លោក ហ៊ុន សែន ប្រកាស​ថា​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជា​សាធារណៈ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ នៅ​ខេត្ត​ក្រចេះ ថា ខ្លួន​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​ជា​បន្ត​ទៅ​ទៀត តាម​គោល​នយោបាយ​ដែល​ខ្លួន​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក ដោយ​មិន​ពឹង​ផ្អែក​ដំបូន្មាន​ណា​មួយ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។
ដោយ វិជ័យ អានន្ទ
2012-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យុវជន​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ដី​ជម្លោះ ៣០៥
៣-កក្កដា-២០១២៖ ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ដី​ជម្លោះ​នៅ​ភ្នំ​សែនហាន ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត។
RFA/Ouk Savborey

ទោះ​យ៉ាង​ណា ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​មិន​កាន់​អំណាច​សាទរ តែ​ស្ថាប័ន​ទាំង​នេះ​ហាក់​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ដំណោះស្រាយ​នេះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២១ កញ្ញា ថា លោក​នឹង​ឲ្យ​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​ជា​បន្ត បើ​សិន​ការ​វាស់​របស់​ក្រុម​និស្សិត​លើក​នេះ​មិន​បាន​សម្រេច​ចប់​សព្វ​គ្រប់​ទេ​នោះ។ ស្រប​ពេល​គ្នា​នេះ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​អស់​កុំ​ឲ្យ​ព្រួយ​បារម្ភ​លើ​បញ្ហា​នៃ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នេះ។

តែ​ទោះ​យ៉ាង​ណា លោក ហ៊ុន សែន បញ្ជាក់​ថា ក្រុម​និស្សិត​នឹង​មិន​អាច​វាស់វែង​ដីធ្លី​ដែល​មាន​ជម្លោះ និង​ដី​ដែល​ពលរដ្ឋ​ទើប​កាប់​ឆ្ការ​ទន្ទ្រាន​នា​ពេល​ថ្មី​នេះៗ​បាន​ទេ។

ទាក់​ទង​នឹង​បញ្ហា​ដីធ្លី​នេះ​ដែរ លោក ហ៊ុន សែន បន្ថែម​ថា រដ្ឋាភិបាល​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​ដីធ្លី​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ រដ្ឋាភិបាល​នឹង​មិន​ចាំបាច់​ទទួល​ការ​សិក្សា​បន្ថែម​ណា​មួយ ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ។

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ តំណាង​រាស្ត្រ​គណបក្ស​មិន​កាន់​អំណាច អះអាង​ថា ពលរដ្ឋ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ធ្វើ​ប័ណ្ណ​ជូន​ពួក​គាត់​ជា​រឿង​ត្រឹមត្រូវ ហើយ​វា​ក៏​ជា​រឿង​គួរ​ឲ្យ​អបអរ។ តែ​ចំពោះ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច រដ្ឋាភិបាល​ក៏​គួរ​តែ​ប្រញាប់​ដោះស្រាយ​ឲ្យ​ពួក​គាត់​ដែរ។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ នៃ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ អះអាង​ថា ការ​ចាត់​វិធានការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​លើ​បញ្ហា​ដីធ្លី ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​រដ្ឋាភិបាល​តែង​ប្រើ​យន្តការ​ដោះស្រាយ​បញ្ហា​មិន​ផ្ដោត​ឲ្យ​ចំ​ទៅ​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន។

ជម្លោះ​ដីធ្លី ត្រូវ​គេ​មើល​ឃើញ​ថា ជា​បញ្ហា​ដ៏​រសើប និង​រ៉ាំរ៉ៃ ដែល​រដ្ឋាភិបាល​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ។ ករណី​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ចាត់​ទុក​ចំណាត់​ការ​នៃ​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ថា មិន​មាន​ប្រសិទ្ធភាព។ បន្ថែម​លើ​នេះ ពេល​ខ្លះ​សកម្មភាព​នៃ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល ត្រូវ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ហៅ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​នោះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ផង។ ជាក់​ស្ដែង ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ បុរីកីឡា និង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជាដើម។

ភ្ជាប់​នឹង​បញ្ហា​ដីធ្លី​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ចំណាត់​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក ហាក់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​វិវាទ​ដីធ្លី​នេះ ចេះ​តែ​រីក​ធំៗ​ទៅៗ។ ហេតុ​នេះ រដ្ឋាភិបាល​គួរ​រិះរក​មធ្យោបាយ​ល្អ​ជាង​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​រដ្ឋាភិបាល​ក៏​គួរ​ទទួល​យក​មតិ​យោបល់​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Senarak

ពី PNP

យុទ្ធសាស្រ្តៈ​ ខោកក្បាលហើយ អង្អែលឲ្យវិញ ដើម្បីស្តារយកប្រជាប្រិយភាពឡើង។ ជាទូទៅ គេធ្វើយ៉ាងដូច្នេះឯង ជាទម្លាប់។ បើប្រជាជននៅត្រង់ណាចាញ់ការបោះឆ្នោតច្រើន នាំគ្នាទៅអុកឡុក រួចមានតួល្អចូលទៅតាមក្រោយដើម្បីជួយដោះស្រាយ ឬធ្វើល្អ ហើយពលរដ្ឋអ្នកល្ងង់ខ្លៅគ្នាក៏ជឿតាមទៅ ថាល្អមែន!!!

Sep 23, 2012 11:45 PM

អ្នក​អាន​អនាមិក

ពី PP

បន្តដោះស្រាយដីធ្លីជូនសមាជិកគណបក្សCPP អ្នកមានអំនាច មានលុយ អ្នកធំ និងមិនបន្តដោះស្រាយដីធ្លីជូនអ្នកមិនគាំទ្រគណបក្សCPPទេ ទើបត្រឹមត្រូវ

Sep 23, 2012 04:48 AM

Blind man

ប្រទេសកម្ពុជា​និង​ មិនអាចមានសន្តិភាពពិតប្រាកដទេ ដ៏រាបណាមានមនុស្សខ្វាក់ចិត្ត និងប្រាជ្ញាដឹកនាំ។ មនុស្សខ្វាកចិត្ត និងប្រាជ្ញាតែងតែប្រព្រឹត្តអំពើអ​ប្រិយដោយមិនចេះគិត។ មនុស្សប្រភេទនេះ មិនចេះពិចារណា​ និងធ្វើការសម្រេចដោយខ្លួនឯងទេ គឺចេះតែចាញ់បោកនយោបាយគេ

Sep 22, 2012 11:32 PM

CheyVorman007

ពី AngKor Wat

មានរឿងអីត្រូវដោះស្រាយអស់ បើអាឆ្វេងចាំអាស្តំាលូក
បើតាមយើងតាមដានអត្ថបទអាស៊ិសេរីនឹងភាពជាក់ស្តែង
ឃើញថា ការទទួលលុយជំនួយគេត្រូវដោះដូរទៅនឹងសម្ប
ទានដី ណាគិតគូរពីក្រពះខ្លួនឯងនឹងបក្សពួកតាមរយះដេញ
ប្រជាជនជួលដីអោយក្រុមហ៊ុន ណាខំឈ្មុលរុកព្រៃដើម្បី
រកអានៅសេសសល់ចែកអោយពលរដ្ឆមួយចំនួនដោះដូរ
នឹងសន្លឹកឆ្នោត។(ទោះមិនធើ្វក៏គង់តែជាប់ទេលោកបណ្ឌិោត
ពាក់ដួនអើយ កុំខំពេកយ៉ាត់ឈឺដូចកំណាព្យតាសំបុកឃ្មុំ)

Sep 22, 2012 10:13 AM

អ្នក​អាន​អនាមិក

ឆ្ងល់ណាស់ខ្មែរគ្រប់រូប បើដឹងគេជិះជាន់ហើយ ខំយ៉ាងសកម្មគ្រាំទ្របោះឆ្នោតអោយទៀត។ កុំរអូលរឿង បញ្ហា​ដីធ្លី​។ ដូរចេញទៅបើចង់ឃើញកូនរបស់លោកអ្នកមានអនាគត។ លោក ហ៊ុន សែន ប្រកាស​ថា​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ គឺមកពីមានពាក្យបណ្តឹងអាក្រក់ដល់គ្រប់ស្ថានទូតសាសន៏គេ។ ចង់អោយសាសន៍គេជួយ តែបែជាមិនគិតពីខ្លួនឯងផង។ I hope khmer people will know it and must change the one in the present.

Sep 22, 2012 10:04 AM

មើល​មតិ​ទាំង​អស់.