សេចក្ដីសម្រេចរបស់តុលាការធ្វើឡើងបន្ទាប់ពីចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ បានបើកសវនាការអស់រយៈពេលពីរថ្ងៃ កាលពីខែមិថុនា។
ក្នុងសវនាការតំណាងរដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង បានសុំឲ្យតុលាការចាត់វិធានការដកកងទ័ពថៃ ចេញពីប្រាសាទព្រះវិហារ និងហាមឃាត់សកម្មភាពយោធាថៃ នៅតំបន់ក្បែរប្រាសាទព្រះវិហារ។ ចំណែកតំណាងភាគីថៃ បានសុំឲ្យតុលាការកុំពិនិត្យតាមសំណើកម្ពុជា។
តុលាការយុត្តិធម៌អន្តរជាតិក៏គ្រោងនឹងពិនិត្យសំណើកម្ពុជា សុំឲ្យតុលាការបកស្រាយសាលដីកាខ្លួនកាលពីឆ្នាំ១៩៦២៕