តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក ហូរ វ៉ាន់ បានវិលត្រទ្បប់មកប្រទេសកម្ពុជាវិញហើយនៅយប់ថៃ្ង៣០ តុលា ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានលើកលែងការចោទប្រកាន់មកលើរូបលោកក្រោមបទបរិហារកេរ្តិ៍លើមន្រ្តីយោធា២២នាក់នៃកងយោធពលខេមរភូមិន្ទនោះ។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី លោក ហូរ វ៉ាន់។
លោក សុន ឆ័យ ជាតំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសុក្រ ទី៣០ តុលា ថា លោក ហូរ វ៉ាន់ វិលមកបន្តសកម្មភាពបម្រើប្រជាពលរដ្ឋខែ្មរជាបន្តទៀត ក្រោយពីអវត្តមានពីប្រទេសកម្ពុជាជាច្រើនខែមកហើយ។
លោក សុន ឆ័យ បានបញ្ជាក់ថា ៖ «យល់ថា វាជាពេលវេលាសមរម្យមួយសម្រាប់លោក ហូរ វ៉ាន់ ត្រឡប់មកបំពេញតួនាទីជាអ្នកតំណាងរាស្ត្រក្រុងភ្នំពេញវិញ»។
សុខ សេរី ៖ ខាងតំណាងយោធា២០រូបហ្នឹងពុំមានការប្ដឹងទៅឧទ្ធរណ៍ទៀតទេ? សុន ឆ័យ ៖ យើងមិនដឹងថាតើគេរៀបចំប្ដឹងទៅឧទ្ធរណ៍ឬមិនប្ដឹងយ៉ាងណាទេ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ថា លោក ហូរ វ៉ាន់ មិនគប្បីមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួននោះទេ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា ៖ «អញ្ជើញមក អត់មានអីទេ! លើកលែងតែសមត្ថកិច្ចគាត់ទទួលលិខិតតុលាការអី យើងធ្វើកិច្ចការងារតាមហ្នឹង ប៉ុន្តែយើងអត់មានអីសោះ»។
សុខ សេរី ៖ អ៊ីចឹងគាត់ជាពលរដ្ឋធម្មតា ពុំមានទោសទេ? ខៀវ សុភ័គ ៖ ទី១ គាត់ជាពលរដ្ឋធម្មតា ប៉ុន្តែដូចជាមិនទាន់បានអភ័យឯកសិទ្ធិពីសភានៅឡើយទេ។
លោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា សភាជាតិគប្បីប្រគល់អភ័យឯកសិទ្ធិជូនលោក ហូរ វ៉ាន់ វិញ។
លោក ចាន់ សុវ៉េត បានឲ្យដឹងថា ៖ «ជាពិសេសរដ្ឋសភាយើងនេះ ប្រធានរដ្ឋសភាគួរតែមានការពិចារណានិងរៀបចំធ្វើឲ្យតុលាការឲ្យអភ័យឯកសិទ្ធិទៅដល់លោក ហូរ វ៉ាន់ ជាតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី អាចបម្រើការជូនប្រជាពលរដ្ឋវិញ»។
គេនៅមិនទាន់បានដឹងអំពីថា តើសភាជាតិកម្ពុជាមានគម្រោងប្រគល់អភ័យឯកសិទ្ធិឲ្យលោក ហូរ វ៉ាន់ នោះ នៅពេលណានៅទ្បើយទេ។
ការវិលត្រទ្បប់មកប្រទេសកម្ពុជាវិញរបស់លោក ហូរ វ៉ាន់ នាពេលនេះ គឺក្រោយពេលដែលតុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់មកលើរូបលោកក្រោមបទបរិហារកេរ្តិ៍ កាលពីថៃ្ងទី២២ ខែកញ្ញាកន្លងទៅនេះ ដោយសារតែតុលាការមិនបានរកឃើញថា មានទោសកំហុសដូចការចោទប្រកាន់ដោយមន្រ្តីយោធាចំនួន២២នាក់នៃកងយោធពលខេមរភូមិន្ទនោះ។
លោក ហូរ វ៉ាន់ និងលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសមរង្ស៊ី ត្រូវបានសភាជាតិលើកអភ័យឯកសិទ្ធិជាតំណាងរាស្រ្តកាលពីថៃ្ងទី២២ ខែមិថុនាកន្លងទៅ ដើម្បីប្រឈមមុខនឹងផ្លូវតុលាការ ហើយរូបលោកបាននិរទេសខ្លួនទៅបរទេសចាប់តាំងពីខែមិថុនានោះ។
លោក ហូរ វ៉ាន់ អាយុ៦២ឆ្នាំ បានរងការប្តឹងចោទប្រកាន់ដោយមន្រ្តីយោធាចំនួន២២នាក់នៃកងយោធពលខេមរភូមិន្ទជាមួយនឹងអ្នកយកព័ត៌មាននៃកាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) ផងដែរ ដោយសារតែលោកបានផ្តល់អត្ថាធិប្បាយមួយប្រាប់កាសែត ឌឹ ឃែមបូឌា ដេលី កាលពីថៃ្ងទី២១ ខែមេសាកន្លងទៅ ដោយរិះគន់ថា សញ្ញាបត្រដែលមន្រ្តីយោធាចំនួន២២នាក់បានបញ្ចប់ការសិក្សាក្នុងប្រទេសវៀតណាមគ្មានតម្លៃនិងគ្មានគុណភាព។
អ្នកសារព័ត៌មានចំនួន២នាក់នៃកាសែត ឌឹ ឃែមបូឌា ដេលី គឺលោក ណៅ វ៉ាន់ណារិន និងលោក ខេវិន ដល (Kevin Doyle) ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសផាកពិន័យជាប្រាក់ម្នាក់ៗចំនួន៤លានរៀលក្រោមបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Welcome his return home.
2009-11-06 00:01
I'm an ex-officer of Khmer republic Army who fought VC 4 years and I'm sorry for Hovan for saying that word and especially he is a law maker for the Kingdom.
2009-11-02 23:43
I tihnk every decision of Cambodia Judges always independence and that is the good experiences, for the next generation, specially for the other parties, when they win the national election mustget this way. <br>Today you judge me, tomorrow I judge you double, by your way!
2009-11-01 18:46
Hovann ,Hovann! learn to respect,learn to experience,learn to praise people achievement to better served your duty.Actually ,Vietnam have the best military equipped,trained,and disciplined in South East Asia.
2009-11-01 12:27
Ho Vann! should not look down on those military officers certificates from Vietnam . In fact,Vietnamese have the best military in South East Asia.Vietnam soldiers are very disciplined .I personally admire them.One time ,I was waiting for the ferry in Neak Loeung,two Vietnam soldiers got in fight(I did not know the motive).They had guns on their shoulders ,instead of shooting and killing each other,they lay down the guns and start fist fighting.Another thing,where ever the camped in the jungle,they made their camp nice ,neat,and clean.Whereas Cambodian soldiers do differently,if they have guns,they will shoot to kill even civilians.Wherever they camp ,it look as if a pig sty. <br>So,don't say that officers gradate from Vietnam have no value,no quality.Cambodian like Mr.Ho Vann himself has a lot to learn from Vietnam.You have to acknowledge what is good,what is bad,recognize and pick out the good one and throw away the bad one and use that experience to serve your people,your country.
2009-11-01 03:27
មើលមតិទាំងអស់.