យោងតាមទីភ្នាក់ងារព័ត៌មាន AFP ឧបនាយករដ្ឋមន្រ្តីថៃ ស៊ុធេព ធើកស៊ុបាន់ ថ្លែងថា មេដឹកនាំខ្មែរបានផ្តាំផ្ញើឲ្យលោកនាំពាក្យទៅជម្រាបប្រមុខរដ្ឋាភិបាលនិងពលរដ្ឋថៃ ថា កម្ពុជានឹងព្យាយាមបន្ធូរភាពតានតឹងនៅតាមព្រំដែនដើម្បីសម្រួលជីវភាពពលរដ្ឋទាំងសងខាង។
មន្រ្តីជាន់ខ្ពស់ថៃបន្តថា យើងគួរតែកុំរំឭករឿងកន្លងទៅ ហើយគួរតែបំភ្លេចរឿងជូរចត់ពីអតីតកាល។ ភរិយាលោក ហ៊ុន សែន ជាអ្នកដាំស្លទទួលភ្ញៀវពេលទទួលទានអាហារថ្ងៃត្រង់៕
