កាសែត The Nation បានសរសេរថាក្រុមប្រជាពលរដ្ឋដែលបានធ្វើការតវ៉ាជិតប្រាសាទព្រះវិហារកាលពីប៉ុន្មានសប្ដាហ៍មុន បានប្រកាសកាលពីថ្ងៃពុធ ទី៩ កក្កដា ថាពួកគេនឹងយកប្រាសាទព្រះវិហារ ប្រសិនណាបើអាជ្ញាធរមិននាំប្រជាពលរដ្ឋខ្មែរចំនួនប្រមាណ៥០០គ្រួសារចេញពីលំនៅដែលតាំងលើតំបន់ជម្លោះនោះទេ ។
ក្រុមប្រជាពលរដ្ឋនោះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃនិងកម្ពុជា ប្រញាប់កំណត់ព្រំដែនឲ្យបានឆាប់បំផុតក្នុងរយៈពេល៣០ថ្ងៃ ៕
