ក្មួយ​ប្រុស​លោក ហ៊ុន សែន ប្ដឹង​កាសែត The Age របស់​អូស្ត្រាលី

លោក​ឧកញ៉ា ហ៊ុន តូ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​រយៈ​ពេល​ជិត ២​សប្ដាហ៍​កន្លង​មក​នោះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្វែង​រក​មេធាវី​រួច​ហើយ ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​កាសែត​អូស្ត្រាលី។
ដោយ សុខ សេរី
2012-06-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក​បាន​មាន​ប្រសាសន៍​ថា លោក និង​ក្រុម​គ្រួសារ មាន​ដូច​ជា​ប្រពន្ធ និង​កូនៗ នឹង​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១២ ខាង​មុខ​នេះ។ លោក​បន្ត​ថា លោក​នឹង​ផ្ដល់​សិទ្ធិ​ឲ្យ​មេធាវី​ជន​ជាតិ​អូស្ត្រាលី ចាត់​ការ​ប្តឹង​កាសែត​នោះ ៖ "គិត​មើល​ថា បើ​សិន​ខ្ញុំ​ពាក់ព័ន្ធ​ជា​មួយ​គ្រឿង​ញៀន ខ្ញុំ​ចូល​ដល់​ដី​អូស្ត្រាលី​ហ្នឹង​គេ​ចាប់​ខ្ញុំ​បាត់​ទៅ​ហើយ។ អ៊ីចឹង​មាន​ន័យ​ថា ពួក​កាសែត​ហ្នឹង​វា​ដើរ​ចោទ​គេ​តែ​ផ្ដេសផ្ដាស​អ៊ីចឹង វា​អត់​ល្អ​ប៉ុន្មាន​ទេ ប៉ះពាល់​ដល់​កិត្តិយស​ក្រុម​គ្រួសារ​របស់​ខ្ញុំ ហើយ​ប៉ះពាល់​ដល់​ការងារ​រកស៊ី​របស់​ខ្ញុំ​ទៀត។ មេធាវី​ខ្ញុំ​គឺ​ស្ថានទូត​របស់​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ស្រុក​ខ្មែរ​គេ​អ្នក​ឲ្យ​មក។ ចុះ​ឥឡូវ​លោក​ត្រូវ​ដឹង​ហើយ គេ​ចោទ​យើង​របៀប​ម៉េច យើង​ត្រូវ​ប្ដឹង​វា​របៀប​ហ្នឹង​វិញ​ហើយ។ យើង​អត់​មាន​ខុស​អ្វី​ផង អ្នក​ឯង​ចេះ​តែ​ចោទ​ថា​រដ្ឋាភិបាល​អូស្ត្រាលី មក​ចង់​ចាប់​ខ្ញុំ​ស្អី ឥឡូវ​ខ្ញុំ​មក ខ្ញុំ​ដើរ​លែង ខ្ញុំ​នាំ​កូន​ខ្ញុំ​មក Queen Land ឥឡូវ​ខ្ញុំ​នៅ Melbourne។ ទី​មួយ​ប៉ូលិស​អូស្ត្រាលី​នោះ គេ​សុំ​ខ្ញុំ សុំ​យោបល់​ខ្ញុំ ដើម្បី​ធ្វើ​ម៉េច​ជួយ​គ្នា​គេ​ផង។ ខ្ញុំ​អត់​មាន​រកស៊ី​អ្វី​ខុស​ច្បាប់​ផង អ្នក​ឯង​ចេះ​តែ​ចោទ​ខ្ញុំ​ផ្ដេសផ្ដាស វា​អត់​ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ហើយ"

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ឧត្ដមសេនីយ៍ឯក ខៀវ សុភក្រ័ បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​លោក​ឧកញ៉ា ហ៊ុន តូ នោះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿងញៀន​ចូល​ប្រទេស​អូស្ត្រាលី​មែន​នោះ អាជ្ញាធរ​អូស្ត្រាលី​មិន​អនុញ្ញាត​ឲ្យ​ចេញ​ចូល​ប្រទេស​នេះ​ទេ ឬ​រង​ការ​ចាប់​ខ្លួន។ លោក​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​កន្លង​មក​ជា​រឿង​អស់​សំណើច។

ការ​ប្ដឹង​របស់​លោក​ឧកញ៉ា ហ៊ុន តូ នេះ​គឺ​ក្រោយ​ពេល​ដែល​កាសែត​អូស្ត្រាលី​មួយ​ឈ្មោះ The Age បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​ថា អាជ្ញាធរ​អូស្ត្រាលី​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ចូល​ប្រទេស​អូស្ត្រាលី និង​ការ​លាង​លុយ​ខុស​ច្បាប់​កន្លង​មក៕

កំណត់​ចំណាំចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Kon Khmer

ពី Phnom Penh

Radio Free Asia, please always be balance for the news that you reported. If you look at the story you wrote again, you did no interview The age to get their response. You just told the information background of the story only. Other sources should be added like the Embassy of Cambodian to Australia, representative from The age, and so on. Thank!!

Jun 19, 2012 03:54 AM

Koun Khmer

ពី Kampong Cham

Don't worry. Hun To would win now. But, when Hun Sen has no more power in the near future, Hun To and even all others of his family memebers and CPP officials who committed crimes will be called to court like Pol Pot team now :)

Jun 19, 2012 02:48 AM

អ្នក​អាន​អនាមិក

It is your business, I know Australia cannot do any thing nor willing doing it. Poor Cambodian People. Don't dream about it. Drug is always running in Cambodia ONLY. has ha !!!!!!!. The birds is flying in the sky, it' doesn't hit your head.

Jun 18, 2012 11:54 PM

Nick

កុកហើរលើមែកគង់តែជាប់ជង់រីឯអន្ទង់ក្នុងដីតែងតែចូលលាន់។

Jun 19, 2012 11:48 PM

អ្នក​អាន​អនាមិក

I not sure HunTo dare to suit The Age news?? If He suit and The age show evidence about those drug. I want to know what about Aust.Gov think??????????, They afrait Hunsen power?????? Do Aust.Gov. Shy????

Jun 18, 2012 11:38 PM

អ្នក​អាន​អនាមិក

because he has diplomatic passport!!!

Jun 18, 2012 05:02 AM

មើល​មតិ​ទាំង​អស់.