លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ដទៃទៀតក៏នឹងចូលរួមដំណើរក្នុងកិច្ចប្រជុំនោះដែរ។
កិច្ចប្រជុំកំពូលនោះមានបំណងឈានទៅដល់ការព្រមព្រៀងគ្នាដ៏ទូលាយមួយដើម្បីស្វែងរកមតិទូទៅស្តីពីការបំបាត់ភាពអត់ឃ្លានក្នុងពិភពលោកឲ្យបានឆាប់ជាស្ថាពរ និងធានាដល់ការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់និងមានសុវត្ថិភាពសម្រាប់កំណើនរបស់ប្រជាជនពិភពលោក ដែលនឹងកើនឡើងដល់៩,២ពាន់លាននាក់នៅឆ្នាំ២០៥០ខាងមុខនេះ៕
