នៅក្នុងឱកាសទិវាសិទ្ធិកុមារនៅឆ្នាំ២០០៩នេះ មានកុមារជាង៥០០នាក់មកពីមណ្ឌលកុមារនានាក្នុងទីក្រុងភ្នំពេញ ខេត្តកណ្តាល និងសិស្សសាលានានាបាននាំគ្នាលើកឡើងពីសិទ្ធិពួកគេដែលសង្គមនិងមនុស្សចាស់ ធ្វើឲ្យគេរៀនមិនបានចប់ថ្នាក់ទី៩ និងសុំឲ្យរដ្ឋាភិបាលសង់ថែមថ្នាក់និងសាលារៀននិងសុំឲ្យបន្ថយល្បែងនានានៅក្បែរសាលា សុំឲ្យមន្រ្តីរដ្ឋាភិបាលអង្គទូតនានា ម្ចាស់ជំនួយ និងសង្គមស៊ីវិលជួយដោះស្រាយ។
កុមារី ឡេង ឡែន តំណាងកុមារដែលបានចូលរួមបានថ្លែងថា ផ្អែកតាមតួលេខក្រសួងអប់រំឆ្នាំ២០០៧-២០០៨ កុមារចុះឈ្មោះចូលរៀន ៩៣% ប៉ុន្តែការបោះបង់ចោលការសិក្សាមានចំនួនច្រើនដែរ ពិសេសកុមារីជាមូលហេតុនាំឲ្យពួកគេជួបនូវបញ្ហាជួញដូរផ្លូវភេទ ចំណាកស្រុក ធ្វើការងារធ្ងន់លើសកម្លាំងកុមារដើម្បីចិញ្ចឹមគ្រួសារ ឬមនុស្សចាស់ គ្មានភាពស្មើគ្នាក្នុងការសិក្សារវាងប្រុសនិងស្រីបង្កឲ្យមានភាពក្រីក្រនៅក្នុងសង្គមនិងអស្ថិរភាពសង្គមដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គមជាតិ។
កុមារី ឡេង ឡែន ថ្លែងយ៉ាងដូច្នេះថា ៖ «ធ្វើការលុបបំបាត់ការដាក់ធុងហ្គេមតាមផ្ទះ ពិសេសតាមផ្ទះដែលមានទីតាំងនៅជិតសាលារៀន ដែលធ្វើឲ្យកុមារមិនបានចូលរៀន រៀនមិនទាន់ពេល ហើយឈានទៅដល់ការបោះបង់ចោលការសិក្សា»។
សិស្សវិទ្យាល័យ ជា ស៊ីម បឹងកេងកង ឈ្មោះ រដ្ឋា និយាយថា មនុស្សចាស់បង្ខំឲ្យកុមាររកចំណូលចិញ្ចឹមពួកគេ។
ប្រធានគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ លោក ម៉ិច សុខា ថ្លែងថា វិស័យអប់រំនៅតែប្រឈមទៅនឹងបញ្ហានៅឡើយ។ រដ្ឋាភិបាល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនិងអង្គការដៃគូកំពុងធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយទៅនឹងបញ្ហាកុមារ ឲ្យគេទទួលបានការរៀនសូត្ររហូតថ្នាក់ដល់ទី៩ ឬអប់រំមូលដ្ឋាន ៩ឆ្នាំដែរ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកជំទាវ ម៉ែន សំអន ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់រៀបចំច្បាប់គោលនយោបាយនិងផែនការជាតិមួយចំនួន ពាក់ព័ន្ធនឹងកុមារ ៖ «ផលិតភាពនិងសីលធម៌វិជ្ជាជីវៈរបស់ប្រជាជនអាស្រ័យលើការប្រើប្រាស់ធនធានមនុស្ស រួមទាំងការអភិវឌ្ឍកុមារផងដែរ»។
ប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ និងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង ថ្លែងថា ផ្អែកតាមច្បាប់ស្តីពីការអប់រំពលរដ្ឋគ្រប់រូប ឲ្យមានសិទ្ធិទទួលបានការរៀនយ៉ាងតិច ៩ឆ្នាំ ដោយមានគុណភាពនិងឥតបង់ថ្លៃនៅសាលារៀនសាធារណៈ។
លោកថា ក្នុងឆ្នាំ២០០៧-២០០៨ សាលារៀនបានកើន៧៦៥សាលា។ ក្នុងនោះ មតេយ្យកើន ១៥១ សាលាបឋមសិក្សាកើន ១១១សាលា អនុវិទ្យាល័យកើន ១៦០សាលា វិទ្យាល័យកើន ២៩សាលា៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
អ.ស.ប.អំពាវនាវឲ្យអាជ្ញាធររតនគិរីបញ្ឈប់ការយាយីដល់សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតអំពើមិនត្រឹមត្រូវនៃអនុប្រធានតុលាការរតនគិរី
អ្នកភូមិនៅរតនគិរីនាំគ្នាផ្ដិតមេដៃស្នើសុំការវិលត្រឡប់នៃសកម្មជនសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បង្គាប់ឲ្យមានការស៊ើបអង្កេតបន្ថែមជុំវិញករណី ប៊ន សំណាង និងសុខ សំអឿន
អ្នកភូមិនៅរតនគិរីអះអាងថាមេភូមិមេឃុំបង្ខំពួកគេឲ្យទម្លាក់កំហុសលើអាដហុក
សមាគមអាដហុកសោកស្ដាយចំពោះការរំខានដល់ការងាររបស់ប៉ែន ប៊ុណ្ណារិ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភអំពីករណីផ្លាស់មន្ត្រីអាដហុកចេញពីរតនគិរី
មេធាវីទាមទារឲ្យលើកលែងការចោទប្រកាន់ចំពោះប៊ន សំណាង និងសុខ សំអឿន
អាដហុកផ្លាស់មន្ត្រីចេញពីរតនគិរីដើម្បីបញ្ចប់រឿងក្ដីតុលាការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.