លោក សម រង្ស៊ី ឈ្នះ​ក្ដី​លោក ហោ ណាំហុង

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេសា​ថា លោក​បាន​ឈ្នះ​ក្ដី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​តុលាការ​កំពូល​ប្រទេស​បារាំង​ហើយ បន្ទាប់​ពី​លោក​បាន​ប្ដឹង​ជំទាស់​ពី​បទ​បរិហារ​កេរ្តិ៍ ដែល​លោក ហោ ណាំហុង បាន​ប្ដឹង​លោក​កាល​ពី​ឆ្នាំ​២០០៨ មក​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2011-04-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី
RFA/Ayuthyea

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​មក​ថា មេធាវី​របស់​លោក​ជនជាតិ​បារាំង បាន​ឲ្យ​លោក​ដឹង​ថា តុលាការ​កំពូល​បាន​កាត់​សេចក្ដី​ឲ្យ​លោក​ឈ្នះ​ក្ដី លោក ហោ ណាំហុង វិញ បន្ទាប់​ពី​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាក់ទង​ទៅ​នឹង​លោក ហោ ណាំហុង បាន​ឈ្នះ​ក្ដី​រូប​លោក​ចំនួន​ពីរ​លើក​មក​ពី​បទ​បរិហារ​កេរ្តិ៍ ដែល​លោក សម រង្ស៊ី បាន​ចោទ​លោក ហោ ណាំហុង ថា ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

ប៉ុន្តែ​មេធាវី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ការ សាវុត្ថ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេសា ថា លោក​ពុំ​ទាន់​បាន​ដឹង​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។

លោក សម រង្ស៊ី ត្រូវ​បាន​លោក ហោ ណាំហុង ប្ដឹង​ទៅ​តុលាការ​ប្រទេស​បារាំង បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ កន្លង​ទៅ នៅ​សារមន្ទីរ​វាល​ពិឃាដ​បឹង​ជើងឯក​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាំង​សាលា​ដំបូង និង​តុលាការ​ឧទ្ធរណ៍ គឺ​តុលាការ​ទាំង​ពីរ​បាន​កាត់​សេចក្ដី​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ចំនួន ១​អឺរ៉ូ ស្មើ​នឹង​ប្រហែល ៦.០០០​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំងហុង។

ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១០ កន្លង​ទៅ លោក សម រង្ស៊ី បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ទាំង​ពីរ​ថ្នាក់​នេះ​នៅ​តុលាការ​កំពូល។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​បញ្ជាក់​ថា តុលាការ​កំពូល​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ អំពី​ការ​ឈ្នះ​ក្ដី​របស់​លោក​នេះ។

ទាក់ទង​ទៅ​នឹង​ករណី​នេះ​ដែរ សាលា​ដំបូង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១១ ក៏​បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ផ្ដន្ទា​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​គុក ២​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ចំនួន ៨​លាន​រៀល ស្មើ​នឹង ២​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ៕

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Mr. Raingsy says without proving his case. He should show the paper of judgement.

As for HNH, when he won the case against Mr. Raingsy at the first instance tribunal, he hold the press conference at the state ministry. Now, if he really lost, maybe he has no courage to call for press conference.

May 09, 2011 07:54 AM

អ្នក​អាន​អនាមិក

ក្នុងនាមជាតិខ្មែរគួរតែរួបរួមគ្នារកវិធីដោះស្រាយបញ្ហាព្រុំដែនរបស់ប្រទេសកម្ពុជា​មិនថាគណបក្សកាន់អំណាចឬ​បក្សប្រឆាំងនោះទេ​។​អស់លោកកំពុងរស់នៅក្រៅប្រទេសក្តីក្នុងប្រទេសក្តីគួរតែ​មានទំនាក់ទំនងការទូតជាមួយប្រទេសមហាអំណាចដើម្បី​ជួយប្រទេសទៅទើបប្រសើជាងការនិយាយ។​បើអស់លោកយល់ថារដ្ឋមន្ត្រីការបរទេសមាន​សមត្ថភាពខ្សោយ​លោកគួរតែខំប្រឹងធ្វើដើម្បីឲ្យគេមើល​ឃើញពីសមត្ថភាពរបស់យើងទៅទើបប្រសើ​ទើបគេអាច​លើកលោកជំនួសវិញ។

May 08, 2011 11:42 PM

អ្នក​អាន​អនាមិក

Good

May 07, 2011 05:03 AM

អ្នក​អាន​អនាមិក

Good leader should be friend to everyone and without discrimination.

May 07, 2011 12:28 AM

អ្នក​អាន​អនាមិក

Now it time to stick his dog after Hor Namhong for suing Sam Rainsy. When Thailand has war with Cambodia, he doesnt help but now he asking PM Hun Sen to fire Hor Namhong because he has personal issue with him. What a great leader.. Mr. Sam Rainsy. Very good in biting people from behind.

May 05, 2011 03:18 PM

មើល​មតិ​ទាំង​អស់.