គណៈប្រតិភូនឹងអមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង, ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធ រួមនឹងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ក្នុងដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងចូលជួបសវនាការជាមួយព្រះអង្គម្ចាស់ ណារ៉ូហ៊ីតូ រាជទាយាទនៃប្រទេសជប៉ុន, ប្រធានរដ្ឋសភា លោក តាកាហ៊ីរ៉ូ យ៉ូកូម៉ីឈី ប្រធានព្រឹទ្ធសភា លោក អ៊ីដាសាគស៊ូគី និងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហាតូយ៉ាម៉ា យូក្យូ ផងដែរ ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះនឹងមានពិធីចុះហត្ថលេខាលើសេចក្តីប្រកាសក្រុងតូក្យូស្តីពីភាពជាដៃគូថ្មីមួយសម្រាប់អនាគតរីកចម្រើនរុងរឿងរវាងជប៉ុននិងប្រទេសតំបន់ទន្លេមេគង្គ ដោយមានផែនការសកម្មភាពជប៉ុន-មេគង្គជាឧបសម្ព័ន្ធ៕
