អាជ្ញាធរ​​រក​ឃើញ​ឈើ​ប្រណិត​ជិត​១០០​ម៉ែត្រ​គូប​នៅ​ក្បែរ​ព្រំដែន​វៀតណាម

2011-11-30

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រក​ឃើញ និង​រឹប​អូស​បាន​ឈើ​ប្រណិត​ជាង ៦០០​ដុំ មាន​បរិមាណ​ជិត ១០០​ម៉ែត្រ​គូប ដែល​ត្រូវ​គេ​កាប់​អារ​ច្រៀក​ជា​ឈើ​ជ្រុង​នៅ​ក្នុង​ព្រៃ ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស។

ការ​រក​ឃើញ​បទល្មើស​អនាធិបតេយ្យ កាប់​ឈើ​ប្រណិត​ធ្វើ​អាជីវកម្ម​នេះ ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១១ នេះ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី គឺ​លោក វង សុកសិរី បាន​បញ្ជាក់​ថា ឈើ​ប្រណិត​ដែល​ក្រុម​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ឋិត​នៅ​រាយ​ប៉ាយ​ជា​ច្រើន​កន្លែង​ក្នុង​ព្រៃ​ក្បែរ​តំបន់​ព្រំដែន ដែល​ក្រុម​ជន​ប្រព្រឹត្ត​ល្មើស​បាន​អារ​រំលំ​ហើយ​ច្រៀក​ជា​ឈើ​ជ្រុង​បំណង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិន​បាន​រក​ឃើញ ឬ​ចាប់​បាន​ជន​ពាក់ព័ន្ធ​កាប់​ឈើ​ណា​ម្នាក់​ឡើយ។

លោក​បន្ត​ថា មាន​ឈើ​សេសសល់​ច្រើន​កន្លែង​ទៀត​ដែល​ក្រុម​សមត្ថកិច្ច​មិន​ទាន់​មាន​លទ្ធភាព​រឹប​អូស​ពី​ទី​លាក់​ទុក​ក្នុង​ព្រៃ​នោះ​នៅ​ឡើយ៖ «យើង​ចុះ​ធ្វើ ៥-​៦​ថ្ងៃ​ហើយ ប្រមូល​ណា!សុទ្ធ​តែ​ធ្នង់។ វា​ធ្វើ​កាល​ខែ​វស្សា​ដល់​ខែ​ប្រាំង​វា​ប្រុង​ចេញ។ យើង​បាន​ស្រាវជ្រាវ​ហើយ តែ​មិន​ទាន់​ផ្លូវការ ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​បាន។ ដល់​ពេល​យើង​ចុះ​ធ្វើការ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ វា​គេច​ខ្លួន​អស់​ទៅ»

ប្រជា​សហគមន៍​រស់​នៅ​ភូមិ​តាំង​សេ ក្នុង​ឃុំ​ញ៉ាង កាល​ពី​សប្ដាហ៍​មុន​នេះ បាន​រាយការណ៍​ថា ឈើ​ប្រណិត និង​ឈើ​មាន​តំលៃ​នៅ​ចំងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាសាវ មាន​ប្រជាពលរដ្ឋ​ជនជាតិ​វៀតណាម ជា​ក្រុមៗ និង​ពលរដ្ឋ​ខ្មែរ រួម​ជាមួយ​បុគ្គល​ជា​សមត្ថកិច្ច​នៅ​តំបន់​នោះ បាន​ចូល​ព្រៃ​អារ​រំលំ​ច្រៀក​ឈើ​នាំ​ចេញ​ដោយ​ម៉ូតូ​ឆ្នៃ ឆ្លង​កាត់​ប៉ុស្តិ៍​ការពារ​ព្រំដែន​តំបន់​នោះ​ទៅ​ប្រទេស​វៀតណាម ដោយ​ត្រូវ​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​នោះ។

យ៉ាង​នេះ​ក្ដី​មន្ត្រី​ព្រៃ​ឈើ​ដដែល​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​អ្នក​កាប់​ឈើ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ហើយ៕

អ្នក​អាន​អនាមិក :

Dec 01, 2011 12:35 AM

អ្នក​អាន​អនាមិក :

Nov 30, 2011 11:24 PM

អ្នក​អាន​អនាមិក :

Nov 30, 2011 01:51 PM

អ្នក​អាន​អនាមិក :

Nov 30, 2011 07:43 AM

អ្នក​អាន​អនាមិក :

Nov 30, 2011 07:10 AM

មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

សហភាព​អឺរ៉ុប​ស្វាគមន៍​ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​ផ្អាក​ផ្ដល់​ដី​សម្បទាន​ជា​រឿង​នយោបាយ

រដ្ឋាភិបាល​គ្រោង​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​​ព្រៃ​ការពារ

សកម្មជន​​​ព្រៃឡង់​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​លុប​ចោល​កិច្ច​សន្យា​សម្បទាន​ដី

ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​ខេត្ត​មណ្ឌលគិរី ត្រូវ​គេ​លួច​កាប់

ប្រជា​សហគមន៍​ព្រៃ​ឡង់​និង​សន្តិសុខ​ការពារ​​ក្រុមហ៊ុន​ប៉ះទង្គិច​គ្នា

កម្ពុជា​គ្រោង​រក្សា​គម្រប​ព្រៃ​អោយ​បាន​៦០​ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស

សកម្មជន​ការពារ​ព្រៃ​ឡង់​រក​ឃើញ​ឈើ​រាប់​ពាន់​ម៉ែត្រ​ត្រីគុណ

អាជ្ញាធរ​មូលដ្ឋាន​នៅ​រតនគិរី​ត្រូវ​បាន​ចោទ​ថា​ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន​ដី​ព្រៃ

ពលរដ្ឋ​ខេត្ត​ក្រចេះ​ចាប់​ម៉ាស៊ីន​អារ​ឈើ​និង​គ្រឿងចក្រ​ពី​ជនល្មើស




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org