែន




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org