លោក កែវ រ៉េមី ធ្លាប់ធ្វើជាសមាជិករដ្ឋសភារបស់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសមរង្ស៊ី ហើយបានចូលរួមបង្កើតគណបក្សសិទ្ធិមនុស្សសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ថ្មីៗនេះ តែលោកពុំបានទទួលសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីមានតំណែងជាតំណាងរាស្រ្តទេ៕
