ក្រសួង​មហាផ្ទៃ​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ទាហាន​តំបន់​ព្រះវិហារ​ខ្វះ​ទឹក

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ប្រតិកម្ម​ទៅ​នឹង​ព័ត៌មាន​ដែល​ផ្សាយ​ពី​ស្ថានភាព​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ការពារ​ព្រំដែន​នៅ​លើ​ខ្នង​ភ្នំ​តំបន់​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ខ្មែរ-ថៃ។
ដោយ វណ្ណ វិចារ
2013-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កងទ័ព​ជួរ​មុខ​ឈរ​ជើង​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ កំពុង​ត្រង​ទឹក​ដាក់​ប៊ីដុង បង្ហូរ​ចេញ​ពី​អាង​តាម​ទុយោ​តូច​មួយ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
កងទ័ព​ជួរ​មុខ​ឈរ​ជើង​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ កំពុង​ត្រង​ទឹក​ដាក់​ប៊ីដុង បង្ហូរ​ចេញ​ពី​អាង​តាម​ទុយោ​តូច​មួយ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Uon Chhin

ការ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ បាន​ផ្សាយ​ពី​ការ​ត្អូញត្អែរ​របស់​កង​កម្លាំង​នៅ​ជួរ​មុខ​កំពុង​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​ប្រការ​នេះ​ពួក​គាត់​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ជា​បន្ទាន់។

ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន នៅ​តាម​ព្រំដែន​ខេត្ត​ព្រះវិហារ ក្លាយ​ជា​បញ្ហា​រសើប​មួយ ហើយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ នៅ​ថ្ងៃ​ទី១៦ កុម្ភៈ មាន​ប្រសាសន៍​ថា អ្នក​យក​ព័ត៌មាន​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​នេះ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ។

លោក ខៀវ សុភ័គ ទទួល​ស្គាល់​ថា រដូវ​ប្រាំង​នេះ​កង​កម្លាំង​ជួរ​មុខ​ពិត​ជា​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លះ​មែន ប៉ុន្តែ​កង​កម្លាំង​ការពារ​ព្រំដែន​ទាំង​អស់​មិន​មាន​ទឹក​ចិត្ត​រាថយ​ឡើយ។ លោក​បន្ត​ថា ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ពី​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់​នេះ មិន​បាន​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​ទេ ផ្ទុយ​ទៅ​វិញ​អាច​ឲ្យ​បរទេស​ឈ្លាន​ពាន​មើល​ងាយ​ខ្មែរ​ទៅ​វិញ។

លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​នឹង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ខ្វះ​ខាត​ទឹក​នេះ ហើយ​សង្ឃឹម​ថា​ក្រុម​អ្នក​សារព័ត៌មាន​នឹង​អាច​បែង​ចែក​បាន​ច្បាស់ ពី​ព័ត៌មាន​ណា​គួរ​ផ្សាយ និង​មិន​គួរ​ផ្សាយ៖ «យើង​សំណូម​ពរ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អ្វី​ក៏ដោយ ចំពោះ​វិស័យ​ការពារ​ជាតិ ត្រូវ​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង។ និយាយ​រួម ក្នុង​កុំ​ហុច​ដង​ដាវ​ឲ្យ​សត្រូវ​ឈ្លាន​ពាន។ ព័ត៌មាន​ហ្នឹង​ត្រូវ​ហើយ តែ​មិន​គួរ​និយាយ​ហ្នឹង វា​ប៉ះពាល់​ដល់​ជាតិ។ យើង​ខិតខំ​ការពារ​ទៀត​ហ្នឹង យើង​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ចំពោះ​ការ​ខ្វះ​ទឹក»

លោក ខៀវ សុភ័គ បន្ត​ថា លោក​ជឿ​ថា​វិទ្យុ​អាស៊ីសេរី ផ្សាយ​ព័ត៌មាន​ពី​ការ​ខ្វះ​ទឹក​នេះ​ពិត​ជាក់ស្តែង តែ​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​គិត​ពី​បញ្ហា​ជាតិ​ជា​ចំបង​សិន។

ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ពី​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​របស់​កង​កម្លាំង​ការពារ​ព្រំដែន​នេះ ជា​ការ​ដាស់​តឿន​ឲ្យ​មន្ត្រី​ថ្នាក់​ខ្ពស់​បាន​ដឹង​ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​ដែល​កើត​មាន ដើម្បី​រក​ដំណោះស្រាយ។ លោក​បន្ត​ថា បើ​រាជ​រដ្ឋាភិបាល​ចង់​ពន្យល់​បន្ថែម​ទៀត​ពី​រឿង​ទ័ព​ខ្វះ​ខាត​ទឹក​នាំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​នោះ អាច​ចេញ​សេចក្តី​ប្រកាស​ពន្យល់​ណែនាំ​ជា​លាយលក្ខណ៍អក្សរ​បាន តែ​អ្វី​ដែល​សំខាន់ គឺ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​កង​កម្លាំង​ជា​មុន​សិន។

លោក អ៊ូ វីរៈ បញ្ជាក់​ថា ការ​ហាម​ប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​វិញ​ទេ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ជាតិ​ទាំង​មូល៖ «បាន​ន័យ​ថា បើ​សិន​ជា​ទ័ព​យើង​អត់​មាន​ទឹក​មាន​អី​មែន ឬ​មួយ​មាន​បញ្ហា​មួយ​ចំនួន​គាត់​ចង់​លើក​ឡើង ត្រូវ​បាន​គេ​រារាំង​ទៅ​វិញ វា​ប៉ះពាល់​ច្រើន​ណាស់ ប៉ះពាល់​អ្នក​សារព័ត៌មាន​ផង ប៉ះពាល់​ការ​ការពារ​ជាតិ​ផង ប៉ះពាល់​ប្រទេស​យើង​ក្នុង​ការ​លើក​តម្កើង​រក​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផង»

លោក អ៊ូ វីរៈ បញ្ជាក់​ថា សារព័ត៌មាន​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ផល​ប្រយោជន៍​ជាតិ​ផល​ប្រយោជន៍​សង្គម ហើយ​សារព័ត៌មាន​ជា​ដៃគូ​ល្អ​បំផុត​របស់​អាជ្ញាធរ​ថ្នាក់​លើ ក្នុង​ការ​ស្វែង​រក​ចន្លោះ​ប្រហោង​ទាំង​ឡាយ​ដែល​ខ្លួន​មិន​ទាន់​បាន​ដឹង ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ជូន​ប្រជាពលរដ្ឋ។

ទាក់​ទង​នឹង​បញ្ហា​នេះ កង​កម្លាំង​ប្រចាំ​ការ​នៅ​ព្រំដែន​ព្រះវិហារ ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ចំពោះ​មុខ​របស់​កងទ័ព និង​នគរបាល​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​បញ្ហា​ខ្វះ​ទឹក មាន​ពេល​ខ្លះ​កង​កម្លាំង​នៅ​តំបន់​នោះ​ក្នុង​រយៈពេល ២ ឬ ៣​ថ្ងៃ ទើប​ងូត​ទឹក​ម្តង ឬ​ត្រឹម​ក្រមា​ជ្រលក់​ទឹក​ដើម្បី​ជូត​ខ្លួន​ប៉ុណ្ណោះ។ ហើយ​ដើម​ហេតុ​នាំ​ឲ្យ​ខ្វះ​ទឹក អាច​បណ្ដាល​មក​ពី​ទុយោ​បូម​ទឹក​សម្រាប់​បូម​ទឹក​ឡើង​ភ្នំ​ត្រូវ​ភ្លើង​ព្រៃ​ឆេះ​បំផ្លាញ និង​គួប​ផ្សំ​ម៉ាស៊ីន​បូម​ទឹក​ខូច ទើប​ខ្វះ​ខាត​ទឹក​ប្រើប្រាស់។

ប៉ុន្តែ​ទាំង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សុទ្ធ​តែ​បាន​សន្យា​ថា​រាជ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​រឿង​ខ្វះ​ទឹក​នេះ​ជា​បន្ទាន់។ អ្នក​តាម​ដាន​បញ្ហា​សង្គម យល់​ថា រាជ​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន និង​លើក​ទឹក​ចិត្ត​កងទ័ព វា​ប្រសើរ​ជាង​បិទ​បាំង​ព័ត៌មាន ឬ​ហាម​មិន​ឲ្យ​សារព័ត៌មាន​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​រួច​ទៅ​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (31)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ការពិតទាហានគ្មានទឹក គ្មានបង្គន់ គួអោយអាណិតណាស់ ពេលមានអ្នកទៅទស្សនាព្រះសាទព្រះវិហាម្តងៗ តាមសុំលុយ សុំបារី។ ប៉ុន្តែបើក្រឡេកមើលអ្នកមានស័ក្កពាក់ធំៗវិញ មានផ្ទះ មានស្រីកំដរ នៅឆ្ងាយពីបន់ប្រយុទ្ធ​ នៅពេលប្រយុទ្ធអ្នកស្លាប់គឺកងទ័ព្វជួរមុខ។

Jul 03, 2013 10:54 PM

Roth

ពី WA

You only think about a knife when you want to cut something, and if the knife is not sharp, you blame it. Government only cares about soldiers when they need them for fighting, otherwise, soldiers are forgotten and left out. Sometime, you don't see something sticks on your face till people tell you and you should thanks them. Why just a publishing about lack of water for soliders could become a threat to national security? The high-ranking government officers should regularly visit the soldiers, not just visit young girls and restaurants, and bars.

Feb 17, 2013 08:50 PM

អ្នក​អាន​អនាមិក

I support the radio because of there advertise that can let us know everything in the whole country, so government should not stop the radio te.

Feb 17, 2013 08:48 PM

អ្នក​អាន​អនាមិក

ខៀវ សុភ័គ អ្នកដែលទុករឿងសំខាន់នេះទាល់តែទុំជោរទេ
ទើបមានចេតនា ហុចដងដាវអោយសត្រូវនោះ គួរអរគុណ
អ្នកយកពត៍មានអាស៊ីសេរីដែលទៅសំភាសផ្ទាល់ជាមួយ
កងទ័ពទាំងនោះទាន់ពេល បើបានឮហើយសូមកុំដាក់
គំនាបគ្នាមិនអោយជួបអ្នកកាសែតណា ស្វែងយល់សិន
មុននឹងមានប្រតិកម្ម បើគេផ្សាយខុសយើងអាចប្តឹងបាន
តើ

Feb 17, 2013 08:46 PM

អ្នក​អាន​អនាមិក

ស៊ីស្រួលដេកស្រួលដែលគិតដល់ទ័ពទាំងនោះទេ?
បានចែកអំណោយបន្តិចបន្តួយចុះផ្សាយគ្រប់កាសែតអស់ហើយ ចុះរឿងអីបានជានិយាយមិនបើសិនជាអត់ទឹកផឹកមែន
នោះ? នេះហើយអតុលយភាពក្នុងសង្គមនោះ

Feb 17, 2013 08:29 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល