សម្ភាស​លោក សួនសេរីរដ្ឋា ករណី​លោក សូណង់ដូ និង​ការ​ប្រើ​វេទិកា​ទូរទស្សន៍​ថៃ

កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​សវនាការ​រយៈពេល​បួន​ថ្ងៃ​របស់​ខ្លួន លើ​សំណុំ​រឿង​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជន​ជាប់​ចោទ​មួយ​ចំនួន​ទៀត​ថា ជា​អ្នក​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ។
ដោយ ជី វិតា
2012-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សួន សេរីរដ្ឋា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ៣០៣
លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
Photo: RFA

នៅ​ក្នុង​សវនាការ​នោះ ព្រះរាជ​អាជ្ញា​ក៏​បាន​ប្រកាស​ចោទ​លោក ម៉ម សូណង់ដូ ថា បាន​សហការ​ជាមួយ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺ​លោក សួន សេរីរដ្ឋា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ មាន​សេចក្តី​ដូច​តទៅ៖

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១១ តាម​កញ្ចក់​ទូរទស្សន៍​របស់​ក្រុម​អាវ​លឿង​ថៃ បាន​ប្រើ​សង្គ្រាម​ពាក្យ​សម្ដី​វាយ​ប្រហារ​មក​លើ​មេ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា។

លោក សួន សេរីរដ្ឋា ផ្តល់​ហេតុផល​ថា ការ​ដែល​លោក​ប្រើប្រាស់​វេទិកា​របស់​ថៃ រិះគន់​ថ្នាក់​ដឹកនាំ​ខ្មែរ គឺ​លោក​គ្មាន​ជម្រើស ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​កាន់​អំណាច​មិន​អនុញ្ញាត​អោយ​អ្នក​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន មាន​សេរីភាព​និយាយ​តាម​បណ្ដាញ​ទូរទស្សន៍ និង​វិទ្យុ​ដែល​គណបក្ស​កាន់​អំណាច​ជា​អ្នក​ត្រួតត្រា។

សូម​អញ្ជើញ​ស្តាប់​ការ​បកស្រាយ​របស់​លោក សួន សេរីរដ្ឋា តាម​ការ​សាក​សួរ​របស់​លោក ជី វិតា មាន​សេចក្តី​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្រុកខ្មែរសព្វថ្ងៃមានបរទេសដែលចេះខ្មែរជ្រៅជ្រះច្រើនណាស់ កំពុងធ្វើនយោបាយដើម្បីលេបយកទឺកដីខ្មែរ
ដូច្នេះសូមបងប្អូនស្ដាប់សម្ដីពួកបរទេសអស់នោះ ហើយគិតមើលថាគេជាខ្មែរឬជាចោរចង់លេបដីខ្មែរ

Sep 25, 2012 10:10 PM

ខ្មែរត្រូវការសន្តិភាព

ពី KHM California

ខ្ញុំស្រលាញ់អ្នកស្នែហាជាតិដូចជាអស់លោកណាស់ ក៍ប៉ុន្តែខ្ញុំឆ្ងល់ថា៖ កាលក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃរបស់ខ្មែរក្រហមប៉ុលពត! តើមនុស្សដូចជាអស់លោកពេលនោះ នាំគ្នាសម្ងំលាក់ខ្លួននៅកន្លែងណា? ឬមួយក៍អស់លោកគឹជាអ្នករង្រ្គោះដូចជាយើងខ្ញុំដែរ? តែមតិរបស់អស់លោកពំសាកសមជាជនរង្រ្គោះទាល់តែសោះ។ សូមកុំជេរយើងខ្ញុំថាជាជនក្បត់ជាតិអោយសោះ ព្រោះវាធុញទ្រាន់និងលែងចង់ស្តាប់។

Sep 23, 2012 11:59 PM

ពិចារណាត្រិះរិះ

គុណនឹងទោសគួរតែ ចែកឲ្យដាច់ មិនអាចសងគុណហួសហេតុនោះទេ ឧទាហរណ៍អ្នកធ្លាប់ជួយជិវិតខ្ញុំ ប៉ុន្តែអ្នកមិនអាចធ្វើជាម្ចាស់និងជិះជាន់ខ្ញុំ អស់មួយជិវិតនោះទេ បើមិនដូច្នោះទេខ្ញុំសុកចិត្តស្លាប់ប្រសើរជាង ឲ្យអ្នកជិះជាន់ បើអ្នកជួយគឺជួយដោយស្មោះ មិនជួយដើម្បីយកទៅសំលាប់បន្តនោះទេ។

Sep 25, 2012 12:44 PM

Castro De La Monreo

ពី Paris, France

It is no doubt of a person who participated with the foreigners to desroy Cambodia and Prah Vihea Temple as well, how can you dare shared Cambodian problems with our enemies? This group wants to abolise our empire khmer civilization from our land, why you dare still smile like ignorant?

Sep 23, 2012 08:54 PM

អ្នក​អាន​អនាមិក

លោកនេះបានរស់នៅស្រួលស្រុកគេ មិនបានសិក្សាអោយច្បាស់ថាតើប្រជាជនខ្មែរនៅស្រុកខ្មែរត្រូវការអ្វីពិតនោះទេ

Sep 23, 2012 11:08 AM

ខ្មែរត្រូវការជីវិត

មែនហើយប្រជាជនខ្មែរត្រូវការជីវិត
ដោយសារតែជីវិតនេះហើយទើមមិនហ៊ានតវ៉ា
បើតវ៉ា នឹងស៊ីគ្រាប់បែកជាមិនខាន ឃើញអត់
គាត់នៅស្រុកគេគាត់មានសិទ្ធិបញ្ចេញមតិតវ៉ា
គ្រប់យ៉ាង ចំណែកខ្ញុំមិនអាចទេព្រោះត្រូវការ
ជីវិត សង្គមនេះសែនអាក្រក់បីយ៉ាង
ពុករលួយ (ជាប់លេខកំពូល)
បំផ្លាញសម្បត្តិធម្មជាតិ(ជាប់លេខកពូល)
បិទមាត់ប្រជាជន(ជាប់លេខកំពូល) (ត)

Sep 28, 2012 10:58 AM

ខ្មែរត្រូវការជីវិត

អ្នកដែលស្រឡាញ់សង្គមនេះមានតែប៉ុន្មាននាក់
ដែលទទួលបានសំណែនពីអំពើពុករលួយប៉ុណ្ណោះ។
ដូចខ្ញុំរស់និងមានដោយចំនេះទោះបីជាខ្ញុំមិនក្រ ក៏ខ្ញុំ
មិនស្រឡាញ់សង្គមនេះដែរ ហើយខ្ញុំពិតជាខ្មាស
មិត្តភ័ក្រ្តបរទេសរបស់ខ្ញុំ ពួកគេនិយាយថា ហ៊ុន ជា
ចៅហ្វាយនាយ មិនជានាយករដ្ឋមន្ត្រី។

Sep 28, 2012 11:05 AM

ក្រញ៉

ពី ក្រុងអាយ៉ង យួន

លោកអែងប៉ិនខោកក្បាល ពួក អាយ៉ងយូនមែន ចំកណ្តាលក្បាលតែម្តង! ស្នែហាជាតិ ពិតៗ!

Sep 23, 2012 05:09 AM

មើល​មតិ​ទាំង​អស់.