លោក ហ៊ុន សែន ​បន្ទោស​របប លន់ នល់ ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​របប​ខ្មែរ​ក្រហម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ទោស​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ថា បាន​ធ្វើ​ឲ្យ​សង្គ្រាម​នៅ​កម្ពុជា ឈាន​ទៅ​ដល់​របប​វាល​ពិឃាដ-​ខ្មែរ​ក្រហម។
ដោយ តាំង សារ៉ាដា
2011.12.29

លោក​ក៏​បាន​រំលឹក​ផង​ដែរ​ថា សន្តិភាព​របស់​កម្ពុជា ក្នុង​ឆ្នាំ​១៩៧០ គឺ​ជា​សន្តិភាព​ដែល​ខ្វះ​ស្ថេរភាព​ដោយសារ​ការ​ទំលាក់​គ្រាប់បែក​របស់​អាមេរិកាំង និង​ចលនា​ខ្មែរ​ក្រហម​ខ្មែរ​ស ខ្មែរ​ខៀវ ខ្មែរ​ស៊ី​ជំពូ​នៅ​ផ្ទៃ​ក្នុង​ជាដើម៖ «សុខៗ​បង្កើត​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ចេញ​ពី​តំណែង​ទៅ ជំនួស​មក​វិញ​ដោយ​របប​សាធារណរដ្ឋ​ខ្មែរ ហើយ​ដែល​ជំនួស​ពី​សន្តិភាព​ទៅ​សង្គ្រាម យក​សង្គ្រាម​មក​ជំនួស​សន្តិភាព ទោះបី​ថា ពេល​នោះ​សន្តិភាព​ខ្វះ​ស្ថិរភាព ខ្ញុំ​និយាយ​ចង់​និយាយ​ថា សន្តិភាព​ខ្វះ​ស្ថិរភាព។ គឺ​ពេល​នោះ​មាន​កត្តា​ពីរ​ដែល​ត្រូវ​តែ​គិត​អោយ​បាន​ដិត​ដល់ ទី​មួយ​ការ​ទម្លាក់​គ្រាប់​បែក ការ​ទម្លាក់​គ្រាប់បែក​នៅ​តាម​ព្រំដែន​ចេះ​តែ​បាន​កកើត​ហើយ ពី​សំណាក់​កងទ័ព​អាមេរិក កងទ័ព​វៀតណាម ខាង​ត្បូង​ចេះ​តែ​មាន​ហើយ អា​ហ្នឹង​មាន​សន្តិភាព»។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជយលាភី​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា គណនេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១។

លោក​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា កំហុស​ដ៏​ធំ​បន្ទាប់​ពី​របប លន់ នល់ គឺ​កំហុស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​សំលាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​យ៉ាង​រង្គាល និង​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ឱ្យ​វិនាស​ហិនហោច៖ «អា​នេះ​ប្រមូល​តាំង​ពី​កុមារ​អោយ​ឯង​ស៊ី​មួយ​ថ្ងៃ​មួយ​ខាំ ដល់​ទារ​ជី​ទារ​មួយ​គីឡូ អា​ជី​លេខ​មួយ​ទារ​មួយ​គីឡូ ទៅ​អោយ​ស៊ី ស៊ី​មួយ​ខាំ មួយ​កំប៉ុង​ប៉ុន្មាន​នាក់​នោះ ស្មើ​នឹង​មួយ​ខាំ យើង​ទៅ​ដល់​ទារ​ជី​លេខ​មួយ​ទារ​មួយ​គីឡូ ធ្វើ​ម៉េច​ធ្វើ​ជី​លេខ​មួយ​អោយ​បាន​មួយ​គីឡូ។  អ៊ីចឹង​ត្រូវ​ប្រឹង​ជុះ​ហើយ ទៅ​យក​អាដី​ដំបូក​យក​មក​លាយ​ធ្វើ​ជី​លេខ​មួយ ចេះ​តែ​ធ្វើ​អ៊ីចឹង​ទៅ​កើតៗ អោយ​ខ្ញុំ​អត់​មាន​ការ​ឆ្លងឆ្លើយ​អី​ជាមួយ។ ហ្នឹង​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់​ទោស​ហើយ លើក​រឿង​នេះ​លើក​រឿង​នោះ​ឡើង ពីព្រោះ​អាហ្នឹង​ខ្លាច​ជះ​ឥទ្ធិពល​ទៅ​ដល់​បញ្ហា​រឿង​ក្ដីក្ដាំ​នៅ​ក្នុង​តុលាការ​កាត់ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​គ្រវី​ក្បាល​ដែរ ដល់​ឃើញ​គេ​ឆ្លើយ​របៀប​នោះ គេ​ឆ្លើយ​របៀប​នោះ ខ្ញុំ​ក៏​គិត​ថា​វា...»

របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឱ្យ​មនុស្ស ១.៧​លាន​នាក់​ស្លាប់ តាម​រយៈ​ការ​បង្អត់​អាហារ ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ហួស​កំលាំង ការ​សំលាប់ និង​ការ​ធ្វើ​ទារុណកម្ម​ជាដើម។

សៀវភៅ​របស់​លោកស្រី​វេជ្ជបណ្ឌិត Esmeralda Luciolli នៃ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ដែល​មាន​ចំណង​ជើង​ថា «ជញ្ជាំង​ឫស្សី» បាន​បង្ហាញ​ថា ក្រោយ​របប​ខ្មែរ​ក្រហម គឺ​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២​សែន​នាក់​បាន​ស្លាប់ និង​របួស​ដោយ​ជាន់​មីន និង​ជំងឺ​គ្រុន​ចាញ់ តាម​រយៈ​ផែនការ «ក៥» របស់​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​សហការ​ជាមួយ​រដ្ឋាភិបាល​វៀតណាម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 31, 2011 03:57 AM

hun sen has not yet known how to speak khmer
correctly- verb without subject, subject without verb; what is he talking about?
what a Ph. D. !

Anonymous
Dec 28, 2011 05:58 PM

ហាស៎ហា! ចុះក៥ នរណាជាអ្នកសំលាប់ខ្មែរ? ឆ្នាំ១៩៩៧ មុខរដ្ខសភាជាតិ តើនរណាទៅ? កោះពេជ្រមនុស្សស្លាប់ដោយសារអី? មិនយាយផង

Anonymous
Dec 29, 2011 03:19 PM

If there is no Lon Nol and no polpot and what is that CPP?

Anonymous
Dec 29, 2011 02:29 AM

Why Hun Sen charged Lon Nol? At the first time Shihanouk called Vietnames into Cambodia before 1970 and at second times in 1978 and 1979,Hun Sen called Vietnames again into Cambodia.Who Khmer rouge killed the Cambodian people?

Anonymous
Dec 29, 2011 10:06 PM

ហ៊ុនសែនមើលអីឃើញ?បើភ្នែកមានតែម្ខាង, ត្រូវដឹងថាស្ដេចសីហនុ គឺជាមេខ្លោងដែលនាំ
ឱ្យខ្មែរស្លាប់រាប់លាននាក់។បើកាលណោះស្ដេច
ហ្នឹងកុំទៅប៉េកាំង ហើយទៅភ្នំពេញវិញ វាចប់
បាត់ទៅហើយ។ពីដើមដេញសម្លាប់ខ្មែរក្រហម
ដូចជានៅភ្នំវាយចាប នៅសំឡូតជាដើម។
ដោយសារគាត់ខឹងលោក លុន នល់ ទើប
បានរត់ទៅចូលខ្មែរក្រហមវិញ។

Anonymous
Dec 30, 2011 03:49 PM

Mr:Hun Sen the world is ending now,stop poke your noses into let Khmer Rouge courthouse play freely,allowing all Khmer TV,RADIOS accesed to the worlds and your own peoples,we had put down alot we need to have good policies(All states,Umprella)You may say am a dreamer but I am not the only ones,I hope someday it'll be once.Thank USA for funding Free Asias.

Anonymous
Dec 30, 2011 09:04 AM

I know you too well Mr;Hun Sen you are first promotion with Sihanouk,Ho chi mint,Pol Pot but you cheat other not me.

Anonymous
Dec 30, 2011 02:13 AM

បើគ្មានរបបលន់ ណល់ តើ ហ៊ុន សែន នៅឯណា?
ព្រោះមានរបប លន់ នល់ ទើប ហ៊ុន សែន មានមុខ
មានមាត់លុះសព្វថ្ងៃ និងបានធ្វើជានាយករដ្ឋមន្ត្រីខ្មែរ
ដែលមានអាយុតិចជាងគេលើពិភពលោក។
អញ្ចេងហើយមិនចាំបាច់បន្ទោចរបប នល់ នល់ នោះឡើយ
តែផ្ទុយទៅវិញគឺគួរតែមានសេចក្ដីអំណរគុណទៅវិញ៕

Anonymous
Dec 30, 2011 04:40 AM

To Hun Sen
D'nt spooking again Lon Nol'régime pls.
Lon nol a mené les guerres contre les vc,les yiek minh qui sont installés au cambodge par l'accord de Sihanouk.Lon Nol faisait la guerre contre les étrangers qui ont envahis le Cambodge.Malheureusement le roi sihanouk qui avait tout soutenu ces étrangers,devait destistué par l'assemblée nationale khmère...
Il y avait donc la faute à tout le monde(ns,youns,kh rouges,kh yieak minh,kh kanakpak pracheachoun ect ect).
Arrêtons donc de nous rappeler et de nous accuser les uns les autres...Tous les chefs des khmers depuis A jusqu'à Z avaient tort et fautifs...ok

Anonymous
Dec 29, 2011 05:44 PM

Lon Nol created Khmer rouge....Hun Sen created Vietnameses in Cambodia.....

Anonymous
Dec 28, 2011 11:24 PM

ធ្វើឬកក្អេងក្អាង បំពងសំឡេង បែបអ្នកខ្លាំង មិនចេះខ្មាស់កូន
ក្មេងបៀមដៃសោះ។ បើអត់មានរបប លន់ នល់ អត់មានស្តេច
សីហនុហៅចូលព្រៃ អត់ប៉ុល ពត ទេ តើលោកអែង មាន
អំណាចដូច សព្វថ្ងៃនេះដែរឬទេ ?ឬក៍ដោយសារតែអាយួន?។
បើកុំអោយមានអ្នកប៉ុន្មាននាក់នោះ ម៉្លេះសមក្រុមគ្រួសារ
អ្នកអែង វេទនាដូចតែគេអីចឹង?តើយើងនិយាយនេះ មានត្រង់ណា
ដែលខុសទេ?ម៉្តេចក៍ឆាប់ភ្លេចគុណគេម៉្លេះលោកអ្នកខ្លាំងអើយ
កោតតែនិយាយទៅរួចដែរ គួរតែដុតធូកសំពះនឹកគុណល់ខ្មោច
ប៉ុល ពតនិងលោកលន់ នល់ទៅ.។

Anonymous
Dec 30, 2011 02:04 AM

Khmer Rouge were existed since 1963. Sihanouk himself ordered the arrest of Khmer Krohom leaders in 1965, prompted them escaped to the jungle. There was an operation to clean out Khmer rouge Strong hold in the mountain areas on the southwest part of Cambodia in 1967-68.
Sihanouk ordered Marshal Lon Nol to conduct this mob-in clean up operation.

Anonymous
Dec 30, 2011 02:02 AM

Khmer Rouge had been existed since 1964. Sihanouk himself ordered the arrest of Khmer Krohom leaders in 1965, prompted them escaped to the jungle. There was an operation to clean out Khmer rouge Strong hold in the mountain areas on the southwest part of Cambodia in 1967-68.
Sihanouk ordered Marshal Lon Nol to conduct this mob-in clean up operation.

Anonymous
Dec 29, 2011 08:54 AM

I know what you means I'll tell you what if you step down easy you may have couple dollars for( pigs intestine ) thing you remember when you are shoping in department stores they alway saying who is next.

Anonymous
Dec 30, 2011 09:09 AM

There's totally holy craps,flip..flop @ non-baseless source by this stupdy maron dictator trying to get away from the crimes he'd committed in the past and present and try to blames one another.Now,this dictator unshow-up the khmerouge's trial on this side,because he knews it and try to burying all these cases behind his own backyard.Hell no,here's 15 million khmer pple who wanna be conservatives versus by a single diget hunsen partisan to extend 30+year ruling.Khmer pple will glimpsing the future,if let dictator continue on this course 4 another 30+years,we may pass the point of no return and whole nation @ society would become contains a sizable contingent of long-term,brutal,violent,fascist,nepotism,oppressionism,communism,dictatorship and pushed more million pple become poverty.Time 2 change yourself Mr.commie agrarian uptopia before the 15 million pple change you.