ការ​ប្រទាន​ការ​លើក​លែង​ទោស​ដល់​សេដ្ឋី​រូស៊ី​ជា​សំណើ​រដ្ឋាភិបាល

ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ កាល​ពី​ថ្ងៃ​២៣ ខែ​ធ្នូ បាន​មាន​បន្ទូល​ថា ការ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ​ចំពោះ​ថៅកែ​ជនជាតិ​រូស៊ី ឈ្មោះ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល។
ដោយ យន់ សាមៀន
2011-12-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ដេច
ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ស្ដាំ) ។
AFP Photo

ត្រូហ្វីមូហ្វ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​ចំនួន ១៧​នាក់ អាយុ​ពី ៦ ទៅ ១៣​ឆ្នាំ។

មន្ត្រី​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ប្រតិកម្ម​ថា ការ​សម្រេច​ឲ្យ​អ្នក​ទោស​រំលោភ​ក្មេង​រូប​នោះ​រួច​ខ្លួន ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​មែន តែ​វា​ជា​គំរូ​អាក្រក់។
អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ រួម​នឹង​អ្នក​ទោស​ចំនួន ៣៦០​នាក់​ផ្សេង​ទៀត បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ កន្លង​ទៅ​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក យន់ សាមៀន ជាមួយ​នឹង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទាក់ទង​នឹង​ការ​លើកលែង​ទោស​របស់​លោក អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ នេះ៖

មតិ (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពីព្រោះកុមាដែលទទួលរងគ្រោះនោះមិនមែនជាសាច់ញាតិរបស់លោកនាយករដ្ឋមន្រ្តី បើសិនជាកុមាទាំងនោះជាចៅស្រីគាត់វិញ ទោះជាមានរាជសាលើកលែងទោស ក៏កុំសង្ឃឹម

Dec 30, 2011 12:16 PM

អ្នក​អាន​អនាមិក

Why does Cambodia became a safe haven for bad cirminal,fugitive,drug or sex trafficking or sex offenders,? because,rogued khmer's govn't,out lawman,dictatorship,corruption,bribes @ clueless in foreign policy.That's every easier to any evil predators to came here to prey for young innocents children as cambodian.But,as we khmer our voices must be clear and sent these message to all sex offenders predator have to registered in local authorities such as small towns to the cities around the country.Among them are men with multiple felony convictions for sexual abuse of minor @ child molestation,those sex offenders must stay away at least 2 miles from any children.Warnig...no any body stand on the law of the land...it doesn't matter who's the kingkong or damagogic hunsen's clanman.

Dec 27, 2011 07:27 PM

អ្នក​អាន​អនាមិក

SAHME-Next Time Alexander Trofimov-PD HIM-.? SHAME!

Dec 26, 2011 08:37 AM

អ្នក​អាន​អនាមិក

តើពាក្យថាគង់ជាម្លប់របស់ប្រជាពលរដ្ឋនោះ
មានន័យយ៉ាងម៉េចដែរ
បើព្រះអង្គធ្វើដូចច្នេះ។
តើអោយប្រជាពលរដ្ឋខ្មែររំពឹងលើអ្នកណា
បើព្រះអង្គធ្វើបែបនេះ?
តើប្រទេសកម្ពុជានឹងក្លាយទៅជាអ្វី
បើមានតែមេដឹកនាំធុនបែបនេះ?
ពិតជាគួរអោយអាសូរប្រជាពលរដ្ឋ
ខ្មែរដែលស្លូតត្រង់!!!!!
ប្រទេស​ខ្មែរនឹងក្លាយទៅជាអ្វី

Dec 26, 2011 12:59 AM

អ្នក​អាន​អនាមិក

មិនបាច់ឆ្ងល់ក្នុងរឿងនេះទេ។ សីហមុន្នីដេកចាំតែស្តាប់បញ្ជាហ៊ុន សែនតែប៉ណ្ណោះ។ ព្រះអង្គគ្មានសិទិ្ធអ្វីទាំងអស់។​ខ្ញុំបានឰផ្ទាល់ត្រចៀកដែលពួកCPP ជេរថាពួកអាស្តេចអស់នេះបានការអី។​តែហ៊ានប្រឆាំងជាមួយដេជោ ត្រូវដូរដី។

Dec 25, 2011 10:46 PM

មើល​មតិ​ទាំង​អស់.