អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ រដ្ឋាភិបាល​ធ្វើ​សង្គ្រាម​ជាមួយ​ពលរដ្ឋ​រឿង​ដីធ្លី

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​លើក​ឡើង​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​ក្ដៅ​គគុក និង​ធ្ងន់ធ្ងរ​នៅ​ឡើយ។
ដោយ ទីន ហ្សាការីយ៉ា
2012-09-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី​កំពង់ស្ពឺ​៣០៥
កង​កម្លាំង​ប៉ូលិស​និង​អ្នក​ភូមិ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ដើម្បី​រឹប​អូស​យក​ដី​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០។
RFA/Uon Chhin

ក្រុម​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២០ កញ្ញា ដោយ​ចាត់​ទុក​ថា ការ​បណ្ដេញ​ចេញ និង​ការ​ប្រើ​អំពើ​ហិង្សា​ជា​ប្រព័ន្ធ​នោះ គឺ​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​ខ្លួន។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង និង​នៅ​ប្រទេស​ថៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា បញ្ហា​ដីធ្លី និង​សិទ្ធិ​លំនៅឋាន ជា​ករណី​កើត​មាន​ជា​ប្រព័ន្ធ ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​បង្ក្រាប​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ កំពុង​តែ​កើន​ឡើង​នៅ​កម្ពុជា។

សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស (International Federation for Human Rights) នៅ​ថ្ងៃ​ទី​២០ កញ្ញា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សង្ខេប​មាន​ចំណង​ជើង​ថា បញ្ហា​ដីធ្លី និង​សិទ្ធិ​លំនៅឋាន នៅ​តែ​បន្ត​កើត​មាន​អំពើ​ហិង្សា​ជា​ប្រព័ន្ធ និង​ធ្ងន់ធ្ងរ នៅ​ក្នុង​បរិយាកាស​នៃ​អំពើ​ហិង្សា។

សេចក្ដី​ថ្លែងការណ៍​នោះ សរសេរ​ថា កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពីព្រោះ​ថា បញ្ហា​ដីធ្លី និង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន បាន​កើត​មាន​ជា​ប្រព័ន្ធ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​មធ្យោបាយ​ក្រៅ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ បំភិតបំភ័យ ទម្លាក់​កំហុស​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​កាន់តែ​កើន​ឡើង។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា មក​ដល់​ខែ​សីហា ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ជាង ២០០ មាន​ផ្ទៃ​ដី​ជាង ២,១​លាន​ហិកតារ (២.១៥៧.៧៤៤)។ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ កន្លែង​ខ្លះ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​រំលោភ​ទៅ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ និង​ពុំ​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ច្បាស់លាស់​ទេ ដូចជា​បញ្ហា​បរិស្ថាន និង​ការ​វាយ​តំលៃ​អំពី​ផលប៉ះ​ពាល់​សង្គម​ជាដើម។

ប្រធាន​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស អ្នកស្រី ស៊ូហាយរ៍ ប៊ែលហាស៊ិន (Shouhayr Belhassen) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​បី​ដូច​ជា​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង និង​ធនធាន​កម្រ ពិសេស​ដីធ្លី។ អ្នកស្រី​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​មិន​គោរព​សិទ្ធិ និង​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នោះ គឺ​ប្រទេស​នោះ​មិន​អាច​រួម​ចំណែក​សន្តិភាព​ជា​អន្តរជាតិ​បាន​ទេ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា លោក ឱម យ៉ិនទៀង មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ទេ។

ដោយ​ឡែក​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របាយការណ៍​នេះ គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ ពីព្រោះ​ជា​សិទ្ធិ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ។

ផ្ទុយ​ទៅ​វិញ លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​បាន​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​អភិវឌ្ឍន៍ និង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​កន្លង​មក៖ «បញ្ហា​ហ្នឹង​ជា​បញ្ហា​មួយ​សម្រាប់​គោលនយោបាយ​របស់​គេ ដើម្បី​បន្តុះ​បង្អាប់​រដ្ឋាភិបាល​ទេ។ នៅ​ក្នុង​បញ្ហា​ហ្នឹង​យើង​បាន​ដោះស្រាយ​ច្រើន​ហើយ​តើ! សូម្បី​ករណី​បឹង​កក់ បុរី​កីឡា យើង​បាន​ដោះស្រាយ​ជា​បណ្ដើរៗ​ហើយ​តើ!»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា បញ្ហា​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​និទណ្ឌភាព​នៅ​កម្ពុជា នៅ​តែ​កើត​មាន​ច្រើន។

លោក អំ សំអាត បាន​លើក​ជា​ឧទាហរណ៍ ដូចជា​ករណី​ឃាតក​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ករណី​លោក ឈូក បណ្ឌិត បាញ់​ទៅ​លើ​ហ្វូង​កម្មករ ករណី​សម្លាប់​អ្នក​កាសែត​នៅ​ខែត្រ​រតនគិរី ករណី​តុលាការ​ចោទ​ប្រកាន់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ករណី​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ តុលាការ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​បឹងកក់ បុរីកីឡា គឺ​អ្នកស្រី យ៉ោម បុប្ឆា អ្នកស្រី ទឹម សាក់មុន្នី និង​ករណី​ផ្សេងៗ​ទៀត។

អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​អនុវត្ត​តាម​កាតព្វកិច្ច​ក្រោម​សន្ធិសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា មិន​មែន​ចុះ​ហត្ថលេខា​ហើយ​យក​ក្រដាស​នោះ​ទៅ​បោះ​ចោល​នោះ​ទេ។ លើស​ពី​នេះ​ទៀត ការ​ប្រើ​អំពើ​ហិង្សា​កាន់​តែ​កើត​មាន​ច្រើន​នៅ​ពេល​មាន​ការ​បណ្ដេញ​ចេញ រដ្ឋាភិបាល​បាន​ច្រាន​ចោល​នូវ​ការ​រិះគន់​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ប្រើ​រូបភាព​តុលាការ ដើម្បី​ប្រឌិត​បង្ក្រាប​ទៅ​លើ​អ្នក​រិះគន់​ទៅ​វិញ។

សេចក្ដី​ថ្លែងការណ៍​របស់​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស បាន​សរសេរ​ទៀត​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ជម្លោះ​ដីធ្លី និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​មិន​ថយ​ចុះ​នៅ​កម្ពុជា​នោះ គេ​នឹង​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​២៥ កញ្ញា ខាង​មុខ។

នៅ​ថ្ងៃ​ទី​២៦ កញ្ញា បន្ទាប់​ពី​លោក សុរិយា ស៊ូប៊ែឌី ធ្វើ​បទ​បង្ហាញ​របាយការណ៍​របស់​លោក​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​រួច ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ នឹង​មក​ជួប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​សម្របសម្រួល​ដៃគូ​អភិវឌ្ឍន៍។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គេ​នឹង​ទាមទារ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​អាក្រក់​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​កន្លង​មក និង​ស្ថានភាព​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

ឯណាលោកភ្នាក់ងារប្រត្តិកម្មសរហស័ៗដូចផ្លេកបន្ទោរនោះ?
ជួយផង!ជួយផង!ខ្មុំមានវិប្បត្តហើយ...សូមជួយយករឿង
នេះផ្សពផ្សាយតាមTVអោយប្រទេសទាំងមូលដឹងឮផងទាន..
ខ្មុំដឹងថាខ្មុំខុសហើយ តែវាក្រ លុយមានតិចតួចដែរ តែចង់
សន្សំទុកធ្វើមាននឹងគេនឹងផ្គត់ផ្គង់អនាគតកូនចៅណាលោក..
(សើចមិនចេញ យ៉ក៏មិនចេញ ពេបចេញ )

Sep 22, 2012 11:18 AM

Little Evil

why mr koe rimy or phia siphan dun show and sovle this problam our people or give us the reason why cambodia goverment do like this cuz you guys always say Mr tundith Hun Sen he always do right and follow the cambodia's law

Sep 22, 2012 12:27 AM

អ្នក​អាន​អនាមិក

ពី ក្រុងសៀមរាប

ខ្ញុំគិតថារឿងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋគឺជារឿងប៉ះពាល់ដល់ការអភិវឌ្ឍនប្រទេសជាតិ។ ព្រោះសម្លរឆ្ញាញ់ដោយសារគ្រឿងប្រទេសរុងរឿងដោយសារប្រជាជន។ ហើយចំពោះការដោះស្រាយពីបញ្ហាដីធ្លីនេះគឺជាការគេងចំនេញពីបក្សនយោបាយតែប៉ុនោះ។ ព្រោះពេលនេជិតបោះឆ្នោតហើយអញ្ញឹងត្រូវតែដោះស្រាយព្រោះខ្លាចអត់មានសន្លឹងឆ្នោត។ ពីខ្ញុំនិស្សិតសៀមរាប

Sep 21, 2012 10:50 AM

អ្នក​អាន​អនាមិក

ចោរប្លន់ស្របច្បាប់???

Sep 20, 2012 06:52 PM

CheyVorman007

ពី AngKor Wat

គ្មានវាចារថ្លាថ្លែង អំពើរពួកនេះប្រព្រឹត្តទៅលើរាស្រ្តខ្លួនឯង
បែបនេះមិនដឹងជាធើ្វដើម្បីដឹកនាំពលរដ្ឆខ្លួនទៅរកចំណុច
ណា??តែបើពួកនោះគិតថា ចេះតែធើ្វដោយគិតថាពួករាស្រ្ត
គង់តែរកទីថ្មីនៅទៀតទេហើយចាំទៅដេញទៀតពេលណាត្រូវការបើនៅតែធើ្វរបៀបនេះរហូត ខ្មុំគិតថាគួរតែអញ្ជើញលោក
បណ្ឌិតសេកទៅជួបនឹងលោកKennedy ទើបចប់រឿង

Sep 20, 2012 09:32 AM

មើល​មតិ​ទាំង​អស់.