ក្នុងនោះទឹកប្រាក់ចំនួន៩៥.៧៦១ដុល្លារអាមេរិកផ្តល់ជូនដល់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ លើគម្រោងលើកកម្ពស់ការឈានចូលទីផ្សារផលិតផលកសិកម្មនៅក្នុងខេត្តនេះ។ ទឹកប្រាក់ចំនួន ៩៦.៤១៩ដុល្លារ ផ្តល់ជូនដល់មន្ទីរធនធានទឹកខេត្តកំពង់ចាម លើគម្រោងស្តារប្រព័ន្ធស្រោចស្រពបឹងវាមក្នុងមូលដ្ឋានខេត្តនេះ។ ទឹកប្រាក់ចំនួន ៩០.៣៤៨ដុល្លារ ផ្តល់ជូនដល់មន្ទីរធនធានទឹកខេត្តតាកែវ លើគម្រោងស្តារប្រព័ន្ធស្រោចស្រពពោធិតាវ៉ា និងទឹកប្រាក់ចំនួន ៧៤.៣៩៥ដុល្លារអាមេរិកផ្តល់ជូនដល់ការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស លើគម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកព្រៃកប្បាស។
កិច្ចសន្យាផ្តលជំនួយនឹងត្រូវចុះហត្ថលេខារវាងលោក ម៉ាសាហ៊្វូមី គូរ៉ូគី (Masafumi Kuroki) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងមន្ត្រីតំណាងទទួលជំនួយខាងលើនៅស្ថានទូតជប៉ុន៕